Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ថ្លែងក្នុងន័យដាស់តឿន និងក្រើនរម្លឹក លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ខណៈស្ថានភាពបច្ចុប្បន្ននេះ យើងមិនអាចលុបបំបាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ប្រភេទអូមីក្រុងទាំងស្រុងបាននោះទេ ព្រោះវាបានរាលដាលនៅក្នុងសហគមន៍រស់នៅទូទាំងប្រទេសទៅហើយ ប៉ុន្តែយើងអាចកាត់បន្ថយការចម្លងវីរុសនេះបានឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមាបាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវវិធានការ ០៣ការពារ និង០៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងដើម្បីបង្ការការវាយលុកធ្ងន់ធ្ងរលើសុខភាពពីវីរុសនេះ។ លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា ៖ “គិតត្រឹមថ្ងៃម្សិលមិញ វីរុសកូវីដ-១៩ ប្រភេទអូមីក្រុងនេះ បានឆ្លងរាលដាលជាងប្រាំពីរពាន់ករណីហើយៗតួលេខដែលក្រសួងសុខាភិបាលចេញផ្សាយកន្លងមកនេះ គឺជាតួលេខដែលចេញដោយម៉ាស៊ីនធំ (PCR)

    February 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរលើកំណាត់ផ្លូវជាតិលេខ៧៦ ជិតផ្លូវបំបែកដាក់ជាំ។ រដ្ឋបាលក្រុងសែនមនោរម្យមានកិត្តិយស សូមគោរពជម្រាបជូនដល់សាធារណៈជន​មេត្តាជ្រាបថា៖ យោងតាមបញ្ហាអាកាសធាតុមានខ្យល់កន្ត្រាក់ខ្លាំង ធ្វើឲ្យផ្ទាំងប៉ាន់ណូ ០១កន្លែងនៅលើផ្លូវជាតិលេខ៧៦ ស្ថិតនៅជិតផ្លូវបំបែកដាក់ដាំ បានដាច់រហែកធ្លាក់ចុះដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ។ ដើម្បីការពារសុវត្ថិភាពជូនសាធារណជន ដែលធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើ រដ្ឋបាលក្រុងសែនមនោរម្យ សូមធ្វើការបញ្ចៀសចរាចរជាបណ្ដោះអាសន្នតាមផ្លូវដូចខាងក្រោម៖ ១.ចំពោះការធ្វើដំណើរចេញពីក្រុងសែនមនោរម្យ ឆ្ពោះទៅស្រុកអូររាំងសូមធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៦៣ (ផ្លូវក្រោយវត្ត ទៅដើមស្រល់) ឬធ្វើដំណើរពីវង្វង់មូលគោព្រៃតាមផ្លូវជាតិ៧៦ ឆ្លងស្ពានក្បែរមន្ទីរពេទ្យបង្អែកខេត្ត ប្រហែល ១០០ម៉ែត្រ បត់ទៅស្ដាំតាមផ្លូវបេតុងចេញទៅផ្លូវបេតុចេញទៅផ្លូវជាតិ លេខ៧៦ ក្បែរផ្លូវបំបែកដាក់ដាំ។ ២.ចំពោះការធ្វើដំណើរពីស្រុកអូររាំង ចូលមកក្រុងសែនមនោរម្យ សូមធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៦៣

    February 25, 2022
  • កូវីដ-១៩

    នៅថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 479នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 453នាក់ និងករណីនាំចូល 26នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 503នាក់ និងមានអ្នកបាត់បង់ជីវិតថ្មីចំនួន01នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន 0នាក់)​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 129,078 នាក់, ករណីជាសះស្បើយសរុប 122,380 នាក់ និងស្លាប់សរុប 3,027នាក់៕​​

    February 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៧០នាក់ សម្រាប់ចុះអនុវត្តការងារអង្កេតសហគ្រាស នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា អគ្គនាយកដ្ឋានពន្ធដារ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៧០នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ចុះអនុវត្តការងារអង្គេតសហគ្រាសដែលកំពុងធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យមនៃអគ្គនាយដ្ឋានពន្ធដារ ត្រូវគោរពតាមលក្ខខណ្ឌជ្រើសរើសដូចខាងក្រោម៖ ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

    February 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺការងារចាក់វ៉ាក់សាំងដូសជំរុញទី៣ ដែលសម្រេចបានចំនួន ៥ ៥៣៦ ៤៦៣ នាក់ និងដូសជំរុញទី៤ សម្រេចបាន ៨៨៨ ៥៨៣ នាក់ ក្នុងខណៈពេលដែលការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលមានចំនួនប្រមាណ៦១ម៉ឺននាក់ ដែលទើបចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្រេចចាក់បាន ៦៤ ៩០២ នាក់ ក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ ដែលស្មើនឹង

    February 25, 2022
  • សិល្បៈ

    តារាសម្តែង និងពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាតារាសម្តែងស្រីម្នាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងប្រទេស។ ថ្មីៗនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានជួបបញ្ហា ដោយសារតែមានជនខិលខូចបានបន្លំឈ្មោះរបស់កញ្ញា ដើរបោកប្រាស់គេតាមបណ្តាញសង្គម។ យោងតាមការបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញាបានឲ្យដឹងថា៖ “សួស្តីបងប្អូនទាំងអស់គ្នា មានជនខិលខូចបានក្លែងបន្លំឈ្មោះរបស់ខ្ញុំយកទៅប្រើប្រាស់ក្នុងន័យឆបោកតាមប្រព័ន្ធតេលេក្រាម នាងខ្ញុំ ហុិន ច័ន្ទនីរ័ត្ន សូមបដិសេធថានេះមិនមែនជាតេលេក្រាមពិតរបស់នាងខ្ញុំទេ ដូចច្នេះសូមបងប្អូនកុំយល់ច្រលំថានាងខ្ញុំឲ្យសោះ បើមានបញ្ហាណាមួយកើតឡើងនាងខ្ញុំសូមមិនទទួលខុសត្រូវឡើយ🙏🏻 អរគុណបងប្អូនដែលបានផ្ញើឲ្យនាងខ្ញុំបានដឹង ❤️🙏🏻”៕

    February 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ឲ្យបានជ្រាបថា៖ នៅថ្ងៃទី២២, ២៣ និងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏សរុបចំនួន ១៥៤នាក់នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។ ជាលទ្ធផលគិតត្រឹមម៉ោង១៥៖៣០នាទីនៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានចំនួន០៩នាក់ បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។ ការរកឃើញបាតុករវិជ្ជមានកូវីដ-១៩នេះ បានបញ្ជាក់ថា ពួកគាត់ពុំបានអនុវត្តវិធីចត្តាឡីស័កបានត្រឹមត្រូវ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នកប៉ះពាល់ ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៩នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃដោយគោរពឱ្យបាន ម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល៕ ប្រភព៖

    February 25, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ nationthailand បានឲ្យដឹងថា អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីប្រជាជនថៃនៅប្រទេសអ៊ុយក្រែន។ ទន្ទឹមនឹងនោះ ក្រសួងការបរទេសបានត្រៀមជម្លៀសប្រជាជនថៃ មកកាន់ប្រទេសវិញតាមជើងហោះហើរពិសេស Thai Airways និង Royal Thai Air Force ក្នុងករណីមានស្ថានភាពបន្ទាន់។ ប្រសិនបើដែនអាកាសរបស់អ៊ុយក្រែនត្រូវបានបិទ ក្រសួងបរទេសថៃនឹងរៀបចំការដឹកជញ្ជូនជម្លៀសប្រជាជនថៃតាមរថយន្តវិញទៅកាន់ទីក្រុងវ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ។ ក្រសួងការបរទេសបាននិយាយថា ក្រសួងកំពុងរាយការណ៍ប្រាប់នាយករដ្ឋមន្ត្រីជាទៀងទាត់អំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលស្ថានទូតថៃនៅទីក្រុង Warsaw កំពុងទំនាក់ទំនងជាមួយពលរដ្ឋថៃ ដើម្បីប្រុងខ្លួនសម្រាប់ស្ថានភាពបន្ទាន់ណាមួយ៕ This is

    February 24, 2022
  • អន្តរជាតិ

    នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសឱ្យមានការប្រតិបត្តិការយោធាពិសេសមួយនៅក្នុងទឹកដីភាគខាងកើតប្រទេសអ៊ុយក្រែន ដោយកងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលទៅកាន់ទីក្រុងជាច្រើន ហើយបានដាក់ពង្រាយកងទ័ពនៅលើឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួន។ ចំណែកឯប្រជាជនអ៊ុយក្រែនវិញ បាននាំគ្នាសម្រុកភៀសខ្លួនចេញពីរដ្ឋធានីគៀវ (Kyiv) ខណៈដែលប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម «ការលុកលុយទ្រង់ទ្រាយធំ» លើទឹកដីរបស់ពួកគេ។ យោធារុស្ស៊ីបានធ្វើការវាយប្រហារយ៉ាងខ្លាំងតាមផ្លូវអាកាសមកលើអ៊ុយក្រែន ហើយរូបភាពនិងវីដេអូជាច្រើនត្រូវបានគេឃើញចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គម។ មានវីដេអូមួយ ដែលបង្ហាញពីទិដ្ឋភាពស្តែងៗ ដែលយោធារុស្ស៊ីបានធ្វើការវាយប្រហារដោយគ្រាប់មីស៊ីលមកលើព្រលានយន្តហោះមួយកន្លែងនៅទីក្រុង Ivano-Frankivsk បង្កឲ្យមានការជ្រួលច្របល់យ៉ាងខ្លាំងនៅប្រទេសអ៊ុយក្រែន៕

    February 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដី ស្ដីពីការកែសម្រួលវិធានការក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀតចូលមកព្រះរាជាណាចក្រកម្ពុជា។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយសង្កេតឃើញស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសវីរុសប្រភេទ Delta នៅតាមបណ្ដាប្រទេសប្រភពនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀតចូលមកកម្ពុជាមានភាពធូរស្រាល ស្របពេលដែលស្ថានភាពការរីករាលដាលនៃវីរុសប្រភេទបំប្លែងថ្មី Omicron ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ហើយលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកនាពេលកន្លងមកពុំឃើញមានវត្តមានវីរុសកូវីដ-១៩ ទៀតនោះទេ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចលើកលែង “ការតម្រូវឲ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនាំចេញ” ដូចមានចែងក្នុងចំណុច ២.នៃលិខិតលេខ ២២៩៩/២១ អគរ ដូចយោងខាងលើ។

    February 24, 2022