Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងបរិស្ថាន បានឲ្យដឹងថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរ គុណចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិង អភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។ ការថ្លែងអំណរគុណនេះបានធ្វើឡើងក្នុងជំនួបគួរសមមួយរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Angelina Jolie នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន នៅអំឡុងលោកស្រីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្ររបស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្សដែលផ្តួចផ្តើមដោយលោកស្រី Angelina Jolie៕

    February 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបជាង ១លាន ៧៩ម៉ឺនដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ ការអភិវឌ្ឍន៍សហគមន៍នៅកម្ពុជា តាមរយៈការបោសសម្អាតគ្រាប់បែកចង្កោម គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ថវិកាទាំងនេះ ស្ថិតក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលក្នុងនោះ ផ្តល់ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន ហៅកាត់ JMAS ក្នុងទឹកប្រាក់ជាង៩០ម៉ឺនដុល្លារ ដើម្បីធ្វើការងារជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ CMAC លើការ បោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោម

    February 24, 2022
  • កូវីដ-១៩

    នៅថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 466នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 450នាក់ និងករណីនាំចូល 16នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 324នាក់ និងមានអ្នកបាត់បង់ជីវិតថ្មីចំនួន03នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន 01នាក់)​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 128,599 នាក់, ករណីជាសះស្បើយសរុប 121,877 នាក់ និងស្លាប់សរុប 3,026នាក់៕​​

    February 24, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ (CMAC) បានបង្កើតប្រព័ន្ធរាយការណ៍ឌីជីថលមួយ ដែលមានឈ្មោះថា “ CMAC Helps!” ហើយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបង្កើនភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍មកអង្គភាពស៊ីម៉ាក់ នៅពេលដែលបានជួប ឬប្រទះឃើញគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ យោងតាមទំព័រហ្វេសប៊ុកអង្គភាព CMAC បានឱ្យដឹងបន្ថែមថា តាមរយៈប្រព័ន្ធ Application “ CMAC Helps!” នេះ បងប្អូនប្រជាពលរដ្ឋគ្រាន់តែថតរូបគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬផ្តល់ទីតាំងដែលបានប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ

    February 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋជាង ១០ខ្នងផ្ទះ និងបានបំផ្លាញសម្ភារៈអស់ទាំងស្រុង រួមទាំងម៉ូតូ ២គ្រឿង។ ក្នុងគ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១និង១៥នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្លូវបេតុង ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ

    February 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រថយន្តតម្លៃថ្លៃៗភាគច្រើនជារបស់អ្នកមាន និងអ្នកធំៗ និងរថយន្ដ ខ្លះទៀតបាន​ជ្រក​​ក្រោមស្លាកលេខមិនបង់ពន្ធដូចជានគរបាល កងទ័ព រដ្ឋសភា ព្រឹទ្ធសភា ឬរាជរដ្ឋាភិ​បាល​​ជាដើម។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ​ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ​សុខា​រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំស្នើឱ្យកម្លាំងទាំងអស់ ទាំង​កង​កម្លាំងប្រដាប់អាវុធក៏ដូចជាកម្លាំងស៊ីវិលរបស់យើងគាំទ្រចំពោះដំណើរការប្រមូលពន្ធ​ចំណូលជូនរដ្ឋ និងខិតខំសន្សំសំចៃជូនរដ្ឋ។ យើងត្រូវតែរួមគ្នាដើម្បីយុទ្ធនាការគាំទ្រ​ដល់​អង្គ​ភាព​គយ

    February 24, 2022
  • ព័ត៌មានជាតិ

    MC៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានក្រើនរំលឹកប្រជាពលរដ្ឋមុននឹងទិញឱសថ Molnupiravir ព្យាបាលជំងឺ កូវីដ១៩ ត្រូវពិនិត្យឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងប៉ះឱសថក្លែងក្លាយ ឬឱសថគ្មានលេខបញ្ជីកា ពីក្រសួង សុខាភិបាល ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ អ្នកប្រើប្រាស់ ខណៈដែលបច្នុប្បន្ន មានការចែកចាយឱសថនេះយ៉ាងច្រើននៅលើទីផ្សារ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា មួយរយៈចុង ក្រោយនេះ តាមការសង្កេតរបស់ក្រសួងឃើញថា ប្រជាពលរដ្ឋមួយចំនួន ជ្រួលច្របល់ដើម្បីស្វែងរកថ្នាំព្យាបាលជំងឺកូវីដ១៩ Molnupiravi

    February 24, 2022
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការបញ្ចាក់ពីលទ្ធផលតេស្តរហ័ស ដោយលើកឡើងថា ប្រសិនបុគ្គលណាម្នាក់ ធ្វើតេស្តរហ័សកូវីដ-១៩ (Rapid Test) ឃើញ ក្រហម ២ឆ្នូត មានន័យថា វិជ្ជមានកូវីដ-១៩ (បុគ្គលនោះឆ្លងកូវីដ-១៩)។ តេស្តរហ័សកូវីដ-១៩ មិនបង្ហាញ ក្រហម ២ឆ្នូត ចំពោះបុគ្គលឆ្លងមេរោគផ្តាសាយ ឬមេរោគដទៃនោះទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការភ័ន្តច្រឡំ។ គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាល ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភ

    February 23, 2022
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃទី២៣ កុម្ភៈ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ។ សម្តេចតេជោបាន ស្តីបន្ទោសលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចំពោះរដ្ឋមន្រ្តីផ្សេងទៀត ដោយសម្តេចបានថ្លែងចំៗទៅលើលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថា គឺជារដ្ឋមន្រ្តីម្នាក់ ដែលមិនសហការជាមួយរដ្ឋមន្រ្តីផ្សេងទៀត។ សម្តេចតេជោ បានមានប្រសាសន៍ចំៗក្រោយពីលោករដ្ឋមន្រ្តីកសិកម្ម មិនព្រមសហការជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រឿងករណីនាំចូលជ្រូក បណ្តាលឲ្យជ្រូកឡើងថ្លៃនៅលើទីផ្សារ៕    

    February 23, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្របពេលដែលមេរោគកូវីដ១៩ ប្រភេទកូមីក្រុង កំពុងតែមានការរាតត្បាត រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសទី១ ជូនដល់កុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ និងដូសជំរុញ សម្រាប់កុមារអាយុ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ នៅទូទាំងខេត្តសៀមរាប។ លោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឱ្យដឹងថា នៅព្រឹកនេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ ១៩ដូសទី១ សម្រាប់កុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំហើយ។

    February 23, 2022