- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 558នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 554នាក់ និងករណីនាំចូល 4នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 428នាក់ និងមានអ្នកបាត់បង់ជីវិតថ្មីចំនួន01នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន 01នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 128,133 នាក់, ករណីជាសះស្បើយសរុប 121,553 នាក់ និងស្លាប់សរុប 3,023នាក់៕
February 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ភ្នាក់ងារត្រួតពិនិត្យឱសថ បានចុះណែនាំឱ្យលក់ឱសថប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Molnupiravir ដែលមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល និងស្រាវជ្រាវរកឱសថខុសច្បាប់នៅតាមឱសថស្ថាន នៅក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះដែរក្រុមការងារបានណែនាំកុំឱ្យមានការលក់តំឡើងថ្លៃឱសថប្រភេទនេះផងដែរ ៕ ប្រភព៖ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង
February 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយសម្រេចចាប់បាន៩០.០១% នៃប្រជាពលរដ្ឋទូទាំងប្រទេស គិតត្រឹមយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈដែលការចាក់វ៉ាក់សាំងដល់កុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ បានចាប់ផ្តើមអនុវត្តនាព្រឹកថ្ងៃនេះ។ ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងល្បឿនដ៏រហ័ស ដែលគួរឱ្យព្រួយបារម្ភបំផុត។ ជាមួយគ្នានេះដែរ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
February 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តវិធានការច្បាប់លើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យជ្រាបថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ បានធ្វើការប្រមូលផ្តុំគ្នាយ៉ាងអាណាធិបតេយ្យនៅតាមទីសាធារណៈ ផ្ទុយពីវិធានសុខាភិបាល ក៏ដូចជាមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញដោយ ហេតុនេះ អាជ្ញាធរមានសមត្ថកិច្ចគ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាល ដោយបានអញ្ជើញក្រុមបាតុករទាំងអស់ចំនួន ៦៤នាក់ នៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះបាតុករដែលមិនទាន់បានយកសំណាកលើកទី២
February 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូចម្តងហើយម្តងទៀត ឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង ខណៈដែលមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទនេះ មានវិសាលភាពឆ្លងឆាប់រហ័សក្នុងសហគមន៍ ដែលមកទល់ពេលនេះ ករណីឆ្លងសរុបចំពោះ ប្រភេទអូមីក្រុង មានជាង ៥៨០០ករណីហើយ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា បច្ចុប្បន្ននេះ វីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី អូមីក្រុង កំពុងតែចរាចរយ៉ាងសកម្មហើយនៅក្នុងសហគមន៍
February 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍ នៅផ្លូវលេខ២៧១ មុខមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត និងស្ពានចំរើនផល នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំបងប្អូនអាជីវករ ដោយឲ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅវិញទៅមក ។ ក្នុងប្រតិបត្តិការនេះដែរ កម្លាំងផ្នែកនគរបាលសណ្តាប់ធ្នាប់ បានធ្វើការផាកពិន័យម៉ូតូជិះបញ្ច្រាសទិស និងមិនគោរពផ្លាកសញ្ញា យកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក៕
February 23, 2022 - សិល្បៈ
យោងតាមការបញ្ជាក់ពី អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។ កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees”
February 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានធ្វើតេស្តរហ័សរកកូវីដ- ១៩ និងមានលទ្ធផលតេស្តវិជ្ជមាន សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ ទៅអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ឬបញ្ជូនទៅមណ្ឌលសុខ ភាព។ លោក វេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិ បាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី ២២កុម្ភៈនេះថា៖ ការដែលប្រជាពលរដ្ឋស្នើសុំព្យាបាលនៅតាមផ្ទះ គឺ មានប្រព័ន្ធការងាររបស់មន្រ្តីនៅតាមខណ្ឌរួចហើយ ដូច្នេះក្រុមការ ងារនេះនឹងធ្វើការងារជាមួយពួកគាត់។ លោកបន្តថា ចំពោះកិច្ច សន្យាយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ
February 22, 2022 - កូវីដ-១៩
យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន nationthailand នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈនេះបានឲ្យដឹងថា អាជ្ញាធរថៃបានសម្រេចប្រកាសអាសន្នកម្រិត ៤ ជាផ្លូវការហើយ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបន្តកើនឡើងគួរឲ្យព្រួយបារម្ភក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ថៃបានបញ្ជាក់ថា ការប្រកាសអាសន្នកម្រិត ៤ នេះមានដូចជា៖ + ហាមមិនឲ្យចូលតំបន់ ដែលមានហានិភ័យខ្ពស់ + ហាមមិនអោយហូបចុកជុំគ្នា និងទទួលទានគ្រឿងស្រវឹងនៅក្នុងហាង + ជៀសវាងការទិញទំនិញនៅកន្លែង ដែលមានមនុស្សច្រើន ដូចជាផ្សារធម្មតា និងផ្សារទំនើប + ជៀសវាងនៅជិត ឬក្បែរអ្នកដទៃ នៅខាងក្រៅផ្ទះ + រៀបចំឲ្យបុគ្គលិកពី ៥០-៨០% ធ្វើការនៅផ្ទះ +
February 22, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងរយៈពេល១ខែ ដោយចាប់ពីថ្ងៃទី២១ ខែមករា រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានចូលមកទស្សនាខេត្តសៀមរាប មានសរុបចំនួន ៨៤.៥៣២នាក់ ថយចុះចំនួន ៤២,៣៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួន ១២០.៣៤៦នាក់។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងអស់នោះ មានភ្ញៀវទេសចរជាតិចំនួន៧៧.០០០នាក់ ថយចុះចំនួន ៥១,៩៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន១១៧.០០០នាក់ និង ថយចុះចំនួន១២៧,២៧ភាគរយ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២២ ដែលមានចំនួន១៧៥.០០០នាក់ ខណៈ
February 22, 2022









