Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា​ ថ្ងៃសុក្រ ២រោច ខែ មាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍ សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្ដសៀមរាប កម្លាំងកងរាជអាវុធហត្ថ(អ.ហ) និងមន្ត្រីជំនាញមូលដ្ឋាន ដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងមានការចូលរួមពីលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសក.ដជ សរ

    February 21, 2022
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំបន្ថែមស្ដីពី ការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង នៅក្នុងសហគមន៍។​ នៅក្នុងសេចក្ដីណែនាំបន្ថែមរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម ឬធ្ងន់ ទោះបីជាមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថា វីរុសវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង មានសភាពហាក់ស្រាលក្តី តែយើងមិនត្រូវមើលរំលងពីលទ្ធភាពនៃការវ៉ៃលុកនៃវីរុសកូវីដ-១៩ ដែលអាចឱ្យមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់បានដែរ។ អ្នកជំងឺកូវីដ-១៩ អូមីក្រុងនេះ ក៏អាចមានរោគសញ្ញា ដែលអាចនាំឱ្យវិវត្តទៅជាធ្ងន់ធ្ងរ ដូចជាហត់ ឬពិបាកដកដង្ហើមជាដើម ដែលចាំបាច់ត្រូវ ស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។ សូមកុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញាដូចជាថប់ៗ ហត់

    February 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ០២និង១៩នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ មានយុវជនក្លាហានម្នាក់ បានធ្វើសកម្មភាព ចូលឆក់យកកាបូបលុយភ្ញៀវដែលកំពុងអង្គុយហូបបបរស នៅចំណុចហាង លឹមទ្រី ផ្លូវមុន្នីវង្ស ខណ្ឌបឹងកេងកង បានសម្រេច ហើយគេចខ្លួចទៅដេកក្នុងផ្ទះយ៉ាងរំភើយ អស់ពេញមួយយប់ ស្រាប់តែព្រឹកឡើងមិនទាន់ភ្ញាក់ពីដេកផង ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនដល់ក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ក្រុម4 ភូមិទួលសំពៅ សង្កាត់ទួលសង្កែ1 ខណ្ឌឫស្សីកែវ និងបានដកហូតកាបូបជនរងគ្រោះ ប្រគល់ជូនម្ចាស់ដើមវិញគ្រប់ចំនួន រួមមានប្រាក់ ៤៧០ដុល្លារ និង

    February 21, 2022
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងលោកយាយម្នាក់មានវ័យចាស់ជរាហើយ ប៉ុន្តែលោកយាយនៅតែខិតខំប្រឹងប្រែងរត់កង់៣ ដើម្បីយកប្រាក់មកចិញ្ចឹមម្តាយជរាអាយុ៨៥ឆ្នាំ។ យោងតាមការចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ម្ចាស់គណនីឈ្មោះ Sothy Daly បានឲ្យដឹងថា “ចូលរួមជួយដល់គាត់ផង អ៊ុំស្រីអាយុ 60ឆ្នាំរត់ Passapp នៅពេលយប់ ចិញ្ចឹមម្តាយអាយុ៨៥ឆ្នាំ ជួយជិះគាត់ផងបងប្អូន គាត់អត់កូន អត់ប្តី រាល់ថ្ងៃចិញ្ចឹមម្តាយ គាត់រត់ម៉ោង ៤ល្ងាច ដល់ព្រឹក លេខគាត់ ☎️ 0968453960 ទីតាំងគាត់ ម្តុំបាក់ទូក និងផ្សារដេប៉ូ”។ មានការ comment សួរមកកាន់ម្ចាស់គណនីហ្វេសប៊ុកខាងលើថា “គាត់រត់ដល់ព្រឹកមែនបង?​ ម៉េចបានសំរាកទៅចឹង​ អាណិតគាត់ណាស់”

    February 21, 2022
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានឲ្យថា ៖ ប្រជាព​លរដ្ឋដែលបានធ្វើតេស្តរហ័សរក​កូវីដ-១៩​ និងមានលទ្ធផលតេស្តវិជ្ជមាន​ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះ​ទៅអាជ្ញាធរ​ភូមិ​ សង្កាត់​ ឫបញ្ជូនទៅមណ្ឌលសុខភាព។” ខាងក្រោមនេះជាគំរូកិច្ចសន្យាយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ១៩នៅផ្ទះ៖ គួរបញ្ជាក់ថា យោងតាមសេចក្តីណែនាំបន្ថែមរបស់ក្រសួងសុខាភិបាល ស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុងនៅក្នុងសហគមន៍ នៅចំនុច ក៖ ការធ្វើតេស្តរហ័ស ការដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាល និងទំនាក់ទំនងព័ត៌មាន បានឲ្យដឹងថា៖ ១៖ ការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ បុគ្គលដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ ទោះជាមានចេញរោគសញ្ញាតិចតួច ឬច្រើន ឬបានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចាំបាច់ត្រូវដាក់ខ្លួន នៅដាច់ដោយឡែកភ្លាមៗ និងធ្វើតេស្តរហ័ស

    February 20, 2022
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ លោក អ៉ឹម ជីវ៉ា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសថា លោកត្រូវបានចោរគាស់បង្អួចផ្ទះចូលបន្ទប់លួចទ្រព្យសម្បត្តិអស់ជាង១ម៉ឺនដុល្លារ និងសំភារៈមានតម្លៃផ្សេងទៀត។ លោក អ៉ឹម ជីវ៉ា បានឲ្យដឹងថាដូច្នេះថា៖ “ខ្ញុំបាទ អុឹម ជីវ៉ា ត្រូវបានចោគាស់បង្អួចផ្ទះ ក្នុងបន្ទប់លួចលុយចំនួន 12000$ និងទូរស័ព្ទ ចំនួន ២គ្រឿងគឺ 11 pro max ពណ៌មាស 1គ្រឿង និង ១២ pro max ពណ៌ស មួយគ្រឿង នៅព្រឹកថ្ងៃទី 20.02.2022 វេលាប្រមាណម៉ោង២ជិត៣ទៀបភ្លឺ

    February 20, 2022
  • PR

    កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best វគ្គ Beat The Live បានធ្វើដំណើរមកដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយសម្រាប់រាត្រីថ្ងៃអាទិត្យនេះ។ នៅក្នុងវគ្គផ្សាយផ្ទាល់សប្តាហ៍នេះ នៅសល់តែជើងខ្លាំងតែ6រូបប៉ុណ្ណោះ ដែលត្រូវបញ្ចេញសមត្ថភាព ហើយរឿងដែលមិនអាចជៀសបានគឺនឹងមានបេក្ខជន2រូប ត្រូវតម្រូវឲ្យចាកចេញពីកម្មវិធី ខណៈទស្សនិកជន កំពុងគាំងគិតមិនចេញថា បេក្ខជនរូបណានឹងត្រូវជ្រុះចេញពីកម្មវិធីទៀតទៅបើពួកគេសុទ្ធតែមានសមត្ថភាពខ្លាំង រៀងខ្លួន ហើយមានអ្នកគាំទ្រច្រើនមិនចាញ់គ្នាឡើយ។ ត្បិតថាបេក្ខជនទាំងអស់មកដល់វគ្គនេះសុទ្ធតែជាជើងខ្លាំង តែមិនថាបេក្ខជនក្នុងចិត្តអ្នកមានសំឡេងល្អយ៉ាងណា បើអ្នកគាំទ្រខកខានមិនបានបោះឆ្នោតគាំទ្រជូនច្រើន នោះលទ្ធផលប្រាកដនឹងត្រូវចាកចេញពីកម្មវិធី។ រង់ចាំទស្សនាទាំងអស់គ្នាថាតើបេក្ខជនរូបណាខ្លះនឹងអាចឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្របាន? កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Beat The Best វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ផ្សាយផ្ទាល់យប់ថ្ងៃអាទិត្យ 20

    February 20, 2022
  • កូវីដ-១៩

    នៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 736នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 730នាក់ និងករណីនាំចូល 06នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 297នាក់ និងមានអ្នកបាត់បង់ជីវិតថ្មីចំនួន02នាក់​ ហេីយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 126,489 នាក់, ករណីជាសះស្បើយសរុប 120,462 នាក់ និងស្លាប់សរុប 3,017នាក់៕​​

    February 20, 2022
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានព្រមានពីករណីឆ្លងប្រចាំថ្ងៃដែលអាចនឹងកើនឡើងពី៣ខ្ទង់ (ខ្ទង់រយ) ទៅកាន់៤ខ្ទង់ (ខ្ទង់ពាន់) ក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបន្តធ្វេសប្រហែស និងមិនអនុវត្តវិធានការ ០៣ការពារ និង០៣កុំ ឱ្យបានខ្ជាប់ខ្ជួនទេនោះ។ លោកជំទាវបានព្រមានដូច្នេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ ព្រោះថាវីរុសកូវីដ-១៩នៅកម្ពុជា ជាពិសេសពពួកបំប្លែងថ្មី អូមីក្រុង បានគ្របដណ្តប់ស្ទើរតែទាំងស្រុងនៃករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជាយើងទៅហើយៗ បាននិងកំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍រស់នៅជាមួយនឹងល្បឿនដ៏លឿនទៀតផង។ លោកជំទាវ បានពន្យល់ថា ៖ “ការចម្លងវីរុសកូវីដ-១៩ គឺតាមរយៈការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ឬពីបុគ្គលម្នាក់ទៅបុគ្គលច្រើននាក់ ហើយនៅក្នុងបរិបទនៃការចម្លងរបស់អូមីក្រុងនេះទៀត ការចម្លងគឺកាន់តែលឿន

    February 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទិ១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុន។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង០៥៖០០នាទី រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុន ដែលស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន និងរបៀបរៀបរយ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ

    February 19, 2022