- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 598នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 572នាក់ និងករណីនាំចូល 26នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 358នាក់ និងមានអ្នកបាត់បង់ជីវិតថ្មីចំនួន02នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន ០នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 127,575 នាក់, ករណីជាសះស្បើយសរុប 121,125 នាក់ និងស្លាប់សរុប 3,022នាក់៕
February 22, 2022 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា មិនមានភាពចាំបាច់ណាដែលត្រូវបិទរាជធានីភ្នំពេញ ឬបិទប្រទេសដូចកាលឆ្នាំ២០២១នោះឡើយ ដោយសារអត្រាស្រោចវ៉ាក់សាំងមានកម្រិតខ្ពស់។ សម្តេចតេជោ បានមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់អ្នកដែលនិយាយខ្សឹបខ្សៀវថានឹងមានបិទទីក្រុង បិទប្រទេសឡើងវីញ គឺមិនមានទេ។ ក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចពេញលេញ ក្នុងការបញ្ជាបិទ ឬបើក គឺខ្ញុំមិនអនុវត្តនូវវិធានការបិទខ្ទប់នោះទេ សូមបញ្ជាក់កុំឲ្យមានការជ្រួលច្របល់ទៅទិញឥវ៉ាន់ទុក»។
February 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម MIKAMI Masahiro ឯកអគ្គរដ្ឋរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនេះ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ គម្រោងនេះ នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង បាន៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង។ គម្រោងនេះ
February 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីហាមឃាត់ចែកចាយ និងលក់ឱសថឈ្មោះ Molnupiravir គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ស្របពេលជាមួយគ្នាកំពុងមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រសួងសុខាភិបាលពិនិត្យឃើញមានការចែកចាយ និងផ្សព្វផ្សាយលក់ឱសថប្រឆាំងវីរុសកូវីដ-១៩ Molnupiravir ពុំមានលេខទិដ្ឋការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលដែលមានឈ្មោះ ១.MERIPIR400mg ២.MERIPIR200mg ៣.MOLUZEN 800 ៤.MOLAZ ៥.Molenzavir200 ៦.MOLUZIR ៧.MPIRAVIR200mg ៨.Molnupiravir Tablets 200mg កំប៉ុង ៣០គ្រប់ ៩.MOLUNHEET គិតត្រឹមថ្ងៃទី២១
February 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាព ធាតុអាកាសចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា៖ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាសខ្ពស់ពីជើង (ចិន) ក្នុងកម្រិតខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ១៨-២៥ °C -សីតុណ្ហភាពអតិបរមា មានពី ២៦-៣២ °C -ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹកបណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖
February 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិក កម្មករ កម្មការិនី សម្រាប់បម្រើការងារនៅការិយាល័យសាធារណការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា៖ មន្ទីរបានទទួលគម្រោងស្ថាបនាជួលជុលថែទាំផ្លូវថ្នល់ លូ និងស្ពាន ជាច្រើនគម្រោង សម្រាប់អភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ដើម្បីសម្របសម្រួល និងគាំទ្រដំណើរការអភិវឌ្ឍន៍ការងារខាងលើនេះឲ្យសម្រេចបានតាមផែនការ ការិយាល័យសាធារណការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល
February 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា អត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅតែបន្តហក់ឡើងខ្ពស់ ក៏ឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាតម្រង់ជួលទិញថ្នាំ Monupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅក្រសួងប្រៃស្ថានីយ៍ និងទូគមនាគមន៍ ដោយមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មានការងើងឆ្ងល់លើប្រភេទថ្នាំ Monupiravir បានចោទជាសំនួរ ដូចខាងក្រោម៖ សំនួរ៖ “សូមជំរាបសួរលោកជំទាវ ក្មួយសុំបញ្ជាក់បន្តិចទាក់ទងនឹងថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ១៩។ ក្មួយឃើញមានប្រភេទថ្នាំផ្សេងៗគ្នា តែឈ្មោះ Molnupiravir ដូចគ្នា។ តើវាជាប្រភេទថ្នាំដូចគ្នាឬយ៉ាងណាដែរ? សូមអរគុណ លោកជំទាវ! លោកជំទាវ ក៏បានបញ្ជាក់ឲ្យដឹងថា ប្រភេទថ្នាំ Molnupiravir វាជាប្រភេទថ្នាំតែមួយទេ គ្រាន់តែការផលិតដោយរោងចក្រផ្សេងៗ។ នៅកម្ពុជា
February 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសមានភ្ញៀវចេញដើរកម្សាន្តសរុបចំនួន១៩៩,០៦៧នាក់ ក្នុងនោះមានភ្ញៀវជាតិ១៨៨,០៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,៩៨៦នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ -ខេត្តព្រះសីហនុ ៤៥,២១៦នាក់ -រាជធានីភ្នំពេញ ២៤,៨០៤នាក់ -ខេត្តពោធិ៍សាត់ ២៤,៧៤១នាក់ -ខេត្តបាត់ដំបង ២២,៨៤២នាក់ -ខេត្តសៀមរាប ១៦,៥៦៧នាក់ -ខេត្តកំពត ១៤,៧៤៦នាក់។ ឯកឧត្ដមបានបន្តថា ជាមួយការបន្តកំរើកឡើងនៃការឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុង
February 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី ៣ឆ្នាំឡើង។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមធ្វើការក្រើនរំលឹក និងអំពាវនាវយ៉ាងទទូចសារជាថ្មីម្ដងទៀត ដល់កុមារ យុវវ័យ និងប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ឬបន្ទាប់ពីការចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូសរួច ហើយមានគម្លាតចាប់ពី ៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ឬបន្ទាប់ពីការចាក់វ៉ាក់សាំងចនសុន និងចនសុន មួយដូសរួច សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំង ដូសទី៣
February 21, 2022 - កូវីដ-១៩
នៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 488នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 473នាក់ និងករណីនាំចូល 15នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 305នាក់ និងមានអ្នកបាត់បង់ជីវិតថ្មីចំនួន03នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន ០២នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 126,977 នាក់, ករណីជាសះស្បើយសរុប 120,767 នាក់ និងស្លាប់សរុប 3,020នាក់៕
February 21, 2022









