- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២ ឲ្យបានជ្រាបថា៖ -ពីថ្ងៃទី២-៤ ខែមីនា ឥទ្ធិពលនៃជ្រលងសម្ពាធទាបដែលរុញពីក្រោមឡើងលើមកពីមហាសមុទ្រឥណ្ឌានឹងឥណ្ឌូនេស៊ីក្នុងកម្រិតខ្សោយ។ -ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពលនៃសម្ពាធទាបដែលកើតឡើងនៅលើប្រទេសកម្ពុជា និងថៃ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C -អាចមានភ្លៀងដោយអន្លើ លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។
March 1, 2022 - សង្គម
រាជធានីភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តមួយគ្រឿងបេីកបរជ្រុលចូលផ្លូវរថភ្លើង ស្របពេលដែលរថភ្លេីងកំពុងឆ្លងកាត់ ក៏បណ្តាលឲ្យរថភ្លើងបើកបុកតែម្តង ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង១០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅផ្លូវជាតិលេខ៤ អូឌឹម រាជធានីភ្នំពេញ។ សូមទស្សនាវីដេអូនៅកន្លែងកើតហេតុខាងក្រោម៖
March 1, 2022 - សិល្បៈ
ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងហើយថា តារាចម្រៀង និងតារាសម្តែង លោក អៀង ចេនឡា បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានជំងឺរលាកស្រោមខួរក្បាល លែងនិយាយដឹងអី ហើយរវើរវាយបាត់បង់ការចងចាំទៀតផង ដែលត្រូវទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់។ ក្រោយដឹងដំណឹងថាលោក អៀង ចេនឡា ធ្លាក់ខ្លួនឈឺធ្ងន់ យើងសង្កេតឃើញមហាជន ក៏ដូចជាមិត្តភក្តិសិល្បៈបាននាំគ្នាជួយបរិច្ចាគជាថវិកា ដើម្បីជួយសម្រាលបន្ទុកក្រុមគ្រួសាររបស់លោក ដែលត្រូវចំណាយច្រើនក្នុងការព្យាបាល។ មុននេះបន្តិចប្អូនប្រុសរបស់លោកអៀង ចេនឡា គឺលោក សុខ រ៉ាសុី បានបង្ហោះឲ្យដឹងថា បងប្រុសអៀង ចេនឡា បានទទួលមរណៈភាពហើយ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង! គួរបញ្ជាក់ថាលោក អៀង ចេនឡា គឺជាតារាសម្តែងម្នាក់ដែលមានទេពកោសល្យសម្តែង
February 28, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ការងារសំខាន់ចំពោះមុខដែលត្រូវយកចិត្តទុកដាក់ក្នុងការជួសជុល រួមមាន ជួសជុលពង្រឹងកម្រាលថ្មបាយក្រៀមដែលបុព្វបុរសបានក្រាលលើផ្លូវចូលប្រាសាទ ដែលថ្មមួយចំនួនត្រូវពុកផុយ បាក់ស្រុត និងបាត់បង់ឡើងវិញ។ ដោយធ្វើការពង្រឹងគ្រឹះក្រោម ជួសជុលថ្មដែលបាក់ខូច និងស្វែងរកថ្មដែលបាត់មកដាក់តាមទីតាំងដើម។ ការងារជួសជុល ថែទាំនេះជាផ្នែកមួយនៃកិច្ចអភិរក្សដែលអាជ្ញាធរជាតិអប្សរាបានធ្វើជាប្រចាំ ដើម្បីថែរក្សាប្រាង្គប្រាសាទបុរាណ អោយនៅគង់វង្សយូរអង្វែង៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
February 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ស៊ុំ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មានរថយន្តប្រភេទដឹកទំនិញដែលយកទៅដឹកជញ្ជូនកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចំនួន ៣៩៦គ្រឿងហើយ ដែលត្រូវបានកែច្នៃមកជារថយន្តមានសុវត្ថិភាពប្រសើរជាង ខណៈគោលបំណងឈានទៅរកលទ្ធភាពប្រើប្រាស់រថយន្តក្រុងនៅមិនទាន់អាចធ្វើការ ដោយសារកត្តាសេដ្ឋកិច្ចរបស់អ្នកបើកបរ និងកត្តាចូលរួមពីអ្នកធ្វើដំណើររួម និងអ្នកពាក់ព័ន្ធ។ ថ្លែងក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី២៨ ខែកុម្ភៈនេះ ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ក្រសួងការងារ បានគាំទ្រឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ ប៉ុន្តែកត្តានេះ
February 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន និងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីទទួលជ្រាប ពាក់ព័ន្ធនឹងការចាប់បង្ខាំងជនជាតិចិន ធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ ដោយបានធ្វើឲ្យប៉ះពាល់បរិយាកាស និងចិត្តសាស្ត្រសង្គម ព្រមទាំងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណៈមតិជាតិ និងអន្តរជាតិ។ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនថា៖ អង្គភាពជំនាញ បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្គេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យទីតាំងពាក់ព័ន្ធជាច្រើនកន្លែង និងប្រមូលចម្លើយសាក្សីមួយចំនួន ព្រមទាំងបានឃើញថា ព័ត៌មានខាងលើ ជាព័ត៌មានប្រឌិត ដែលរៀបចំដោយឈ្មោះ LIYA YUANLUN ភេទប្រុស ជនជាតិចិន
February 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា អគ្គិភ័យមួយបានឆាបឆេះហាងបាបារាំងមួយកន្លែង បណ្តាលមកពីការផ្សារដែកធ្លាក់កម្ទេចភ្លើងបង្ករជាអគ្គិភ័យ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១០៖០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ២៨ ផ្លូវ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ស៊ុម លាភ
February 28, 2022 - កូវីដ-១៩
នៅថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 356នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 342នាក់ និងករណីនាំចូល 14នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 419នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីឡើយ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 130,276 នាក់, ករណីជាសះស្បើយសរុប 123,772 នាក់ និងស្លាប់សរុប 3,032នាក់៕
February 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ដើម្បីខាតបង់ប្រាក់ និងគុណភាព ក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ចំពោះការចែកចាយឬលក់ឱសថ Digest Gold គ្មានលេខបញ្ជីកា នៅតាមបណ្តាញសង្គមហ្វេសប៊ុក។ ក្រសួងសុខាភិបាលកាលពីពេលថ្មីៗនេះបានចេញសេចក្តីជូនដំណឹង ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ Digest Gold គ្មានលេខបញ្ជីកាបានលើកឡើងថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) មានគណនីឈ្មោះ LIZA SHOPសម្រស់និងសុខភាព បាននិងកំពុងផ្សព្វផ្សាយលក់ឱសថ Digest Gold គ្មានលេខទិដ្ឋាការ ឬបញ្ចីកា និងគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៤
February 28, 2022 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ក្រោយមានអ្នកលើកឡើងថា “សង្គ្រាមលោកលើកទី២បានបញ្ចប់ដោយសារគ្រាប់បែក នុយក្លេអ៊ែរ ២គ្រាប់របស់អាមេរិកទៅលើប្រទេសជប៉ុន បើមិនប្រើគ្រាប់បែកនោះទេ ជប៉ុនមិនអាចចុះចាញ់ រឺសុំចុះចាញ់បានទេ” ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបថា៖ “បើចង់បានបែបនេះទៀត មិនមែនតែប្រទេសមួយត្រូវគ្រាប់បរមាណូទេ ប្រទេសអឺរ៉ុបភាគច្រើន និងអាចទាំអាមេរិក និងរុស្ស៊ីផង សុទ្ធតែទទួលគ្រាប់បែកបរមាណូ ហើយសង្គ្រាម ក៏មិនអាចបញ្ចប់ដែរ។ ផ្ទុយទៅវិញអាចកើតសង្គ្រាមលោកលើកទី៣ក៏អាចថាបាន។” សូមបញ្ជាក់ផងដែរថាថ្មីៗនេះ ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកងកម្លាំងដាក់នុយក្លេអ៊ែរប្រុងជើងការក្នុងកម្រិតខ្ពស់ ក្រោយពេលដែលប្រទេសលោកខាងលិចបានធ្វើការដាក់ទណ្ឌកម្មមកលើប្រទេសរុស្សីជាបន្តបន្ទាប់៕
February 28, 2022









