ខ្មែរណូត

ស្វែងរក

  • សង្គម

    ឯកឧត្តម ហ៊ុន ម៉ានី ប្រតិកម្មជុំវិញការរិះគន់របស់ បណ្ឌិត គីម ហ៊ាង ទៅលើការកំណត់កំពស់សាងសង់អគារនៅខេត្តសៀមរាប

    BY Khmernote Media February 17, 2022
    ឯកឧត្តម ហ៊ុន ម៉ានី ប្រតិកម្មជុំវិញការរិះគន់របស់ បណ្ឌិត គីម ហ៊ាង ទៅលើការកំណត់កំពស់សាងសង់អគារនៅខេត្តសៀមរាប

    កាលពីពេលថ្មីៗឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា “សសយក” និងជាតំណាងរាស្ត្រមួយរូបផងដែរ បានបង្ហោះសារប្រតិកម្មចំពោះការបញ្ចេញមតិរបស់លោកបណ្ឌិត គីម ហ៊ាង ដែលគេស្គាល់ថាអ្នកវិនិយោគវិស័យអចលទ្រព្យដ៏ល្បីឈ្មោះមួយរូប ដែលលោកបានរៀបចំកម្មវិធីមួយនៅក្នុងខេត្តសៀមរាប និងលើកយកចំណុចខ្សោយមួយចំនួនរបស់ខេត្តសៀមរាបមកនិយាយជាសាធារណៈ។

    ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ “សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួឲ្យសិទ្ធិនោះ មានការប៉ះពាល់ដល់កិត្តិយសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អជ្ញាធរអប្សារា) រាប់រយនាក់ ដែលបាន និងកំពុងបំពេញភារកិច្ចក្នុងការថែរក្សាកេរ្ត៏មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់។ ទី២ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃស្ថានភាព ដែលតោងអ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុសត្រូវនេះ) ពិចារណា។ កុំគិតថា មានតែគំនិតលោក ដែលត្រូវ។ ការគិតគូរបស់រាជរដ្ឋាភិបាល មានលក្ខណៈគ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការសម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ស្រទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ។ ទី៣ ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ខ្ពស់ណាស់ គួរណាយើងលើកតម្កើងអោយបានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសំដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង។”

    ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូរបស់លោកបណ្ឌិត គីម ហ៊ាង នៅខាងក្រោមនេះ៖

    Share This Post: