Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឲ្យដឹងថា ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្ស ខណ្ឌ សង្កាត់ ស្ថិតក្នុងខណ្ឌ៧មករា នារសៀលថ្ងៃ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃពុធ ទី០៩ ខែកុម្ភៈ ២០២២ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ក្នុងខណ្ឌ៧មករា ពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខទុក្ខជនចាស់ជរា និងអ្នកក្រីក្រនៅតាមមូលដ្ឋាន ដោយមិនត្រូវទុកឱ្យពួកគាត់ស្លាប់ដោយការអត់បាយឡើយ។ ដែលនេះជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះទៀតត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្តពីថ្លើម

    February 10, 2022
  • PR

    ភ្នំពេញ៖ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២, ក្រុមហ៊ុនតាបតាបសេន បានប្រកាសជាផ្លូវការពីសេវាកម្មរបស់់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការផ្ទេរប្រាក់ដោយឥតគិតថ្លៃសេវា ដើម្បីបម្រើសេវាកម្មផ្ទេរប្រាក់ឆ្លងប្រទេសកាន់តែងាយស្រួល។ កម្មវិធីសម្ពោធជាផ្លូវការនេះប្រពឹ្រត្តឡើងនៅសណ្ឋាគារ Rosewood, Salon II ដែលធ្វើឡើងដោយកញ្ញា ព្រាប មុន្នី ជាអគ្គនាយិកាគ្រប់គ្រងនិងជាសហស្ថាបនិក ក្រុមហ៊ុនតាបតាបសេនកម្ពុជា ដែលបានរៀបចំ និងគ្រប់គ្រងការងារនេះ ហើយនិងធានាដល់ការជួយសម្រួលនូវតម្រូវការផ្ទេរប្រាក់របស់ប្រជាជនកម្ពុជា។ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបើកសម្ពោធរបស់ក្រុមហ៊ុនតាបតាបសេនកម្ពុជា ទទួលបានការគាំទ្រនិងចូលរួមពីកញ្ញា Flore De Taisne ជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Asia/Mena, ក្រុមការងារតាបតាបសេនតំបន់អាស៊ីអាគ្នេយ៍ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលឆ្នាំ ២០២០ និងជាភ្ញៀវកត្តិយសជាច្រើនរូបទៀត។ ក្រុមហ៊ុនតាបតាបសេនក៏បានបង្ហាញនិមិត្តិសញ្ញារបស់ខ្លួនគឺតាបតាបសេន

    February 10, 2022
  • PR

    សហគ្រិនខ្មែរ (KE) ដែលស្ថិតនៅក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចុះកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយមជ្ឈមណ្ឌលសម្រាប់ការលើកកម្ពស់ការនាំចូល (CBI)ក្នុងនាមតំណាងឲ្យក្រសួងពាណិជ្ជកម្មបរទេស និងសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសហូឡង់។ ស្ថាប័នទាំងពីរនឹងជួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងវិស័យតុបតែងផ្ទះ និងវាយនភណ្ឌគេហដ្ឋាន តភ្ជាប់ជាមួយទីផ្សារអឺរ៉ុប និងពិភពលោក។ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា៖ “ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការធ្វើពិពិធកម្មនាំចេញ និងផលិតផលសិប្បកម្មកម្ពុជាប្រកបដោយគុណភាពគម្រោងសហការនេះនឹងបង្ហាញផលិតផលពីប្រទេសកម្ពុជាទៅទីផ្សារអន្តរជាតិដែលនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជាការគាំទ្រអាជីវកម្មដែលមានស្រាប់ និងការបើកទីផ្សារថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុង វិស័យសិប្បកម្មដែលជួបប្រទះការលំបាកដោយសារវិបត្តិកូវីដ-១៩”។ Pauline Döll ប្រធានស្ថាប័ន CBI មានប្រសាសន៍ថា៖“កិច្ចសហប្រតិបត្តិការជាមួយសហគ្រិនខ្មែរនឹងជួយដល់វិស័យ សិប្បកម្ម និងជាពិសេសសហគ្រាសធុនតូច និងមធ្យមដែលត្រូវបានជ្រើសរើស។ ជាមួយនឹងគម្រោងនេះ យើងនឹងរួមចំណែកដល់កំណើនប្រកបដោយនិរន្តរភាពនៃវិស័យនេះ និងភាពជោគជ័យនៅក្នុងទីផ្សារអន្តរជាតិ”។

    February 10, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា អាជ្ញាធរក្រុងសៀមរាប បានធ្វើការចុះណែនាំប្រជាពលរដ្ឋ កុំអោយធ្វើការចតយានយន្ត និងដាក់របស់របរបាំងផ្លូវសម្រាប់ជិះកង់ ដោយសារតែអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលជិះកង់លេងកម្សាន្ត ក៏ដូចជាធ្វើលំហាត់ប្រាណ។ ការចុះណែនាំនេះបានធ្វើឡើង ក្រោយមានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីរូបភាពម្ចាស់យានយន្តមួយចំនួនបានយកយានជំនិះរបស់ខ្លួនមកចតបិទផ្លូវសម្រាប់អ្នកជិះកង់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង។ នៅក្នុងនោះ ក៏មានប្រជាពលរដ្ឋ បានសំណូមពរឲ្យម្ចាស់យានយន្តធ្វើការចតយានជំនិះរបស់ខ្លួនឲ្យមានសណ្តាប់ធ្នាប់ ចៀសវាងការបិទផ្លូវសម្រាប់អ្នកជិះកង់ ដែលជាការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិះកង់ធ្វើលំហាត់ប្រាណ និងលេងកម្សាន្តផងដែរ ៕ ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប

    February 10, 2022
  • PR

    (ភ្នំពេញ) ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២២៖ កំពូលស្មាតហ្វូនដ៏ល្អឯក ប្រចាំឆ្នាំ 2022 របស់ក្រុមហ៊ុន សាមសុង Galaxy S22 ស៊េរី ដែលធ្វើឱ្យកក្រើកពិភពលោក និងធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនទប់ចិត្តមិនបានផ្អើលភ្លូកទឹកភ្លូកដីនៅទីបំផុតបានបង្ហាញរូបរាងពិតជាផ្លូវការហើយ…ក៏ដូចជាការប្រកាសជាផ្លូវការបើកឱ្យអតិថិជនទាំងអស់អាចធ្វើការកម្ម៉ង់ទុកមុន (Pre-order) ជាមួយនឹងកាដូថែមជូនដ៏រំភើបអស្ចារ្យផងដែរ…! ស្របពេលនៃព្រឹត្តិការបើកសម្ពោធនោះក្រុមហ៊ុន សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញអ្នកសារព័ត៌មានល្បីៗ និងអ្នកថតរូបអាជីពជាច្រើនឱ្យចូលរួមទស្សនានៃការផ្សាយផ្ទាល់ (Live) ឃើញផ្ទាល់ និងបានប៉ះផ្ទាល់ផងដែរដែលត្រូវបានធ្វើឡើងនៅ HighGround Skybar ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 10:00 យប់ រហូតដល់ ម៉ោង 11:30 យប់ ផងដែរ។

    February 10, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា មកទល់ពេលនេះប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ បានប្រគល់ដីតំបន់បឹងទន្លេសាបមកវិញ បាន ជាង៤ពាន់ហិកតាហើយ ដែលធ្វើឱ្យការដាក់ចេញផែនការយុទ្ធនាការក្នុងការស្ដារឡើងវិញនូវព្រៃលិចទឹកនេះ ប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុក។ ឯកឧត្តម សុខ ខឿន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត បានទទួលដីព្រៃលិចទឹក ប្រមាណជាង៤ពាន់ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលទទួលរងនូវការកាប់ទន្ទ្រានពីប្រជាពលរដ្ឋកាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញ ហើយអាជ្ញាធរខេត្តបានចាត់វិធានការការពារ និងដាំដុះព្រៃលិចទឹកឡើងវិញ ដើម្បីបង្កើនធនធានជីវៈចម្រុះសម្រាប់ត្រីពងកូន ដែលបង្កើនធនធានមច្ឆជាតិឱ្យកាន់តែសម្បូរ ។ ឯកឧត្តម បន្តថា សម្រាប់ខេត្តបន្ទាយមានជ័យ តំបន់បឹងទន្លេសាបដែលរងការកាប់ទន្ទ្រានពីប្រជាពលរដ្ឋកាន់កាប់ដោយខុសច្បាប់នោះ គឺមានប្រមាណជាង៥ពាន់ហិកតា ដែលមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញប្រមាណជាង៤ពាន់ហិកតាហើយ

    February 10, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥:១០នាទីរសៀល​កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងគណៈកម្មាការផ្សារចាស់ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ប្រភេទលេងបៀរ​ នៅចំណុចតូបលេខ៥២៤, ៥២៥, ៧៣, ៥០២ និងឃាត់ខ្លួនមនុស្សចំនួន០៩នាក់ ព្រមទាំងដកហូតវត្ថុតាង បៀរចំនួន ១៧ហ៊ូ។ បច្ចុប្បន្នកម្លាំងអ្នកញៀនល្បែងទាំង០៩នាក់ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញសាកសួរចម្លើយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

    February 10, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣​ ឬដូសជំរុញ នៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋទូទៅ​ ដែលដល់វេននៅរាជធានីភ្នំពេញ។ យោងតាមការប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសំឡេងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងមានករណីឆ្លងថ្មី បន្តកើនឡើងជាបន្តបន្ទាប់គួរឲ្យមានការព្រួយបារម្ភ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការកាត់បន្ថយអត្រាឈឺធ្ងន់ដែរនោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

    February 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២​ បានឲ្យដឹងថា ក្រសួងសាធារណការ គ្រោងនឹងផលិតស្ពតអប់រំពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន ខណៈដែលផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងការដឹកជញ្ជូនទំនិញ។ ថ្លែងក្នុងលទ្ធិផលបូកសរុបការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

    February 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ច នគរបាល បានហៅយានយន្តដែលកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវជាង២លានគ្រឿង ដើម្បីធ្វើការពិនិត្យ ដោយនៅក្នុងនោះ មានជាង២២ម៉ឺនគ្រឿង ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបានពិន័យជាប្រាក់ជាង១៩ពាន់លានរៀល ឬស្មើជិត៥លាន ដុល្លារអាមេរិក។ តាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងពិធីសន្និបាតបូកសរុប ការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោក នៅថ្ងៃទី៩ ខែកុម្ភៈនេះ បានឱ្យដឹងថា ក្នុងចំណោមយានយន្តដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំងនេះ

    February 9, 2022