Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានជំរុញដល់អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបឱ្យបានភ្លាមៗនូវរាល់បទល្មើសបំផ្លាញសំណង់បុរាណនិងបុរាណដ្ឋាននានានៅទូទាំងប្រទេស ខណៈបទល្មើសបំផ្លាញ សំណង់បុរាណនេះនៅតែកើតមានជារៀងរាល់ថ្ងៃ។ ថ្លែងក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអភិរក្សនិងការអភិវឌ្ឍន៍វប្បធម៌ជាតិ អាចប្រកបដោយចីរភាពទៅបាន

    March 3, 2022
  • កូវីដ-១៩

    នៅថ្ងៃទី03 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 368នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 343នាក់ និងករណីនាំចូល 25នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 402នាក់ និងអ្នកបាត់បង់ជីវិតថ្មីចំនួន ០១នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០១នាក់)​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 131,372 នាក់, ករណីជាសះស្បើយសរុប 125,029 នាក់ និងស្លាប់សរុប 3,033នាក់៕​​

    March 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្ដីពី ការពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ក្រសួងពាណិកជ្ជកម្ម សូមជម្រាបជូន សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិតត្រូនិក មេត្តាជ្រាបថា អនុលោមតាមសេចក្ដីជូនដំណឹងលេខ ២៩០៨ ព.ណ ចបព ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីការពន្យារពេលការផាកពិន័យចំពោះការយឺតយ៉ាវសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងដល់កាលបរិច្ឆេទកំណត់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ។ ដោយយោងតាមសំណូមពររបស់អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើន និងរួមផ្សំជាមួយនឹងការផ្ទុះឡើងវិញនូវជំងឺកូវីដបម្លែងថ្មី(អូមីក្រុង) កំពុងរាលដាលខ្លាំងក្នុងសហគមន៍ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី០១

    March 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីប្រឡងជ្រើសរើសបុគ្គលិក។ ធនាគារជាតិ នៃកម្ពុជា សូមជម្រាបជូនដំណឹងដល់បេក្ខជន ដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារនៅធនាគារជាតិ នៃកម្ពុជា ក្នុងក្របខណ្ឌមន្ត្រីក្រមការ “ខ” កម្រិតសញ្ញាបត្របរិញ្ញាបត្រព័ត៌មានវិទ្យា ឬជំនាញបច្ចេកទេសពាក់ព័ន្ធ ឲ្យបានជ្រាបថា ការប្រឡងវិញ្ញាសារសរសេរនឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖ កាលបរិច្ឆេទប្រឡង នៅថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៧៖៣០ព្រឹក នាទីតទៅ។

    March 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    March 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង សម្រេចបាន60%ហើយៗតាមផែនការគ្រោងទុក នឹងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខ ដូចនេះប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នឹងអាចមានទឹកប្រើបា្រស់គ្រប់គ្រាន់តាមតម្រូវការ។ ថ្លែង សន្និសីទសារព័ត៌មាន ស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅទី០១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងជំរុញ ពន្លឿន ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតបាន ៣៩០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ(ជំហានទី១ ១៩៥,០០០ម៉ែត្រគូប

    March 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានសេចក្តីជូនដំណឹង ស្តីពីការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយពេលយប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ២២៖០០នាទីយប់ ដល់ម៉ោង ០៥៖០០នាទីព្រឹក នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម៖ ១. សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ២. សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៣. សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ៤. សង្កាត់និរោធ ខណ្ឌច្បារអំពៅ ៥. សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ៦.

    March 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញជាប្រចាំពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៅរសៀលថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២នេះ មន្រ្តីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។ បានកំណត់មុខសញ្ញា និងស្ទាក់ឃាត់រថយន្តក្រុងចំនួន ៨គ្រឿង

    March 2, 2022
  • កូវីដ-១៩

    នៅថ្ងៃទី02 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 415នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 386នាក់ និងករណីនាំចូល 29នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 450នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីឡើយ​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 131,004 នាក់, ករណីជាសះស្បើយសរុប 124,627 នាក់ និងស្លាប់សរុប 3,032នាក់៕​​

    March 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញបានទុកពេល ២ទៅ៣ឆ្នាំឱ្យម្ចាស់បែចិញ្ចឹមត្រីឬផ្ទះបណ្តែតទឹកនៅព្រំប្រទល់ភ្នំពេញ ខេត្តកណ្ដាល រកមុខរបរថ្មីដើម្បី មានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកការងារផ្សេងៗ ដោយមិនឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី“វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅទី០១ខែមីនាឆ្នាំ២០២២ នៅទីស្តីការគណ:រដ្ឋមន្ត្រី លោក កើត ឆែ អភិបាលរងរាជធានីបានឱ្យដឹងថា កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកក៏ដូចជាបែចិញ្ចឹមត្រីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើសំណង់មិនរៀបរយទាំងនោះចេញជាបន្តបន្ទាប់ព្រោះប៉ះពាល់ដល់ផ្លូវនាវាចរណ៍ ធ្វើឱ្យចរន្តទឹកហូរគោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រីនិងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យទឹកខូចគុណភាព បំពុល បរិស្ថាននិងប៉ះពាល់ដល់សោភ័ណភាពក្រុងភ្នំពេញផងដែរ។ លោកបានបន្តថា រហូតមកដល់ពេលនេះ ផ្ទះបណ្តែតឬបែចិញ្ចឹមត្រីប្រមាណជាង២០០បែប៉ុណ្ណោះ ដែលកំពុងចិញ្ចឹមត្រី ហើយអាជ្ញាធររាជធានីភ្នំពេញទុកពេលឱ្យពួកគាត់ក្នុងរយៈពេល២ទៅ៣ឆ្នាំ មុននឹងសម្រេចឱ្យពួកគាត់បញ្ឈប់មុខរបរចិញ្ចឹមត្រីក្នុងទន្លេនេះទាំងស្រុង

    March 2, 2022