Khmernote Media
  • ព័ត៌មានជាតិ

    មុននេះបន្តិចក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសនៅលើទំព័រហ្វេសបុកឲ្យដឹងថា៖ ចាប់ពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២២ តទៅ បុគ្គលម្នាក់អាចស្នើសុំទិញឱសថម៉ូលណាទ្រីស ពី ១ ប្រអប់ ដល់ ៥ ប្រអប់ ហើយមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរងអាចស្នើសុំទិញ ពី ១ ប្រអប់ ដល់ ៥០ ប្រអប់។ សូមប្រិយមិត្តអានលក្ខខណ្ឌខាងក្រោម៖

    February 26, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ បានចុះត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់

    February 26, 2022
  • កូវីដ-១៩

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានចំនួន ៨០នាក់ ស្រី ៥៦នាក់ ក្នុងនោះអ្នកជំងឺដែលកំពុងសង្រ្គោះបន្ទាន់ក្នុងបន្ទប់ ICU មានចំនួន៨នាក់ ស្រី៥នាក់។ ក្នុងចំណោមអ្នកជំងឺធ្ងន់ទាំង៨នាក់ខាងលើមាន៦នាក់មិនបានចាក់វ៉ាក់សាំងនោះទេ ដែលធ្វើឱ្យស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ និងត្រូវប្រើរយៈពេលយូរដើម្បីព្យាបាល តួយ៉ាងក្នុងនោះមានអ្នកជំងឺ២នាក់គិតចាប់ពីថ្ងៃបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រហូតដល់ថ្ងៃនេះមានរយៈពេលជិត២០ថ្ងៃហើយ តែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ មិនទាន់ទាន់ធូរស្បើយនៅឡើយទេ។ សូមបញ្ជាក់ថាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានគ្រប់ដូស នឹងជួយបង្កើនភាពស៊ាំ និងការពារមិនឱ្យស្ថានភាពជំងឺវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរ និងកាត់បន្ថយហានិភ័យដល់អាយុជីវិត ហើយការព្យាបាលឆាប់ជាសះស្បើយ និងមិនអូសបន្លាយពេលវេលាយូរ។ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងបន្តទៅដូសជំរុញ និងត្រូវបន្តអនុវត្តទៅតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត

    February 26, 2022
  • PR

    នៅកម្ពុជាបច្ចុប្បន្ន គឺមានជនពិការគ្រប់វ័យដែលរស់នៅគ្រប់ទិសទី អ្នកខ្លះពិការតាំងពីកំណើត ហើយអ្នកខ្លះទៀតពិការបន្ទាប់ពីកើតមកដោយសារបញ្ហាមួយចំនួនដូចជា: គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដោយសារមីន និងខ្លះទៀតដោយសារសង្គ្រាមស៊ីវិល ដែលបណ្តាលឱ្យពួកគេពិការជារៀងរហូត។ ពិការភាពរបស់ពួកគេត្រូវបានគេរើសអើងនូវឱកាសក្នុងការរស់នៅប្រកបដោយផាសុកភាព និងធ្វើឱ្យជីវិតរបស់ពួកគេមិនមានភាពប្រសើរឡើង។ ពួកគេភាគច្រើនមកពីគ្រួសារក្រីក្រ ហើយរស់នៅក្នុងតំបន់ជនបទនៃប្រទេស ដែលមិនមានមធ្យោបាយសម្រាប់ជួយពួកគេ។ ជាលទ្ធផល ពួកគេច្រើនតែចេញទៅសុំទានពីប្រជាពលរដ្ឋធម្មតា ដើម្បីចិញ្ចឹមខ្លួនឯង និងគ្រួសារ។ ប៉ុន្តែនិសិ្សតឈ្មោះ ស៊ិន ស្រីហង្ស ដែលពិការដៃជើងទាំងសងខាងតាំងពីកំណើតមក មានភាពខុសប្លែកពីអ្នកដទៃដោយនាងមានការតាំងចិត្តខ្ពស់ ដោយបាននិយាយថា “រាងកាយខ្ញុំពិការពិតមែន ប៉ុន្តែចិត្តខ្ញុំមិនពិការទេ ខ្ញុំនឹងព្យាយាមរៀនសូត្រឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះការមើលងាយពីអ្នកដទៃ”។ នេះពិតជាក្មេងស្រីមួយដ៏ល្អដែលមានការតាំងចិត្តខ្ពស់ទោះបីជាខ្លួនជាជនពិការក៏ដោយ ខណៈពេលដែលជនពិការភាគច្រើននៅកម្ពុជាបច្ចុប្បន្ន ខ្វះការអប់រំនិងចំណេះដឹង។ ដោយមើលឃើញពីឱកាសដើម្បីគាំទ្រ និងលើកទឹកចិត្តដល់យុវសិស្ស ស៊ិន ស្រីហង្ស

    February 26, 2022
  • កូវីដ-១៩

    នៅថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 470នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 435នាក់ និងករណីនាំចូល 35នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 497នាក់ និងមានអ្នកបាត់បង់ជីវិតថ្មីចំនួន05នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន 4នាក់)​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 129,548 នាក់, ករណីជាសះស្បើយសរុប 122,877 នាក់ និងស្លាប់សរុប 3,032នាក់៕​​

    February 26, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ០៧និង៥០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីរើសបានលុយ ១លានដុល្លារអាមេរិក មួយសន្លឹក ដែលស្ថិតនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានបានឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដូល អធិការរងក្រុងប៉ោយប៉ែត បានចុះដល់ចំណុចកើតហេតុ នៅផ្ទះភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃើញលុយក្រដាសប្រាក់ចំនួន ១លានដុល្លារមួយសន្លឹកគត់ នៅផ្ទះឈ្មោះ ផាន ស៊ុនហ៊ាន ភេទប្រុស អាយុ ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ទេព

    February 26, 2022
  • PR

    ២៥ កុម្ភៈ ២០២២ រាជធានីភ្នំពេញ ក្រុមហ៊ុន TECNO ដែលជាប្រេនស្មាតហ្វូនកំពុងឡើងកូដ និងជាម៉ាកស្មាតហ្វូនលំដាប់ពិភពលោកដ៏ល្បីល្បាញជំនាន់ថ្មី បានរកឃើញ និងប្រកាសចេញនូវបច្ចេកវិទ្យាថ្មីអស្ចារ្យបំផុតគឺ Memory Fusion ដែលអាចបង្កើនទំហំ RAM ស្មាតហ្វូនរបស់ខ្លួនអោយមានទំហំកាន់តែធំ និងថាមពលខ្លាំងជាងមុនរហូតជិតដល់គុណនឹង២ដងឯណោះ! អ្វីដែលជាដំណឹងល្អនោះ ស្មាតហ្វូន TECNO POVA NEO ដែលកំពុងពេញនិយមដាក់លក់លើទីផ្សារកម្ពុជាយើងក៏នឹងមានបំពាក់នូវបច្ចេកវិទ្យាដ៏អស្ចារ្យនេះផងដែរ! បច្ចេកវិទ្យាបង្កើន RAM (Memory Fusion Technology) ត្រូវបានរចនាឡើងដើម្បីប្រើអង្គចងចាំ (ROM) ដែលមិនបានប្រើ ហើយបញ្ជូនពួកវាសម្រាប់ប្រតិបត្តិការ RAM។ ជាឧទាហរណ៍ជាមួយនឹង Memory

    February 26, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០ នាទីយប់ មានករណីអគ្គិភ័យមួយបានកើតឡើងដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅ ភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។ +ខូចខាត៖ ផ្ទះឆេះអស់ចំនួន ០២ខ្នង ម៉ូតូចំនួន ០២គ្រឿង ឥវ៉ាន់លក់ចាប់ហួយ និងសម្ភារៈមួយចំនួន ករណីនេះមិនបណ្តាលអោយមានមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ +មូលហេតុ៖ បណ្តាលមកពីផ្ទុះកំប៉ុងហ្គាសតូចៗ

    February 26, 2022
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ហើយពេលនេះសម្តេចកំពុងតែដាក់ខ្លួនធ្វើចត្តាឡីស័ក ដើម្បីធានាកុំឲ្យមានការឆ្លងបន្ត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដោយសារខ្ញុំបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩។ ដើម្បីធានាកុំឱ្យមានការឆ្លងបន្តដែលអាចចេញពីខ្លួនខ្ញុំក្នុងពេលកំពុងមានការសង្ស័យ ខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។ ខ្ញុំនឹងរស់នៅដាច់ដោយឡែក តែខ្ញុំនៅតែបន្តធ្វើការតាមទម្លាប់ដូចដែលខ្ញុំបានធ្វើកាលពីធ្វើចត្តាឡីស័ក៣លើកមុនៗនោះដែរ។ ខ្ញុំមិនទាន់លុបចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ ខ្ញុំនឹងបន្តធ្វើតេស្ត ដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមានឬអវិជ្ជមានកូវីដ.១៩ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់រូបខ្ញុំដែលខ្ញុំនឹងជូនព័ត៌មានតាមក្រោយ»៕

    February 26, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឲ្យលោក Vladimir Putin ចូលតុចរចារដើម្បីបញ្ចប់សង្គ្រាម។ នៅក្នុង​វីដេអូ​សុន្ទរកថា​របស់លោក Zelenskyy ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​គណនី Telegram របស់គាត់ បានឲ្យដឹងថា៖ “I would like to appeal to the President of the Russian Federation (Vladimir Putin) one more time: come

    February 25, 2022