ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលកម្រាលផ្លូវចូលប្រាសាទព្រះគោ

    BY Khmernote Media February 28, 2022
    ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលកម្រាលផ្លូវចូលប្រាសាទព្រះគោ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

    ការងារសំខាន់ចំពោះមុខដែលត្រូវយកចិត្តទុកដាក់ក្នុងការជួសជុល រួមមាន ជួសជុលពង្រឹងកម្រាលថ្មបាយក្រៀមដែលបុព្វបុរសបានក្រាលលើផ្លូវចូលប្រាសាទ ដែលថ្មមួយចំនួនត្រូវពុកផុយ បាក់ស្រុត និងបាត់បង់ឡើងវិញ។ ដោយធ្វើការពង្រឹងគ្រឹះក្រោម ជួសជុលថ្មដែលបាក់ខូច និងស្វែងរកថ្មដែលបាត់មកដាក់តាមទីតាំងដើម។

    ការងារជួសជុល ថែទាំនេះជាផ្នែកមួយនៃកិច្ចអភិរក្សដែលអាជ្ញាធរជាតិអប្សរាបានធ្វើជាប្រចាំ ដើម្បីថែរក្សាប្រាង្គប្រាសាទបុរាណ អោយនៅគង់វង្សយូរអង្វែង៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: