Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ​សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដល់ រង្វាន់ម៉ូតូចំនួន ១៥៣គ្រឿង និងប័ណ្ណសរសើរដល់សិស្សានុសិស្សចំនួន១៥៣នាក់ ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A នៅមណ្ឌលខេត្ដសៀមរាប។​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការចែករង្វាន់ម៉ូតូនិងផ្តល់ប័ណ្ណសសើរ ដល់សិស្សានុសិស្សប្រឡងមធ្យមសិក្សា ទុតិយភូមិ ដែលទទួលបាននិទេ្ទសA មណ្ឌលខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២

    February 7, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប​៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលព្រះពុទ្ធបដិមា ចំនួន៣អង្គបន្ថែមទៀតនៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។ លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការជួសជុលព្រះពុទ្ធបដិមាគឺនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រោងនឹងប្រើប្រាស់ពេលវេលាជួសជុលចំនួន៥ខែ។ លោកបានបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យព្រះពុទ្ធបដិមានៅរួតបាកាណរងការខូចខាតទ្រុឌទ្រោម ដោយសារកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ មានទឹកនោម និងលាមកសត្វប្រចៀវច្រើន ដូច្នេះក្រុមការងារធ្វើការរើសំណាញ់ចាស់ចោល ដើម្បីជំនួសនូវសំណាញ់ថ្មី ដែលសង្ឃឹមថា ប្រចៀវនឹងមិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ។ គម្រោងជួសជុលព្រះពុទ្ធបដិមាខាងលើ មានការសហការគាំទ្រគំនិតផ្តួចផ្តើម និងឧបត្ថម្ភថវិកាពីលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកា

    February 7, 2022
  • កូវីដ-១៩

    នៅថ្ងៃទី07 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 108នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 103នាក់ និងករណីនាំចូល 5នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 90នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,881នាក់, ករណីជាសះស្បើយសរុប 118,212នាក់ និងស្លាប់សរុប 3,015នាក់៕​​

    February 7, 2022
  • PR

    នៅថ្ងៃទី១២ ខែ២ ឆ្នាំ២០២២ខាងមុខនេះ អ្នកជំនួញជោគជ័យវ័យក្មេង ឧកញ៉ា ឡេង និមល គ្រោងបើកគម្រោងដីឡូត៍ខ្នាតធំមួយលើផ្ទៃដីជាច្រើនហិតា តាមបណ្ដោយផ្លូវជាតិលេខ៤៤ ដែលជាតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្លាំង។ ជាមួយនិងការដាក់លក់នេះ ប្អូនប្រុសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រារូបនេះ ដាក់លក់ក្នុងតម្លៃធូរថ្លៃបំផុត ហើយថែមទាំង ផ្ដល់រង្វាន់ធំជាច្រើនដល់អតិថិជនថែមទៀតផង។ គម្រោងដីឡូត៍ក្រុមហ៊ុន ឡេង និមល ឯ.ក របស់ឧកញ៉ា ឡេង និមល តាមបណ្ដោយផ្លូវ៤៤ ដីឡូត៍ ទំហំចាប់ពី ៥m X ២០m ក្នុងតម្លៃចាប់ពី 1980ដុល្លារ ឡើងទៅ។ អតិថិជនដែលទិញផ្ទាល់

    February 7, 2022
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីខកខានរយៈពេល២ឆ្នាំកន្លងមកដោយសារជំងឺកូវីដ១៩នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសប្ដូរផ្ដាច់ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យខានតែបាននៅក្នុងឆ្នាំនេះ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលមានប្រវែង៩៣,៥៦គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រម្លឹកដល់ប្រជាពលរដ្ឋ មិនត្រូវភ្លេចខ្លួនជាមួយការរក្សាការពារ ដោយអនុវត្តន៍នូវវិធានការ ៣កុំ ៣ការពារ ជាពិសេសបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ក៏ដូចជាចាក់ដូសមូលដ្ឋាន

    February 7, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា សម្តេចនឹងជួបជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលជាប់និន្ទេស «A» នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែង ៩៣,៥៦គីឡូម៉ែត្រ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ជាង ៣៣ លានដុល្លារអាម៉េរិក នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ

    February 7, 2022
  • សិល្បៈ

    លោកតាដំបងគ្រញូង ដែលជាទីកន្លែងសក្ការៈសម្រាប់ប្រជាជននៅខេត្តបាត់ដំបង ដែលតែងតែនាំមកបន់ស្រន់សុំសេចក្តីសុខ សប្បាយ ក៏ដូចជាប្រជាជនតាមបណ្តាលខេត្តក្រុងដែលបានឆ្លងកាត់ខេត្តបាត់ដំបង កម្ររំលងណាស់។ ប៉ុន្តែនាពេលថ្មីៗនេះ មានការរិះគន់យ៉ាងខ្លាំងមកលើបុគ្គល កក្កដា សុភ័ណ្ណ ដោយសារតែការស្លៀកពាក់មិនសមរម្យនៅកន្លែងទីសក្ការៈលោកតាដំបងគ្រញូង។ ក្នុងនោះផងដែរ ជនបរទេសម្នាក់ក៏បានសម្តែងការមិនពេញចិត្តចំពោះការស្លៀកពាក់របស់បុគ្គល កក្កដា សុភ័ណ្ណ ផងដែរ ដោយតែលោកស្រលាញ់ប្រទេសកម្ពុជា ស្រលាញ់វប្បធម៌ខ្មែរ និងទីក្រុងបាត់ដំបង ហើយពេលឃើញបុគ្គល កក្កដា សុភ័ណ្ណ ស្លៀកពាក់បែបនេះ លោកគិតថា មិនមែនជាកន្លែងដែលយើងត្រូវស្លៀកពាក់បែបនេះទេ សូម្បីតែរូបលោកដែលចូលចិត្តពាក់មួក តែពេលទៅដល់កន្លែងនេះក៏លោកដោះមួកចេញរហូតដែរ។ សូមស្តាប់ការនិយាយរបស់ជនបរទេសរូបនេះខាងក្រោម៖

    February 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្តីពីការចាត់វិធានជាបន្ទាន់ ចំពោះការរកឃើញករណីកូវីដ-១៩ បំប្លែងខ្លួនថ្មីជាបន្តបន្ទាប់លើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានចុះយកសំណាកក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ដែលកំពុងប្រមូលផ្ដុំតវ៉ាសម្ដែងមតិដោយខុសច្បាប់ នៅលើសួនច្បារសាធារណៈ និងនៅតាមដល់ផ្លូវសាធារណៈ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស័គ្ម្រចិត្តសម្តេចតេជោ TYDA បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងជាបន្តបន្ទាប់ ដែលគ្រាន់តែក្នុងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានករណីវិជ្ជមានថ្មីរហូតដល់ទៅ ២៩នាក់ជាចំនួនដ៏ច្រើនគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។ ចំពោះមុខ ដើម្បីរក្សាថែរក្សាអាយុជីវិតក្រុមបាតុករ និងក្រុមគ្រួសារសាច់ញាតិ ក៏ដូចជាដើម្បីចៀសវាងសោកនាដកម្មនៃការឆ្លងរាលដាលធ្ងន់ធ្ងរទៅក្នុងសហគមន៍ជាទ្រង់ទ្រាយធំ ជាពិសេសធានាបាននូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ សូ​មធ្វើការណែនាំដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    February 7, 2022
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានធ្វើតេស្តសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុមណាហ្គាវើលដ៏។ ជាលទ្ធផលគិតត្រឹមម៉ោង ១៨:៤៥នាទីនៅល្ងាចថ្ងៃដដែលនេះមានចំនួន២៩នាក់បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុគមេរោគកូវីដ-១៩ វិជ្ជមាន ដោយពុំទាន់យកសំណាកអស់គ្រប់គ្នាទេ។ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញណែនាំក្រុមបាតុករទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីធ្វើចត្តាឡីស័កចប់ត្រូវយកសំណាកនៅតាមកន្លែងដដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។ ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយក្រុមបាតុករព្រមទាំងបងប្អូនបាតុករដែលមិនទាន់បានយកសំណាកវិភាគមេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្តរកមេរោគតាមកន្លែងកំណត់នៅរាជធានីភ្នំពេញ៕

    February 7, 2022
  • ព័ត៌មានជាតិ

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៣,៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ទៅភូមិរមាត ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលស្ថាបនាឡើងវិញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ជាង ៣៣ លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន(Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ឯកឧត្តម

    February 7, 2022