Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាពាព្យាបាលទាំងអស់ឲ្យបានជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ ដែលមានអាយុវចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងកុមារដែលអាយុចាប់ពី ០៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ សម្រេចបាន ១០០% នៃផែនការកំណត់ ហើយកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ “ដូសទី៣ ឬដូសជំរុញ” ជូនកុមារ-យុវវ័យ

    February 18, 2022
  • កូវីដ-១៩

    នៅថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 414នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 388នាក់ និងករណីនាំចូល 26នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 247នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 125,201នាក់, ករណីជាសះស្បើយសរុប 119,880នាក់ និងស្លាប់សរុប 3,015នាក់៕​​

    February 18, 2022
  • សង្គម

    ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត Lexus RX300 បានបុករថយន្ត Lexus LX570 ស៊េរីទំនើបមួយគ្រឿងបណ្តាលអោយក្រឡាប់នៅលើផ្លូវមួយកន្លែងនៅតំបន់បឹងកក់ តែមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។ ក្នុងករណីនោះដែរ ម្ចាស់ឡាន RX300 និងសាក្សីម្នាក់បានអះអាងថាម្ចាស់រថយន្ត Lexus LX570 បានបើកបរបញ្ច្រាស់ផ្លូវ ហើយរូបគាត់បានបើកបរត្រឹមល្បឿនប្រមាណ 20 ទៅ 30 គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ការចោទប្រកាន់របស់ម្ចាស់រថយន្ត RX300 និងសាក្សីមួយរូបនោះ ត្រូវបានអ្នកលេងបណ្តាញសង្គម រិះគន់យ៉ាងខ្លាំងក្រោយបានឃើញវិដេអូចេញពីកាមេរ៉ា សុវត្ថិភាព ដោយរថយន្ត LEXUS 570 មិនបានបើកបរបញ្ច្រាស់ផ្លូវនោះទេ។ ទោះជាយ៉ាងណាក្តីម្ចាស់គណនី Facebook ឈ្មោះថា Nary

    February 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២​ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ក្នុងនោះសម្រាប់ដូសជំរុញទី៣ សម្រាប់ក្រុមបុគ្គលអាយុ ១២ឆ្នាំឡើងទៅ សម្រេចចាក់បាន ៥ ៣៥៨ ២៦៦ នាក់ និងដូសជំរុញទី៤ សម្រេចបានចាក់ចំនួន ៧៣៩ ២០១ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ។ បើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ប៉ុន្តែការបន្តចូលរួមអនុវត្តវិធានការ ០៣ការពារ និង០៣កុំ និងការរស់នៅជាធម្មតាតាមគន្លងប្រក្រតីភាពថ្មី គឺជាកត្តាដ៏ចាំបាច់បំផុតមួយទៀត

    February 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់ ក.ប.ទ. បានបង្កើតកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត “ MPTC Speed Test ”។ កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើ ហើយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់នឹងក្លាយជាទិន្នន័យចាំបាច់

    February 18, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសមូលដ្ឋានជូនដល់កុមារ ដែលមានអាយុ ៣ឆ្នាំ ដល់អាយុក្រោម ៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនព័ត៌មានទាំងស្រុងដូចខាងក្រោម៖

    February 18, 2022
  • ព័ត៌មានជាតិ

    ខេត្ត​សៀមរាប​៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ១៨:០០​ នាទីល្ងាច​ មានករណី​អគ្គិភ័យ​ឆាបឆេះរថយន្តទំនេីបចំនួន០១គ្រឿងម៉ាក​ Lexus RX 350L (ផ្នែកកំបូមុខម៉ាស៊ីន) ដែលស្ថិតនៅចំណុចផ្សារកណ្តាលខាងជេីងពេទ្យបង្អែកខេត្ត ក្នុងភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប​ ខេត្តសៀមរាប ។ +​ ម្ចាស់​រថយន្ត​ឈ្មោះ

    February 18, 2022
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង សូមជម្រាបជូនដំណឹងសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ឲ្យបានជ្រាបថា៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញបានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន១៨២នាក់ បន្ថែមទៀត ក្នុងចំណោមក្រុមបាតុករដែលបានមកយកសំណាក ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ (សរុបចំនួន៨៧៩នាក់)។ ជាលទ្ធផលគិតត្រឹមម៉ោង១៧៖០០នាទី នៅល្ងាចថ្ងៃដដែលនេះមានចំនួន១៣នាក់ ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នក ប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩

    February 17, 2022
  • សិល្បៈ

    កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោក ខេមរៈ សិរីមន្ត ដែលមានឈ្មោះពិត ខែម ប៊ុនថៃ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២២/១៣២ ដែលបានឡាយព្រះហស្ថលេខា ដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ផងដែរថា លោក ខេមរៈ សិរីមន្ត រឺ ខែម ប៊ុនថៃ ជាកំពូលតារាចម្រៀងមួយរូបប្រចាំផលិតកម្មហង្សមាស និងជាកំពូលតារាចម្រៀងមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយបច្ចុប្បន្នលោកក៏ជាអ្នកជំនួញដ៏ល្បីឈ្មោះរូបផ្នែកអចលនទ្រព្យផងដែរ៕

    February 17, 2022
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីកការផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃសិក្សាពីសកលវិទ្យាល័យ Anyang Normal University ខេត្តហឺណាន ប្រទេសចិន សម្រាប់ឆ្នាំសិក្សា ២០២២-២០២៦។ ក្រោមកិច្ចសហការណ៍ល្អរវាង សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មខេត្តហឺណាន និងសកលវិទ្យាល័យ Anyang Normal University ដែលគ្រឹះស្ថានឧត្តមសិក្សា របស់ខេត្តហឺណាន ប្រទេសចិន បានសម្រេចផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃសិក្សា ដល់សិស្សានុសិស្សខេត្តកោះកុង។ រដ្ឋបាលសាលាខេត្តកោះកុង កិត្តិយសសូមជម្រាបជូនដំណឹងដល់ឪពុកម្ដាយ អាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (ថ្នាក់ទី១២) ទាំងពីរភេទ ឲ្យបានជ្រាបថា សកលវិទ្យាល័យ Anyang

    February 17, 2022