Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មី«អូមីក្រុង»កំពុងរាលរាលដាលនៅទីក្រុងភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេស A ដែលគ្រោងធ្វើនៅថ្ងៃ២៨ ខែកុម្ភ: ឆ្នាំ២០២២ ទៅពេលក្រោយវិញ ដោយសារកូវីដ-១៩មេរោគបម្លែងថ្មីឈ្មោះថា «អូមីក្រុង»បាននិងកំពុងរីករាលដាលនៅ ទីក្រុងភ្នំពេញនោះ។ នៅលើផេកផ្លូវការ នាព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានសរសេរថា ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថា «អូមីក្រុង» បាននិងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។ ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្តលើកពេល នៃការជួបជុំជាមួយសិស្សនិទ្ទេសAដែលគ្រោងធ្វើនៅថ្ងៃ២៨ ខែកុម្ភ: ឆ្នាំ២០២២ ទៅពេលក្រោយវិញ ។

    February 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង មានការកើនឡើងជាលំដាប់នៅក្នុងសហគមន៍។ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំទប់ទល់នឹងជំងឺកូវីដ-១៩ ក្រសួងបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម)  សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។ ប៉ុន្តែក្រសួងសុខាភិបាល ក៏បានធ្វើការណែនាំហាមមិនអោយប្រើឱសថម៉ូលណាទ្រីស ចំពោះបុគ្គលខាងក្រោមនេះ៖ – សម្រាប់ក្រុមកុមារ៖ សុវត្ថិភាព និងប្រសិទ្ធភាពរបស់ Molnupiravir ចំពោះអ្នកជំងឺអាយុតិចជាង ១៨ឆ្នាំ មិនទាន់បានសិក្សាបញ្ជាក់នៅឡើយទេ។ – អ្នកងាយប្រតិកម្ម៖ ហាមប្រើចំពោះអ្នកដែលងាយមានប្រតិកម្មជាមួយសារធាតុសកម្ម ឬសារធាតុរួមផ្សំណាមួយនៃឱសថ។ –

    February 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង មានការកើនឡើងជាលំដាប់នៅក្នុងសហគមន៍។ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំទប់ទល់នឹងជំងឺកូវីដ-១៩ ក្រសួងបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។ ឱសថនេះ នឹងត្រូវចែកចាយក្នុងតម្លៃ ៥៥ ដុល្លារអាម៉េរិក ក្នុង១ដូស (១ដូស ស្មើនឹង ១កំប៉ុង មាន ៤០គ្រាប់) ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន

    February 14, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ការងារជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដែលចាប់ដំណើរការពីដើមខែតុលា ឆ្នាំ២០២១មកនោះ ពេលនេះបានបញ្ចប់រួចរាល់១០០ភាគរយហើយ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលទបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយបានផ្ដោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងគ្រឹះ និងពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធដទៃទៀតរួមមាន ជណ្ដើរស្រះខាងត្បូង កម្រាលថ្មខាងលើសងខាង ព្រមទាំងរៀបផ្គុំដំបូលឡើងវិញផងដែរ ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    February 14, 2022
  • កូវីដ-១៩

    នៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 512នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 496នាក់ និងករណីនាំចូល 16នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 156នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 123,955នាក់, ករណីជាសះស្បើយសរុប 118,960នាក់ និងស្លាប់សរុប 3,015នាក់៕​​

    February 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការតុលាការ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី «ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។ យោងតាមសេចក្តីថ្លែងការណ៍របស់ សាលាដំបូងរាជធានីភ្នំពេញ ចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅបានឲ្យដឹងថា លោក ឌួង ងៀប រងការចោទប្រកាន់ ពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញជាដើមបានប្រគល់ប្រាក់ថ្លៃដីគ្រប់ ចំនួន ៧.៣០៥.០០០$ ឲ្យទៅជនត្រូវចោទឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែជនត្រូវចោទពុំមានដីនោះឡើយ

    February 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទកជាពិសេសនោះ គឺការចាក់វ៉ាក់សាំងដូសជំរុញ ខណៈដូសទី៣ ដោយសម្រេចបានចំនួន ៥ ២១២ ០៨៤ នាក់ និងដូសទី៤ សម្រេចបានចំនួន ៦៣៣ ៣៥០ នាក់ ក្នុងខណៈពេលដែលវីរុសអូមីក្រុងកំពុងចរាចរយ៉ាងសកម្មនៅក្នុងសហគមន៍។ បើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវវឌ្ឍនភាពក្តី ប៉ុន្តែការបន្តចូលរួមអនុវត្តវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុតមួយទៀត ដើម្បីការពារ ក៏ដូចជាកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅយ៉ាងលឿន និងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល

    February 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានជម្រាបជូនលោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត អញ្ជើញមកទទួលយកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១។ ក្រសួងអប់រំ យុវជន និងកីឡា បានផលិតវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ រួចរាល់សម្រាប់ចែកជូនបេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ និងយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាមដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឲ្យមកទទួលយកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១

    February 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ថ្លែងក្នុងន័យបារម្ភ ដាស់តឿន ក៏ដូចជាការអំពាវនាវដល់បងប្អូនជនរួមជាតិ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចេញសារជាបន្តបន្ទាប់ ដោយទទូចឱ្យបងប្អូនជនរួមជាតិបន្តអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ នូវវិធានការ០៣ការពារ និង០៣កុំ ព្រមទាំងអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញ ជាពិសេសក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី អូមីក្រុង ដែលបានឆ្លងចូលក្នុងសហគមន៍រស់នៅយ៉ាងលឿនបំផុតនេះ។ លោកជំទាវបានបន្ថែមថា ពិតមែនតែអូមីក្រុង មានកម្រិតវាយប្រហារលើសុខភាពស្រាលជាង ប៉ុន្តែយើងមិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុករបស់អូមីក្រុងលើសុខភាពរបស់យើងនោះឡើយ។ ជាក់ស្តែងនៅតាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោកបាននិងកំពុងមានករណីស្លាប់ដោយការវ៉ៃលុកពីវីរុសអូមីក្រុងនេះ បន្តកើនឡើងជាលំដាប់ ហើយនៅថ្ងៃទី១៤ ខែកុម្ភៈស្អែកនេះ គឺជាទិវានៃក្តីស្រលាញ់ ដូច្នេះសូមផ្តល់ក្តីស្រលាញ់

    February 14, 2022
  • កូវីដ-១៩

    នៅថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 401នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 397នាក់ និងករណីនាំចូល 4នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 144នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 123,443នាក់, ករណីជាសះស្បើយសរុប 118,804នាក់ និងស្លាប់សរុប 3,015នាក់៕​​ ឭ

    February 13, 2022