- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មាន ក្នុងគោលដៅធានាឲ្យមានការយល់ដឹងច្បាស់លាស់ និងជៀសវាសការភាន់ច្រឡំអំពីគោលបំណងនៃគំនិតផ្ដួចផ្ដើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ក្នុងចំណោមសាធារណមតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនសាធារណជន ទាំងអស់ឲ្យបានជ្រាបថាដូចតទៅ៖
February 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បាននឹងកំពុងបន្តជំរុញផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកជាមួយនឹងសកម្មភាពជាបន្តបន្ទាប់ដើម្បីធ្វើពិពិធកម្មកិត្តិនាមរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយម្ហូបអាហារខ្មែរ និងគោលដៅអេកូទេសចរណ៍នានារបស់ព្រះរាជាណាចក្រកម្ពុជា។ វិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ហើយវិស័យនេះបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ដូចគ្នានឹងវិស័យទេសចរណ៍នៅកម្រិតសកល។ ខណៈដែលការធ្វើដំណើរអន្តរជាតិនៅតែមិនទាន់ប្រាកដប្រជា ក្រសួងទេសចរណ៍បាននឹងកំពុងបន្តពង្រឹងចំណាប់អារម្មណ៍ប្រជាជនដែលរស់ក្នុងប្រទេសលើភាពទាក់ទាញរបស់តំបន់ទេសចរណ៍ក្នុងស្រុក។ ជាមួយនឹងជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD និងកិច្ចសហការជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Redhill Communications ក្រសួងទេសចរណ៍បាននឹងកំពុងចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការទីផ្សារឌីជីថលដែលមានឈ្មោះថា “យុទ្ធនាការស្វែងរកនូវភាពអច្ឆរិយៈរបស់ប្រទេសកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២២នេះ។ ក្នុងអំឡុងខែមករាកន្លងទៅថ្មីៗនេះ តារាល្បីឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិត ដូចជា លោក ថន តុលា, កញ្ញា ឃន លាងអេង,
February 11, 2022 - PR
សម្រាប់ថ្ងៃសៅរ៍សប្តាហ៍ទី២នេះ Krud Idol Concert បានប្រគំតន្ត្រីទំនើបសម័យថ្មីដ៏កក្រើកឆាកជាមួយកំពូលតារាចម្រៀងល្បីៗ រួមជាមួយនឹងទស្សនីយភាពថ្មី បទចម្រៀងថ្មីៗ និង ការបានប្រកាសរង្វាន់សម្រាប់អ្នកឈ្នះក្នុងកម្មវិធី ”ពេលវេលាឈ្នះរង្វាន់ជាមួយគ្រុឌ” កាន់តែច្រើនដែលមានចំនួនទឹកប្រាក់សរុបរហូតដល់ ១១០លានរៀល!!! ទឹកប្រាក់សរុបទាំង២ សប្តាហ៍នេះគឺមានរហូតដល់ ២១០លានរៀល ហើយ។ អតិថិជនដែលបានជាវស្រាបៀរគ្រុឌស្ទើរតែគ្រប់ខេត្ត ក្រុង ពិតជាបានឈ្នះរង្វាន់ប្រកបដោយតម្លាភាព ដែលក្នុងនោះរួមមាន ម៉ូតូ Honda Dream ស៊េរីថ្មី2022, ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី, រង្វាន់លុយសុទ្ធ, និងរង្វាន់ជាច្រើនទៀត។ រង្វាន់ជាច្រើនសន្ធឹកសន្ធាប់នៅតែបន្តចែកជូនដល់អតិថិជនស្រាបៀរគ្រុឌរៀងរាល់ថ្ងៃសៅរ៍ នៅក្នុងកម្មវិធី ”ពេលវេលាឈ្នះរង្វាន់ជាមួយគ្រុឌ”។ ដើម្បីមានឱកាសឈ្នះរង្វាន់ លោកអ្នកគ្រាន់តែជាវស្រាបៀរ គ្រុឌ ចាប់ពី
February 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាស្ថាប័នចុះបញ្ជីក្នុងទីផ្សារមូលបត្រកម្ពុជា រកចំណូលបានប្រមាណ៩០លានដុល្លារ កើនឡើងជាង១០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានប្រមាណជាង៧៩លានដុល្លារអាមេរិក។ ក្នុងរបាយការណ៍បានឲ្យដឹងថា ចំណូលសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆ្នាំ២០២១ ទទួលបានចំនួន ៣៦៩ ១៤៥ ២៥៧ ពាន់រៀល ស្មើនឹងប្រមាណជាង៩០លានដុល្លារ ខណៈឆ្នាំ២០២០ រកចំណូលបាន ៣២៤ ៣៦៧ ៨៥៦ ពាន់រៀល ស្មើនឹងប្រមាណ៧៩ លានដុល្លារ ក្នុងនោះចំណូលបានមកពីការលក់ទឹកស្អាតមានចំនួន ២៨២ ៣៦៩ ៧៩៧ពាន់រៀល ស្មើនឹងប្រមាណ៦៩លាន២០ម៉ឺនដុល្លារ
February 11, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តឧត្តរមានជ័យមិនមានការកង្វះទឹកសម្រាប់ប្រើប្រាស់ទៀតទេដោយសាតែអាជ្ញាធរពាក់ព័ន្ធខិតខំពង្រីកប្រភពទឹកជាច្រើនកន្លែង។ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យបានមាន ប្រសាសន៍ថា កន្លងមកខេត្តឧត្តរមានជ័យ តែងតែជួប ប្រទះបញ្ហាខ្វះទឹកប្រើប្រាស់ ដោយសារតែមានកូនរដូវ ប្រាំង ជាពិសេសខែ៧ខែ៨ តែងតែជួបជារៀងរាល់ឆ្នាំ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាមន្ទីរធនធានទឹកខេត្ត បានបង្កើតអាងទឹក អណ្តូងទឹក ពាងទឹក និងបានស្តារប្រព័ន្ធធារាសាស្រ្តជាច្រើនកន្លែង ដើម្បីទប់ស្កាត់នៃការប្រែប្រួលអាកាសធាតុ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «
February 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នមពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីណែនាំ ស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនយល់ច្រឡំថា ថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូច បានប្រព្រឹត្តសកម្មភាពភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លែថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិខ្មែរ។ ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សា និងដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំស្ដីពី
February 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកច្រកទ្វារអន្តរជាតិជាប់ព្រំដែនជាមួយប្រទេសថៃមួយទៀត ស្ថិតនៅ ភូមិសាស្ត្រថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបង្កើនរំហូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដានេះ បន្ទាប់ពីទទួលបានគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងបើកច្រកព្រំដែន អន្តរជាតិរវាងកម្ពុជា-ថៃនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ
February 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មានក្រើនរំលឹក ស្ដីពីការពង្រឹងវិធានការការពារចម្លងជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីអូមីក្រុង អំឡុងថ្ងៃទិវាបុណ្យក្ដីស្រលាញ់ ១៤កុម្ភៈ ។ ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភៈ បងប្អូនប្រជាពលរដ្ឋមួយចំនួនជាពិសេសយុវជន យុវនារី ទោះបីជាមិនមែនជាប្រពៃណីរបស់ខ្មែរ តែនឹងអាចមានការជួបជុំគ្នាដើរកំសាន្ត ឬបរិភោគអាហាររួមគ្នាជាដើម នាថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលជាទំនៀមទម្លាប់របស់បរទេស ដើម្បីចែករំលែកសេចក្តីស្រលាញ់ដល់គ្នាទៅវិញទៅមក ចំពោះក្រុមគ្រួសារ មាតាបិតា លោកតាលោកយាយ ញាតិមិត្ត មិត្តភក្តិ គូស្វាមី ភរិយា និងគូសង្សារ ដែលសកម្មភាពនេះ អាចបង្កជាហានិភ័យខ្ពស់
February 11, 2022 - កូវីដ-១៩
នៅថ្ងៃទី11 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 274នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 266នាក់ និងករណីនាំចូល 8នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 105នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 122,742នាក់, ករណីជាសះស្បើយសរុប 118,525នាក់ និងស្លាប់សរុប 3,015នាក់៕
February 11, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចម៉ែសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួនជាង ១លាន១៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីរៀបចំកសាងព្រះរាជសមិទ្ធផលនៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ភ្នំសំពៅ។ នេះបើយោងតាមការផ្សាយរបស់ Royal du Cambodge នៅថ្ងៃនេះ។ ដោយស្ថិតក្នុងព្រះរាជហឫទ័យខ្វាយខ្វល់ និងទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត ព្រមទាំងព្រះរាជតម្រិៈគោរពដង្ហែតាមព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋ
February 11, 2022









