- Khmernote Media
- កូវីដ-១៩
យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន១៦៣នាក់ ក្នុងចំណោមក្រុមបាតុករដែលបានយកសំណាកចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ (សរុបចំនួន៨៧៩នាក់)។ ជាលទ្ធផលគិតត្រឹមម៉ោង១៧ និង០០នាទីនៅល្ងាចថ្ងៃដដែលនេះមានចំនួន១៦នាក់ ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩ វិជ្ជមាន។ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល៕
February 16, 2022 - ព័ត៌មានជាតិ
ភ្នំពេញ៖ ខាងក្រោមនេះជាវិដេអូពីកាំមេរ៉ាសុវត្ថិភាពបានបង្ហាញថា រថយន្តស៊េរីទំនើបលុចស៊ីស 570 (Kuro) ត្រូវបានរថយន្តLexus RX300 បុកនៅកណ្តាលទ្រូងផ្លូវ ដែលហេតុការណ៍នេះកើតឡើងនៅក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ម៉ោង២ និង៤៥នាទី រសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ សូមបងប្អូនទស្សនាវិដេអូខាងក្រោមនេះ៖ រូបភាព BTV វិដេអូ Freshnews
February 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ន.ទ.ក. បានចាត់វិធានការបិទខ្ទប់ឈ្មោះដែនសរុបចំនួន ១៥ (ដូចមានភ្ជាប់ជូន) ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា និងឈ្មោះដែន ដែលក្លែងបន្លំជាឈ្មោះដែន សម្រាប់ការស្នើសុំទិដ្ឋាការនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។ កន្លងមក ន.ទ.ក. ធ្លាប់បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ចំនួន ២៥ រួចមកហើយ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានលេខ ០៦៦០ ន.ទ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ន.ទ.ក. នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធនិងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់ឈ្មោះដែន ដែលធ្វើប្រតិបត្តិការ
February 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល បានអំពាវនាវ យ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ គឺមិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនោះឡើយ ដោយត្រូវបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយនិងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូស ទី៣ឬដូសជំរុញ ដែលនេះគឺជាវិធានការដ៏ល្អអាចជួយបុគ្គលគ្រប់រូបរួចផុតពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិត លោកអ្នកបាន។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានលើកឡើងថា នៅតាមបណ្តាប្រទេសមួយចំនួនលើ សកលលោកនិងក្នុងតំបន់ មានរកឃើញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជាដែរ ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កើតមានរួចហើយដែរ
February 16, 2022 - កូវីដ-១៩
នៅថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 204នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 195នាក់ និងករណីនាំចូល 9នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 236នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 124,343នាក់, ករណីជាសះស្បើយសរុប 119,353នាក់ និងស្លាប់សរុប 3,015នាក់៕
February 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៥០០រៀល មានន័យថាឡើង ២០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ២០០រៀលក្នុងមួយលីត្រ ៕
February 16, 2022 - PR
ក្រុមហ៊ុន DKSH Cambodia ទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី ក្នុងឆ្នាំ2021” ដែលរៀបចំដោយ HR Asia ជាស្ថាប័នអន្តរជាតិដែលទទួលបានសិទ្ធិដ៏ទំលំទូលាយក្នុងការផ្សព្វផ្សាយសម្រាប់អ្នកជំនាញផ្នែកធនធានមនុស្ស។ រាជធានីភ្នំពេញ ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2022 – ក្រុមហ៊ុន DKSH ត្រូវបានប្រកាសថាជាអ្នកឈ្នះពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី ក្នុងឆ្នាំ 2021” នៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់នេះគឺជាការទទួលស្គាល់ក្រុមហ៊ុនដែលមានកម្រិតលំដាប់ពិភពលោក នៃការចូលរួមពីបុគ្គលិក និងឧត្តមភាពនៅកន្លែងធ្វើការ ដែលបង្ហាញពីការយល់ចិត្ត និងការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះបុគ្គលិក។ ពានរង្វាន់នេះបានគ្របដណ្តប់ទីផ្សារចំនួន 12 នៅទូទាំងតំបន់ រួមមាន ចិន
February 16, 2022 - PR
ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ៖ កុមារ និងយុវជនចំនួន១៨០នាក់បានមកប្រមូលផ្តុំគ្នានៅក្លឹបបាល់ទាត់ X Sport ស្ថិតនៅក្នុងក្រុងកំពត ជាមួយនឹងសម្លេងខ្ញៀវខ្ញារ និងទឹកមុខសប្បាយរីករាយ។ តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia អង្គការផ្កាយសមុទ្រកម្ពុជា (ISF) បានរៀបចំព្រឹត្តិការណ៍ បើកការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២ លើកទីពីរហើយក្នុងចំនោមការ ប្រកួតចំនួនប្រាំលើក ដែលគ្រោងនឹងធ្វើក្នុងឆ្នាំនេះនៅទូទាំងប្រទេស ។ ឆ្នាំ២០២២ គឺជាឆ្នាំទីប្រាំហើយ ដែលក្រុមហ៊ុន AIA Cambodia បានជួយឧបត្ថម្ភគាំទ្រក្នុងការរៀបចំ
February 16, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការធ្វើចរាចរណ៍តាមបណ្ដោយផ្លូវស៊ីវត្ថា រយៈពេល២ម៉ោង ចាប់ពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ១១៖០០ថ្ងៃត្រង់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុននេះ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្ដាលស្ថាប័នរដ្ឋ ក្រុមហ៊ុន គ្រឹះស្ថានឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ចប់ការកែកម្អផ្លូវស៊ីវត្ថា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ដើម្បីបង្កលក្ខណៈឲ្យធនាគារអភិវឌ្ឍន៍អាស៊ី អាចចងក្រងទុកជាឯកសារគម្រោង ការកែលម្អផ្លូវស៊ីវត្ថានេះ ដោយប្រើប្រាស់ដ្រូន
February 16, 2022 - សិល្បៈតារាចម្រៀង លោក អៀង ចេនឡា ពេលនេះឈឺធ្ងន់ ជំងឺរលាកស្រោមខួរក្បាល និយាយលែងដឹងអី និងរវើរវាយបាត់បង់ការចងចាំ
តារាចម្រៀងលោក អៀង ចេនឡា ធ្លាប់បានទម្លាយអំពីជំងឺប្រចាំកាយគឺជំងឺទឹកចូលសួតរហូតត្រូវសង្គ្រោះបន្ទាន់ និងបណ្តាលឲ្យលោកស្រកសាច់ជាងមុនហើយនៅតែបន្តប្រឹងប្រែងចេញថត ដើម្បីយកប្រាក់មើលជំងឺ។ ប៉ុន្តែថ្មីៗនេះ លោក អៀង ចេនឡា បានធ្លាក់ខ្លួនឈឺធ្ងន់រហូតនិយាយលែងដឹងអី។ យោងតាមការបញ្ជាក់ពី សិល្បករកម្ពុជា បានឲ្យដឹងថា “អាណិតណាស់ តារាចម្រៀង លោក អៀង ចេនឡា ពេលនេះ ឈឺធ្ងន់ ជំងឺ រលាកស្រោមខួរក្បាល លែងនិយាយដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ។ ពិធីករ ហង្សមាស លោក រ៉ាសុីបាននិយាយថា បងប្រុសខ្ញុំ គាត់ឈ្មោះ៖ អៀង ចេនឡា
February 16, 2022









