Khmernote Media
  • PR

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2022 ដោយមើលឃើញកំនើននៃការទូទាត់តាមអនឡាញ ក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានម្ចាស់គ្រប់គ្រងជាជនជាតិសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន L192 ដែលផ្តល់ជូនកម្មវិធីទិញទំនិញអនឡាញឈានមុខគេនៅកម្ពុជា។ ប្រារព្ធឡើងនៅការិយាល័យកណ្តាលរបស់ធនាគារ ហ្វីលីព ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កិច្ចសហការក្នុងភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ហ្វីលីព ធ្វើការទូទាត់ការទិញទំនិញផ្សេងៗ ដែលមាននៅលើកម្មវិធី L192 ដោយប្រើប្រាស់គណនីធនាគារ ហ្វីលីព។ ប្រតិបត្តិការនេះ ចំនាយរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយប្រើប្រាស់ចុងម្រាមដៃ។ លោក Lee Yong Man សមាជិកនៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ ហ្វីលីព មានប្រសាសន៍ថា

    February 17, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នាពេលព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន គណៈកម្មការដឹកជញ្ជូនលើសទម្ងន់កំណត់ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធ។ បានចុះត្រួតពិនិត្យយានយន្តសរុបចំនួន ៣៥គ្រឿង ក្នុងនោះមាន០៤ គ្រឿង ត្រូវបានឃាត់ទុករយៈពេល០១ឆ្នាំ ដោយដឹកលើសពី២០% (ចន្លោះពី ២០តោន

    February 17, 2022
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ នៅក្នុងវេទិការមួយដែលបានធ្វើឡើងនៅក្នុងខេត្តសៀមរាប រៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យ KW របស់លោកបណ្ឌិត គីម ហ៊ាង មានការចូលរួមពីសំណាក់ភ្នាក់ងារអចលទ្រព្យក៏ដូចជាភ្ញៀវកិត្តិយសជាច្រើន ដោយនៅក្នុងវេទិការនោះដែរ លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងអំពីចំណុចខ្លាំងនិងចំណុចខ្សោយមួយចំនួនរបស់ខេត្តសៀមរាប ដោយក្នុងនោះអ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺការលើកឡើងពីចំណុចខ្សោយរបស់ខេត្តសៀមរាប ដោយលោកបណ្ឌិតអចលនទ្រព្យរូបនេះបានរិះគន់ចំៗថា ខេត្តសៀមរាបកំណត់កំពស់សាងសង់អគារខ្លាំងពេក និងមានវប្បធម៌អភិរក្សច្រើនពេក ដែលធ្វើអោយមានការលំបាកក្នុងការវិនិយោគលើវិស័យមួយនេះ។ ការវាយប្រហារពាក្យសំដីរបស់ លោក គីម ហ៊ាង មកលើខេត្តសៀមរាប បានរងការរិះគន់យ៉ាងខ្លាំងពីសំណាកមហាជន ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានធ្វើការថ្កោលយ៉ាងធ្ងន់ធ្ងរផងដែរ។ ក្រោយរងការថ្កោលទោសពីក្រសួងវប្បធម៌ នៅមុននេះបន្តិចលោក គីម

    February 17, 2022
  • សង្គម

    រាជធានីភ្នំពេញ៖ នៅក្នុងវេទិការមួយដែលបានធ្វើឡើងនៅក្នុងខេត្តសៀមរាប រៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យ KW របស់លោកបណ្ឌិត គីម ហ៊ាង មានការចូលរួមពីសំណាក់ភ្នាក់ងារអចលទ្រព្យក៏ដូចជាភ្ញៀវកិត្តិយសជាច្រើន។ នៅក្នុងវេទិការនោះដែរ លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងអំពីចំណុចខ្លាំងនិងចំណុចខ្សោយមួយចំនួនរបស់ខេត្តសៀមរាប ដោយក្នុងនោះអ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺការលើកឡើងពីចំណុចខ្សោយរបស់ខេត្តសៀមរាប ដោយលោកបណ្ឌិតអចលនទ្រព្យរូបនេះបានរិះគន់ចំៗថា ខេត្តសៀមរាបកំណត់កំពស់សាងសង់អគារខ្លាំងពេក និងមានវប្បធម៌អភិរក្សច្រើនពេក ដែលធ្វើអោយមានការលំបាកក្នុងការវិនិយោគលើវិស័យមួយនេះ។ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន មេត្តាជ្រាបថា ថ្មីនេះ បណ្ដាញសង្គមមួយចំនួនបានផ្សព្វផ្សាយនូវវីដេអូកាត់ខ្លីៗរយៈពេល ៣នាទី ៤១វិនាទី របស់ លោក គឹម ហ៊ាង

    February 17, 2022
  • កូវីដ-១៩

    នៅថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 444នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 430នាក់ និងករណីនាំចូល 14នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 280នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 124,787នាក់, ករណីជាសះស្បើយសរុប 119,633នាក់ និងស្លាប់សរុប 3,015នាក់៕​​

    February 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងលេខ០៦៣ សជណ.អគឧ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃលើជំនាញឆុងកាហ្វេ និងក្រលុកភេសជ្ជៈតាមប្រព័ន្ធអនឡាញ។ ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសដើម្បីផ្ដល់នូវជំនាញថ្មី និងជំនាញបន្ថែម ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាព និងជំនាញក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ទ្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស

    February 17, 2022
  • សង្គម

    នៅក្នុងវេទិការមួយដែលបានធ្វើឡើងនៅក្នុងខេត្តសៀមរាប រៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យ KW របស់លោកបណ្ឌិត គីម ហ៊ាង មានការចូលរួមពីសំណាក់ភ្នាក់ងារអចលទ្រព្យក៏ដូចជាភ្ញៀវកិត្តិយសជាច្រើន។ នៅក្នុងវេទិការនោះដែរ លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងអំពីចំណុចខ្លាំងនិងចំណុចខ្សោយមួយចំនួនរបស់ខេត្តសៀមរាប ដោយក្នុងនោះអ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺការលើកឡើងពីចំណុចខ្សោយរបស់ខេត្តសៀមរាប ដោយលោកបណ្ឌិតអចលនទ្រព្យរូបនេះបានរិះគន់ចំៗថា ខេត្តសៀមរាបកំណត់កំពស់សាងសង់អគារខ្លាំងពេក និងមានវប្បធម៌អភិរក្សច្រើនពេក ដែលធ្វើអោយមានការលំបាកក្នុងការវិនិយោគលើវិស័យមួយនេះ។ ដោយសារតែការបញ្ចេញមតិមួយនេះដែរ លោកបណ្ឌិត គីម ហ៊ាង ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ចេញមុខប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ផងដែរ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

    February 17, 2022
  • សង្គម

    កាលពីពេលថ្មីៗឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា “សសយក” និងជាតំណាងរាស្ត្រមួយរូបផងដែរ បានបង្ហោះសារប្រតិកម្មចំពោះការបញ្ចេញមតិរបស់លោកបណ្ឌិត គីម ហ៊ាង ដែលគេស្គាល់ថាអ្នកវិនិយោគវិស័យអចលទ្រព្យដ៏ល្បីឈ្មោះមួយរូប ដែលលោកបានរៀបចំកម្មវិធីមួយនៅក្នុងខេត្តសៀមរាប និងលើកយកចំណុចខ្សោយមួយចំនួនរបស់ខេត្តសៀមរាបមកនិយាយជាសាធារណៈ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ “សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អជ្ញាធរអប្សារា) រាប់រយនាក់ ដែលបាន និងកំពុងបំពេញភារកិច្ចក្នុងការថែរក្សាកេរ្ត៏មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់។ ទី២ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ

    February 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ ខាងក្រោមជាសេចក្ដីជូនដំណឹងលម្អិតរបស់ អគ្គិសនីកម្ពុជា៖

    February 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រធានផ្សារច្បារអំពៅបានឱ្យដឹងថា បើបងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារបន្លែច្បារអំពៅ មិនអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឲ្យចេញ-ចូលក្នុងផ្សារបន្លែច្បារអំពៅឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅនាព្រឹកថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ២០២២ នេះ។ លោកសាន់ ប៊ុនណា បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែកុម្ភៈ កន្លងមកនេះ ពោលគឺខណៈដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបានរីករាលដាលចូលក្នុងសហគមន៍ គណៈកម្មការផ្សារបន្លែ ច្បារអំពៅ បានដាក់កម្លាំងសន្តិសុខ នៅតាមច្រកចេញ-ចូលទាំង៩ជាមួយនឹងការដាក់កន្លែងវាស់កម្ដៅ ជែល អាល់កុលសម្រាប់ លាងដៃជាដើម នៅតាមច្រកទាំងអស់។តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករត្រូវបង្ហាញកាតចាក់វ៉ាក់សាំង ។ បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ បើមិនបានបំពេញតាមលក្ខខណ្ឌលើកិច្ចការពារទប់ស្កាត់ជំងឺកូវីដ-១៩

    February 17, 2022