Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងឲ្យដឹងថា ក្រសួងកំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការស្នើសុំចុះ ព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាការងារមួយ ក្នុងចំណោមការងារជាច្រើន ដែលជាសមិទ្ធកម្មការងារជាងពាក់កណ្ដាលអាណត្តិ នៅក្នុងរយៈពេល ៥ឆ្នាំ នៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦

    February 9, 2022
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានប្រកាសថា ផ្លូវល្បឿនលឿនចាប់ពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់

    February 9, 2022
  • PR

    បានមកដល់ហើយសម្រាប់ការទន្ទឹងរង់ចាំអស់រយៈពេលប៉ុន្មានសប្តាហ៌កន្លងមកនៃវត្តមានស្មាតហ្វូវលំដាប់ថ្នាក់បង្គួរមួយ របស់ស្មាតហ្វូន vivo V23 5G។ អ្វីដែលយើងបានមើលឃើញសម្រាប់ការបង្ហាញខ្លួនរបស់ស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V23 5G ជំនាន់ថ្មីនេះគឺថាទទួលបាននូវការចាប់អារម្មណ៌ខ្លាំង នឹងមានការភ្ញាក់ផ្តើរក្រោយលេចចេញរូបរាងប្លែកថ្មីខុសពីម៉ូឌែលជំនាន់មុនៗ។ ចំពោះស្មាតហ្វូន vivo V23 5G នេះត្រូវបានធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងផ្ទៃខាងក្រោយមានសភាពគ្រើម ប៉ះនិងពន្លឺ UV ឬពន្លឺព្រះអាទិត្យ តួខ្លួនមានសភាពភ្លឺផ្លេកៗ នឹងមានការប្រែពណ៌គួឲ្យចាប់អារម្មណ៍ខុសប្លែកពីស្មាតហ្វូនដ៏ទៃ។ ស្មាតហ្វូន V23 5G ក៏បានប្រើប្រាស់នូវកញ្ចក់ Fluorite AG ចុងក្រោយដែលផ្តល់ភាពងាយស្រួលក្នុងការចាប់កាន់ ហើយមិនឆក់ស្នាមម្រាមដៃ។ រីឯគែមជុំវិញទូរស័ព្ទត្រូវបានរចនាកាន់តែស្តើង ដើម្បីមានភាពងាយស្រួលនៅពេលដែលអ្នកប្រើប្រាស់។ ស្មាតហ្វូន

    February 9, 2022
  • កូវីដ-១៩

    នៅថ្ងៃទី09 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 223នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 218នាក់ និងករណីនាំចូល 05នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 58នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 122,206នាក់, ករណីជាសះស្បើយសរុប 118,344នាក់ និងស្លាប់សរុប 3,015នាក់៕​​

    February 9, 2022
  • សង្គម

    ខេត្តសៀមរាប៖ កាលពីដើមឆ្នាំ២០២២ កន្លងទៅ ក្រុងសៀមរាប បានបញ្ចប់នូវសមិទ្ធិផលគម្រោងរៀបចំកែលម្អផ្លូវចំនួន ៣៨ខ្សែ ដើម្បីជួយសម្រួលចរាចរណ៍ បង្កើនសោភ័ណភាពទីក្រុង និងដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ផ្លូវផងដែរ ហើយគម្រោងកែលម្អផ្លូវនេះបានលើកមុខមាត់ក្រុងសៀមរាបថែមមួយកំរិតទៀត។ ក្នុងចំណោមផ្លូវទាំង៣៨ខ្សែនោះ អាជ្ញាធរក៏បានគិតគូរដល់ផ្លូវសម្រាប់អ្នកថ្មើរជើង និងផ្លូវអ្នកជិះកង់ផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចដើរ និងជិះកង់ហាត់ប្រាណ ដើម្បីសុខភាពទៀតផង។ ប៉ុន្តែនាពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីរូបភាពម្ចាស់យានយន្តមួយចំនួនបានយកយានជំនិះរបស់ខ្លួនមកចតបិទផ្លូវសម្រាប់អ្នកជិះកង់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុងផងដែរ។ ប្រជាពលរដ្ឋនៅទីនោះក៏បានសំណូមពរឲ្យម្ចាស់យានយន្តធ្វើការចតយានជំនិះរបស់ខ្លួនឲ្យមានសណ្តាប់ធ្នាប់ ចៀសវាងការបិទផ្លូវសម្រាប់អ្នកជិះកង់ ដែលជាការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិះកង់ធ្វើលំហាត់ប្រាណ និងលេងកម្សាន្ត៕ រូបភាព៖ Andrew Kobeszko

    February 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការងារចាក់វ៉ាក់សាំងនៅខេត្តក្រចេះ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវភ្លេច ការរស់នៅជាធម្មតា តាមបែបគន្លងប្រក្រតីភាពថ្មី នោះទេ ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមធ្វេសប្រហែសពីការអនុវត្តវិធានការការពារខ្លួន។ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ៖ “បងប្អូនប្រជាពលរដ្ឋយើង បន្ទាប់ពីបានទទួលវ៉ាក់សាំងរួច ស្របពេលដែលសម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញកាលពីពេលកន្លងទៅនេះ បានចាប់ផ្តើមរស់នៅ ប្រកបរបរ ឬអាជីវកម្មផ្សេងៗជាធម្មតាហើយ

    February 9, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល ថែទាំ ប្រាសាទលលៃ ដែលកំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយសារសម្ភារសំណង់ដែលមានអាយុកាលជាង១០០០ឆ្នាំមកហើយនោះ មានការបែកបាក់និងពុកផុយច្រើន។ ការងារសំខាន់ៗចំពោះមុខដែលកំពុងយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នរួមមាន ជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្ចារដែលធ្វើកំណាយឃើញនៅមុខប្រាសាទផ្នែកខាងកើត ជួសជុលពង្រឹងរចនាសម្ព័ន្ធជើងក្រោមរបស់តួប្រាសាទ និងចាប់ផ្តើមធ្វើកំណាយយកគំនរថ្មដែលបាក់លុបតួប្រាង្គនិរតីរបស់ប្រាសាទចេញ ដើម្បីត្រៀមធ្វើការជួសជុលនាពេលខាងមុខ។ ចំពោះការងារជួសជុលតាមបណ្តាចំណុចដែលមានហានិភ័យ និងការថែទាំប្រាសាទ អាជ្ញាធរជាតិអប្សរាបាននិងកំពុងអនុវត្តន៍ជាប្រចាំ មិនចំពោះតែប្រាសាទលលៃមួយនេះទេ ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    February 9, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានឲ្យដឹងថា អាជ្ញាធរបានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង សរុប២នាក់ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។ ជាថ្មីម្តងទៀត រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ សូមគោរពអញ្ជើញ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទៅទទួលការចាក់វ៉ាក់សាំងឱ្យគ្រប់ៗគ្នា ។ ទី២ សូមបន្តអនុវត្ត នៅវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវ ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,983នាក់, ករណីជាសះស្បើយសរុប 118,286នាក់ និងស្លាប់សរុប

    February 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីបន្តការការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង(Omicorn) ។ ដោយសង្កេតឃើញថា បច្ចុប្បន្ននេះ ស្ថានភាពនៃការឆ្លងវីរុសកូវីដ១៩ ជាពិសេសអូមីក្រុង នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់លើសពី៣ខ្ទង់ទៅហើយជារៀងរាល់ថ្ងៃ ដែលគួរឱ្យមានការព្រួយបារម្ភ ហើយវិធានការការពារការចម្លងជំងឺកូវីដ១៩ ក៏ឃើញថានៅមិនទាន់មានការអនុវត្តន៍បានម៉ត់ចត់ និងម៉ឺងម៉ាត់ ជាពិសេសការជួបជុំគ្នា គឺមានការកើនឡើងច្រើនទៅៗ ដោយមិនមានការប្រតិបត្តិត្រឹមត្រូវតាមវិធានការសុខាភិបាល ដែលបង្កលទ្ធភាពឱ្យមានការចម្លងវីរុសកូវីដ១៩ កាន់ច្រើនឡើងជារៀងរាល់ថ្ងៃនោះ។ ក្រសួងសុខាភិបាល សូមជម្រាបសាធារណជនទាំងអស់ថា អូមីក្រុង (Omicron) កំពុងតែសកម្មចរាចរយ៉ាងឆាប់រហ័សដោយគ្មានព្រំដែន និងគ្មានលិខិតឆ្លងដែន នៅលើសាកលលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យបងប្អូនចាំបាច់ត្រូវតែប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩នេះ

    February 9, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បា ផ្ញើសារសំឡេងពិសេសមួយជូនជនរួមជាតិ ដោយអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះការរីករាលដាលជំងឺកូវីដ១៩ ខណៈករណីឆ្លងកើនលើស២០០នាក់ ក្នុង១ថ្ងៃ។

    February 8, 2022