- Khmernote Media
- ព័ត៌មានជាតិ
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្រសួងសុខាភិបាល ផ្អែកលើស្ថានភាពវិវត្តន៍នៃវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទអូមីក្រុង នៅតាមបណ្តាប្រទេសនៅលើពិភពលោក ព្រះរាជាណាចក្រកម្ពុជា ក៏មានការរកឃើញជាបន្តបន្ទាប់នូវអ្នកវិជ្ជមានវីរុសអូមីក្រុង ដែលរហូតមកដល់បច្ចុប្បន្នមិនថានៅក្នុងប្រទេសកម្ពុជា ឬនៅលើសាកលលោក វីរុសអូមីក្រុងនេះ បានគ្របដណ្តប់លើវីរុសអាល់ហ្វា និងដែលតា ស្ទើរតែទាំងអស់ទៅហើយ ហើយការចម្លងនៃវីរុសអូមីក្រុង ក៏មានសភាពលឿនជាងប្រភេទដែលតា ដែលនឹងអាចបង្កឲ្យមានបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរប្រសិនបើមិនបានបង្កើនការការពារខ្លួនគ្រប់គ្នាទេនោះ ហើយការចម្លងនឹងអាចទៅហួសបន្ទាត់ក្រហមដែលអាចនឹងមានការស្លាប់បាត់បង់ជីវិតបាន បើទោះបីជាអ្នកឆ្លងអូមីក្រុងនេះ មានសភាពដូចជាស្រាលជាងដែលតាបន្តិចក៏ដោយ តែការស្លាប់បាត់បង់ជីវិតដោយសារអូមីក្រុងនេះ បានកើតមាននៅតាមបណ្តាប្រទេសនានានៅលើសកលលោករួចទៅហើយដែរ។ ដោយសារការកើនឡើងជាបន្តបន្ទាប់នូវចំនួនអ្នកឆ្លងអូមីក្រុងនៅក្នុងប្រទេសកម្ពុជា ហើយវីរុសអូមីក្រុងនេះ ក៏កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍យើងផងដែរនោះ ក្រសួងសុខាភិបាលសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនបានធ្វើតេស្តរហ័សដោយខ្លួនឯងរកឃើញវិជ្ជមានកូវីដ-១៩ និងបានអនុវត្តធ្វើការព្យាបាលនៅតាមផ្ទះ ប្រសិនបើស្រាលៗមិនមានរោគសញ្ញាធ្ងន់ធ្ងរនោះ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតាមដានការអនុវត្តស្របតាមនីតវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ
February 13, 2022 - PR
(ភ្នំពេញ) ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២៖ ដើម្បីអបអរសាទរនូវវត្តមានរបស់កំពូលស្មាតហ្វូនដ៏ល្អឯក សាមសុង Galaxy S22 | S22+ | S22 Ultra កាលពីយប់ថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ 2022 ក្រុមហ៊ុន សាមសុង បានបើកព្រឹត្តិការណ៍ជួបជុំជាមួយដៃគូសហការ Master Dealer និង ដេប៉ូចែកចាយលក់រាយទូទាំងប្រទេសរបស់ខ្លួនដែលបានធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើលដ៏ ក្រោមបរិយាកាសសប្បាយរីករាយ និងភាតរភាពជាមួយកម្មវិធីដ៏សម្បូរបែប និងស្រស់ស្រាយ ។ Samsung Galaxy S22
February 13, 2022 - សង្គម
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ និងឆ្លើយតបចំពោះការលើកឡើងរបស់លោក ឌួង ងៀប តាមរយៈបណ្តាញសង្គម ក្រោមការចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងរបស់គាត់ ប្រែពីសទៅខ្មៅ និងចោទប្រកាន់រូបគាត់ថា បានឆបោកជនជាតិតៃវ៉ាន់។ នៅថ្មីៗនេះដែរលោក ឌួង ងៀប ក៏បានធ្វើលិខិតសុំទោស ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាសាធារណៈ ថាខ្លួនភាន់ភាំងស្មារតី ព្រោះរងសម្ពាធធ្ងន់ធ្ងរក្នុងគ្រួសារ ទើបបណ្តាលអោយខ្លួនធ្វើរឿងខុសឆ្គងប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន ក៏ដូចជាកិត្តិយសប្រធានសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីចៅក្រមនានា។ ដើម្បីជ្រាបច្បាស់សូមអានខ្លឹមសារលិខិតនៅខាងក្រោមនេះ៕
February 12, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងបេសកកម្មធានាឱ្យបាននូវគុណភាព សុវត្ថិភាពទំនិញលើទីផ្សារជូនប្រជាពលរដ្ឋ នៅថ្ងៃទី៩ ទី១០ និងទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ មន្ត្រី ក.ប.ប. បន្តប្រតិបត្តិការត្រួតពិនិត្យគុណភាពទំនិញនៅក្នុងផ្សារពង្រ ខេត្តកំពង់ឆ្នាំង ផ្សារធំកំពង់ចាម ខេត្តកំពង់ចាម ផ្សារបារាយណ៍ ខេត្តកំពង់ធំ និងផ្សារក្នុងទីរួមស្រុកពេជដា ខេត្តមណ្ឌលគិរី ដោយបានធ្វើតេស្តរកសារធាតុគីមីលើទំនិញឧបភោគបរិភោគ រួមមាន៖ សរសៃគុយទាវ គ្រឿងសមុទ្រស្រស់-ក្រៀម បន្លៃផ្លែឈើ ដែលជាលទ្ធផលពុំមានវត្តមានសារធាតុគីមីហាមឃាត់លើគ្រឿងហូបចុកទាំងនោះឡើយ ដោយឡែកមានតែពពុះសណ្តែកប្រមាណ ១.៧គីឡូក្រាមប៉ុណ្ណោះ ដែលមានសារធាតុបូរ៉ាក់។
February 12, 2022 - PR
ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន កំពត ស៊ីមេន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) សម្រាប់ការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះនៅតំបន់ការដ្ឋានយកថ្មកំបោររបស់រោងចក្រក្រុមហ៊ុន កំពត ស៊ីមេន ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការស្ដារបរិស្ថាននិងអភិរក្សជីវចម្រុះនៅតំបន់ទាំងនោះ នាពេលអនាគត ។ នៅក្រោមកិច្ចព្រមព្រៀងនេះ មជ្ឈមណ្ឌលសិក្សាកសិកម្មនិងបរិស្ថាន (CAES) របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងអនុវត្តការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះ នៅទីតាំងគម្រោងយកថ្មកំបោរដែលគ្រប់គ្រងដោយរោងចក្រស៊ីម៉ងត៍ កំពត ស៊ីមេន នៅក្នុងខេត្តកំពត ដើម្បីប្រមូលទិន្នន័យមូលដ្ឋានសម្រាប់បម្រើដល់ការអនុវត្តការងារស្ដារបរិស្ថាននិងអភិរក្សជីវចម្រុះនៅតាមតំបន់គម្រោងទាំងនេះ នៅពេលខាងមុខ ។ នៅឯពិធីចុះហត្ថលេខា លោកបណ្ឌិត រ៉ាត់ឆាយុត
February 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ក្រោមការដឹកនាំសម្របសម្រួលដោយលោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះអង្កេតតាមដាន និងរកឃើញនូវមុខសញ្ញាផលិតផលសាច់បង្កកជាប្រភេទជើងមាន់ ជើងទា ប្រហិតសាច់ និងគ្រឿងសមុទ្រ។ ដែលពុំមានបញ្ជាក់ពីកាលបរិច្ឆេទផលិត សុពុលភាព បិទស្ទីកឃ័រក្រដាសបន្លំលើបាកូដ មិនមានឯកសារ និងប្រភពច្បាស់លាស់ប្រមាណ ៣.៦តោន។ ទំនិញទាំងនេះត្រូវបានមន្ត្រីសាខា ក.ប.ប.រាជធានីភ្នំពេញ ធ្វើការឃាត់ទុកបណ្តោះអាសន្ននៅទីតាំងស្តុកចែកចាយនោះ និងបញ្ជូនគំរូមួយចំនួនមកនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន
February 12, 2022 - កូវីដ-១៩
នៅថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 300នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 295នាក់ និងករណីនាំចូល 5នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 135នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 123,042នាក់, ករណីជាសះស្បើយសរុប 118,660នាក់ និងស្លាប់សរុប 3,015នាក់៕
February 12, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ អនុវត្ត តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរ សេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំធ្វើការកោះហៅស្រី្តម្នាក់ឈ្មោះ ភួន ស្រីល័ក្ខ អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិកណ្តាល
February 12, 2022 - ព័ត៌មានជាតិ
នៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលពានរង្វាន់ស្នាដៃសន្តិភាពពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល នៅទីក្រុងសេអ៊ូ ប្រទេសកូរ៉េខាងត្បូង។ សូមជម្រាបថា ពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ដែលប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺសម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេចក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ទាំងមូល៕
February 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះ គឺការចាក់វ៉ាក់សាំងដូសជំរុញ ខណៈដូសទី៣ ដោយសម្រេចបានចំនួន ៥ ១៧៧ ៩០៤ នាក់ និងដូសទី៤ សម្រេចបានចំនួន ៥៧៦ ១១៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ បើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែមានវឌ្ឍនភាពក្តី ប៉ុន្តែការបន្តចូលរួមអនុវត្តវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាចាំបាច់បំផុតមួយទៀត ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងចរាចរយ៉ាងរហ័សនៅក្នុងសហគមន៍។
February 12, 2022









