Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២– យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កំព្រាឪពុកតាំងពីវ័យ៦ឆ្នាំ និងរស់នៅជាមួយអង្គការកុមារកំព្រាមួយក្នុងសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ឡេង ណូរ៉ា បានតស៊ូក្រាញននៀលនឹងជីវិតជាពិសេសក្នុងការហ្វឹកហាត់បាល់ទាត់ រហូតដល់ធ្វើឱ្យរូបគេទទួលបានឱកាសល្អៗ នៅក្នុងក្លឹបកីឡាបាល់ទាត់ និងក្លាយជាសមាជិកក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា។ ឡេង ណូរ៉ា បានបាត់បង់ឪពុកជាជនជាតិហ្គាណា និងមានម្តាយជាជនជាតិខ្មែរ ដោយកំព្រាឪពុកតាំងពីរូបគេទើបមានអាយុ៦ឆ្នាំ។ នៅអង្គការកុមារកំព្រានោះ ណូរ៉ា ទទួលបានការមើលថែ រៀនសូត្រ និងផ្តើមលេងបាល់ទាត់រហូតវិវត្តន៍ខ្លួនមកជាប់ក្រុមយុវជនក្រោយអាយុ១៥ឆ្នាំ នៅក្លឹបបាល់ទាត់វិសាខា កាលពីឆ្នាំ២០១៩។ ណូរ៉ា បានរួមចំណែកជួយដល់ក្រុមឈ្នះពានមួយចំនួននៅទីនោះ ដូចជា ពានជើងឯកវិទ្យាល័យ, Soccer League,

    February 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយសម្រេចចាប់បាន៨៩.៩៤% នៃប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងខណៈពេលដែលការចាក់វ៉ាក់សាំងដល់កុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ នឹងចាប់ផ្តើមយុទ្ធនាការនៅថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខនេះ។ ជាមួយគ្នានេះដែរ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ សម្រាប់ក្រុមបុគ្គលដែលមានអាយុ ចាប់ពី ០៦ឆ្នាំ រហូតដល់ក្រោម ១២ឆ្នាំ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ខណ:ដូសជំរុញសម្រាប់កុមារអាយុ០៥ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ។

    February 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសអន្តរក្រសួង ការយកកម្រៃសេវាផ្ដល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីមូលដ្ឋានសេវាសុខាភិ​បាលឯកជន។ អនុញ្ញាតឲ្យក្រសួងសុខាភិបាលប្រមូលចំណូលពីកម្រៃសេវាផ្ដល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជន (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ពព) ដែលទទួលបានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល លើការផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជន ដែលទទួលបានលិខិតអនុញ្ញតឲ្យផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ពីក្រសួងសុខាភិបាល​ ត្រូវដាក់ពាក្យស្នើសុំបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបោះពុម្ព និងបើកផ្ដល់ដោយក្រសួងសុខាភិបាល មានទម្រង់លក្ខណភាព ដែលមូលដ្ឋានសេវាសុខាភិបាលឯកជន ត្រូវប្រើប្រាស់សម្រាប់ការបំពេញព័ត៌មាន ទិន្នន័យឲ្យបានត្រឹមត្រូវ និងពេញលេញ និងប្រគល់ជូនសាមីអតិថិជន

    February 19, 2022
  • កូវីដ-១៩

    នៅថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 552នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 539នាក់ និងករណីនាំចូល 13នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 285នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 125,753នាក់, ករណីជាសះស្បើយសរុប 120,165នាក់ និងស្លាប់សរុប 3,015នាក់៕​​

    February 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់អាហារូបករណ៍ពិសេសជូននិស្សិតឆ្នើម ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និង Asian Development Foundation (ADF) នៃសាធារណរដ្ឋកូរ៉េ អាហារូបករណ៍នេះនឹងផ្តល់ជាសាច់ប្រាក់ (៥០០ដុល្លារក្នុងមួយឆ្នាំ) ជូនដល់សិស្សឆ្នើម ក្នុងរយៈពេល៤ឆ្នាំ សម្រាប់ការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា ចាប់ពីឆ្នាំទី១ទៅ។ លក្ខខណ្ឌនៃការទទួលអាហារូបករណ៍នេះគឺ ៖ ១. មានលទ្ធផលខ្ពស់នៃការសិក្សា និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២. មានផែនការសិក្សា និងការស្រាវជ្រាវថ្នាក់ឧត្តមសិក្សា ៣. មានតម្រូវការហិរញ្ញវត្ថុ ៤.

    February 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ឲ្យបានជ្រាបថា៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន៧៨នាក់ បន្ថែមទៀត ក្នុងចំណោមក្រុមបាតុករដែលបានមកយកសំណាកចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ (សរុបចំនួន៨៧៩នាក់)។ ជាលទ្ធផលគិតត្រឹមម៉ោង១៧៖០០នាទីនៅល្ងាចថ្ងៃដដែលនេះ មានចំនួន១៩នាក់បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ ទន្ទឹមនឹងនេះមន្ទីរក៏សូមអំពាវនាវយ៉ាងទទូចដល់ក្រុមបាតុករដែល

    February 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ដីពីការដាក់ឲ្យដំណើរការជាបណ្ដោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមេត្តាជ្រាបថា៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូប្រជាពលរដ្ឋឆ្លងកាត់ស្ពានព្រះមុនីវង្ស ដែលតែងតែជួបប្រទះនូវការកកស្ទះចរាចរជាញឹកញាប់ និងដោយសារតែស្ពានកោះពេជ្រ-កោះនរាកំពុងតែធ្វើដំណើរការសាងសង់នោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនក្រុមហ៊ុនជលយានចម្លងអរិយក្សត្រ អាន សំអន ឯ.ក ធ្វើអាជីវកម្មសាឡាងចម្លងអ្នកដំណើរ រួមទាំងមធ្យោបាយយានយន្តគ្រប់ប្រភេទឆ្លងកាត់ទន្លេបាសាក់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ ដោយចាប់ផ្ដើមពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១៩៖០០នាទីយប់ ជារៀងរាល់ថ្ងៃ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួ​មធ្វើដំណើរតាមសាឡាងចម្លងនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅលើដងស្ពានព្រះមុនីវង្ស ៕

    February 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតនៅចំណុចសណ្ឋាគារ យូ អេង ផ្លូវសហព័ន្ធរុស្សី ភូមិព្រែកទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៣និង១១នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង

    February 18, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា វង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ ត្រូវបានគិតគូររៀបចំក្នុងគោលបំណងលើកស្ទួយតម្លៃនៃប្រាសាទជាស្នាដៃក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលតាំងទីនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ជ័យតដាក (បារាយណ៍ខាងជើង) ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ទស្សនាថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។ លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ មានប្រសាសន៍ថា ខ្សែទស្សនាថ្មីនៅប្រាសាទនាគព័ន្ធនេះគ្រោងរៀបចំជា៣ប្រភេទ ដែលក្នុងនោះមាន៖ -ខ្សែទស្សនាក្នុងប្រាសាទ៖ នឹងនាំភ្ញៀវទេសចរឱ្យដើរទស្សនាបានគ្រប់ជ្រុងទាំង៤នៃប្រាសាទរាងកាកបាទនេះ ព្រមទាំងអាចផ្តិត យករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ ។ -ខ្សែទស្សនាក្រៅប្រាសាទ៖ ជាខ្សែទស្សនាថ្មីដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរាចំណាយពេលសិក្សាស្រាវជ្រាវ និងរៀបចំ។ ខ្សែទស្សនានេះនឹងអនុញ្ញាតឱ្យទេសចរអាចស្វែងយល់ពីរចនាសម្ព័ន្ធនៃកោះដែលមានប្រាសាទនៅកណ្តាល ព្រមទាំងទេសភាព ធម្មជាតិ និងសត្វដែលមានវត្តមាននៅទីនេះ បូករួមទាំងការទស្សនាប្រាសាទផងដែរ។

    February 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពី វិធានការសម្រាប់មន្ត្រីអប់រំ បម្រើការនៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានីភ្នំពេញ ខេត្ត ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ រាជធានី ខេត្ត ទាំងអស់ដូចខាងក្រោម៖ -បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ”៣ការពារ និង៣កុំ” ឲ្យបានម៉ឺងម៉ាត់ -បុគ្គលិកអប់រំ ដែលបានចេញទៅបំពេញបេសកកម្មនៅតាមរាជធានី ខេត្ត

    February 18, 2022