Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់ រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ៥កន្លែង និងក្នុងខេត្តព្រៃវែង២កន្លែង ជាជំនួយរបស់រដ្ឋាភិ បាលជប៉ុន ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក។ តាមសុន្ទរកថាស្វាគមន៍និងរបាយការណ៍សាងសង់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹក

    February 16, 2022
  • Nissan Auto Tech

    ជាមួយរថយន្តនីសាន់ Almera ស៊េរីថ្មី បានប្រើប្រាស់នូវប្រព័ន្ធថាមពលធឺបូ ដែលមានកម្លាំងខ្លាំងក្លា និងរូបរាងខាងក្រៅដ៏ទាក់ទាញ ។ រថយន្តនីសាន់ស៊េរីថ្មីនេះ ត្រូវបានផលិតឡើងដើម្បីក្លាយជារថយន្តប្រភេទ Sedan តូចច្រឡឹងដែលពោរពេញដោយថាមពល និងភាពទាក់ទាញខ្លាំងបំផុត។ ដំណើរការរបស់ម៉ាស៊ីន ពិតជាសំខាន់ ប៉ុន្តែអ្វីដែលរឹតតែសំខាន់នោះគឺការចំណាយលើប្រេងឥន្ធនៈ។ សូមរីករាយជាមួយដំណើរការដ៏អស្ចារ្យ របស់ រថយន្តដ៏ទំនើបមួយនេះ ជាមួយកម្លាំងម៉ាស៊ីនធឺបូចំណុះ ១.០ លីត្រ រួមនិងកម្លាំងរមួល 152Nm។ តួខ្លួនប្រភេទ V-platform ស្វិត ធន់ បង្កើនភាពរឹងមាំដល់ សាក់ស៊ី ជួយកែលម្អឲ្យកាន់តែប្រសើរឡើងដល់ការបើកបរលើដងផ្លូវ ជាពិសេសនៅពេលបត់ផ្លូវកែង។ ជាមួយម៉ាស៊ីនធឺបូដ៏ទំនើប និងប្រអប់លេខប្រភេទ X-Tronic

    February 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នា២០២២ បានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ប្រាក់កម្ចីចំនួន ៩៥លានដុល្លារ ដើម្បី​ជួយរាជ​រដ្ឋាភិបាលកម្ពុជាក្នុងដំណើរការចាក់វ៉ាក់សាំង​ប្រឆាំង​នឹងជំងឺកូវីដ១៩ ជូន​ប្រជា​ពលរដ្ឋ ដែលមានសុវត្ថិភាព និង​​ប្រសិទ្ធភាព ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ រួមមានការ​ចាក់​វ៉ាក់សាំងជំ​រុញ​ប្រចាំឆ្នាំសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួច និង​ការចាក់វ៉ាក់សាំង​មូល​ដ្ឋានសម្រាប់​កុមារអាយុ​ក្រោម ៥ឆ្នាំ។ លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB បានគូសបញ្ជាក់​ថា “គម្រោងនេះនឹងជួយកម្ពុជាដើម្បីសង្គ្រោះជីវិតដោយកាត់បន្ថយចំនួនករណី ឆ្លងមេរោគ ធ្ងន់ធ្ងរនិងបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសពីជំងឺរាតត្បាត។ ADB ក៏នឹងផ្តល់ ជំនួយបច្ចេកទេសចំនួន១លានដុល្លារផងដែរ ដើម្បីជួយកម្ពុជាបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធ ដឹកជញ្ជូន

    February 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៦៤.៩៩៤ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់ការលើកកម្ពស់ការអប់រំបរិយាប័ន្ននៅក្នុងខេត្តកណ្តាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយដែលជាសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន និងអង្គការ ក្រៅរដ្ឋាភិបាល បេះដូងមាស។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងថា គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារ មានពិការភាព តាមរយៈការពង្រឹងការអនុវត្តន៍ក្នុងតំបន់គំរូ

    February 15, 2022
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ យោងតាមប្រសាសន៍ផ្ទាល់របស់ ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ-១៩ បានបញ្ជាក់ឲ្យដឹងពីសន្ទុះការកើនឡើងច្រើននៃវីរុសកូវីដ-១៩ បំម្លែងថ្មី អូមីក្រុង។ ដោយលោកជំទាវ ឱ វណ្ណឌីន បានសង្កេតផ្ទាល់ខ្លួនថា គឺបណ្ដាលមកពីការជួបជុំគ្នាច្រើន ដូចជាពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍ កាន់តែមានសន្ទុះកើនឡើងច្រើន ហើយការចាត់ចែងពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍នេះ មានការប្រមូលផ្ដុំនូវមនុស្សជាច្រើនកុះករផងដែរ ទោះបីជាអ្នកចូលរួមមានការពាក់ម៉ាស់ ក៏នៅពេលដែលទទួលទានអាហារ អង្គុយក្បែរៗគ្នាមួយតុ ១០-១២នាក់ ក៏ត្រូវតែដកម៉ាស់ពេលទទួលទាន ចាប់ផ្ដើមនិយាយគ្នា ដែលជាហេតុបង្កឲ្យវីរុសចម្លងលឿននិងរហ័ស ដូច្នេះហើយទើបយើងសង្គេតថា មួយរយៈចុងក្រោយនេះ

    February 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ទាំងអស់ ឲ្យបានជ្រាបថា៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានទទួលសេចក្តីជូនដំណឹងរបស់តំណាងអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អំពីការធ្វើកូដកម្ម ដើម្បីដោះស្រាយវិវាទការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញម្ចាស់សំណើមកពិភាក្សា ដោយបានគូសបញ្ជាក់ថា សុំឱ្យគាត់ធ្វើកូដកម្ម ស្របតាមច្បាប់ស្តីពីការងារ ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ទីតាំងសាធារណៈឡើយ ព្រោះថាការប្រើប្រាស់ទីតាំងសាធារណៈ ដើម្បីធ្វើជាទីកន្លែងបញ្ចេញមតិ គឺត្រូវអនុលោមតាមច្បាប់ ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ប៉ុន្តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមអតីតបុគ្គលិក

    February 15, 2022
  • កូវីដ-១៩

    នៅថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 184នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 175នាក់ និងករណីនាំចូល 9នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 236នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 124,139នាក់, ករណីជាសះស្បើយសរុប 119,196នាក់ និងស្លាប់សរុប 3,015នាក់៕​​

    February 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានប្រកាសថា មេពូជសុនខហិតមីនរបស់កម្ពុជា កើតកូនបាន ៤សម្បុក សរុបចំនួន ៣៤ក្បាល និងមានសុខភាពល្អ អាចហ្វឹកហ្វឺនឱ្យក្លាយជាអ្នកចម្បាំងដោះមីនផងដែរ។ យោងតាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហេង រតនាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថា ចាប់ផ្តើមសប្តាហ៍នេះ មេពូជសុនខកើតបាន៤សម្បុក បានកូនសុនខ

    February 15, 2022
  • បច្ចេកវិទ្យា

    អាជ្ញាធររដ្ឋ Texas សហរដ្ឋអាមេរិកបានប្ដឹងក្រុមហ៊ុន Meta ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Face Recognition ដោយចោទប្រកាន់ថា ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានរំលោភលើច្បាប់ការពារឯកជនភាពរបស់រដ្ឋជាមួយនឹងបច្ចេកវិទ្យាសម្គាល់មុខ ដែលប្រមូលទិន្នន័យជីវមាត្ររបស់ប្រជាជននៅក្នុងរដ្ឋ Texas រាប់លាននាក់ដោយគ្មានការយល់ព្រមពីពួកគេ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន the Wall Street Journal។ នៅក្នុងពាក្យបណ្ដឹងរដ្ឋាភិបាលក៏បានចោទប្រកាន់ Facebook ពីបទទាញយកព័ត៌មានជីវមាត្រពីរូបថត និងវីដេអូដែលអ្នកប្រើប្រាស់បានបង្ហោះដោយគ្មានការយល់ព្រម បង្ហាញព័ត៌មានដល់អ្នកដទៃ និងខកខានក្នុងការបំផ្លាញវាក្នុងរយៈពេលដ៏សមរម្យមួយ។ កាលពីចុងឆ្នាំកន្លងទៅក្រុមហ៊ុន Meta បានប្រកាសថា នឹងបិទប្រព័ន្ធ Face Recognition របស់កម្មវិធីហ្វេសប៊ុកហើយសន្យាថា នឹងលុបចោលទិន្នន័យរបស់អ្នកប្រើប្រាស់ដែលពួកគេបានប្រមូលដែលមានចំនួនប្រមាណមួយពាន់លាននាក់។ មុខងារសម្គាល់មុខត្រូវបានក្រុមហ៊ុនដាក់បញ្ចូលទៅក្នុងកម្មវិធីហ្វេសប៊ុកកាលពីឆ្នាំ២០១១ ប៉ុន្តែក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរមួយចំនួនដែលអាចឱ្យអ្នកប្រើប្រាស់បិទប្រព័ន្ធ

    February 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យជ្រាបថា៖ ក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ដោយអន្លើផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ °C -សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C -អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរជាទូទៅលាយឡំនឹងផ្គររន្ទះ។ ក្នុងនោះខេត្តកំពង់ធំ

    February 15, 2022