- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី06 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 111នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 95នាក់ និងករណីនាំចូល 16នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 99នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,773នាក់, ករណីជាសះស្បើយសរុប 118,122នាក់ និងស្លាប់សរុប 3,015នាក់៕
February 6, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ២ នៅអាស៊ី ក្នុងនាមជាប្រទេសដែលបានងើបឡើងវិញពីវិបត្តិកូវីដ-១៩ បន្ទាប់ពីកោះតៃវ៉ាន់ នេះបើយោងតាមសន្ទស្សន៍នៃការស្តារឡើងវិញពីជំងឺកូវីដ-១៩ របស់ NIKKEI Asia បន្ទាប់ពីកម្ពុជាបានប្រកាសថាខ្លួននឹងចាប់ផ្តើមរស់នៅជាមួយនឹងវត្តមានមេរោគកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។ ការវាយតម្លៃនៃសន្ទស្សន៍ គឺយោងទៅលើការគ្រប់គ្រងការឆ្លងមេរោគ ការចាក់វ៉ាក់សាំង និងចលនានៃសង្គម។ ប្រទេសដែលកាន់តែខិតជិតទៅនឹងការងើបឡើងវិញ ត្រូវបានកំណត់ដោយអត្រាឆ្លងតិចជាងមុន អត្រានៃការចាក់វ៉ាក់សាំងកាន់តែខ្ពស់ និងកាត់បន្ថយការរឹតត្បិតនៃវិធានការសង្គម។ ស្ថានភាពនៃការរីករាលដាលវីរុសកូវីដ-១៩នៅកម្ពុជា បាននិងកំពុងប្រសើរឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយគិតក្នុងខែមករា ឆ្នាំ២០២២កន្លងទៅ មានអត្រាឆ្លងតិចជាង ១ ០០០ករណី និងមិនមានករណីមរណភាពថ្មីដោយវីរុសកូវីដ-១៩នោះទេ ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ។
February 6, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានធ្វើតេស្តសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុមណាហ្គាវើលដ៏ ចំនួន២៦៣នាក់។ ជាលទ្ធផលគិតត្រឹមម៉ោង ០៦:៥០នាទីនៅល្ងាចថ្ងៃដដែលនេះមានចំនួន០៤នាក់ ត្រូវបានរកឃើញថាមានផ្ទុគមេរោគកូវីដ-១៩ វិជ្ជមាន ដោយពុំទាន់យកសំណាកអស់គ្រប់គ្នាទេ។ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញណែនាំក្រុមបាតុករទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីធ្វើចត្តាឡីស័កចប់ត្រូវយកសំណាកនៅតាមកន្លែងដដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។ ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយក្រុមបាតុករព្រមទាំងបងប្អូនបាតុករដែលមិនទាន់បានយកសំណាកវិភាគមេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្តរកមេរោគតាមកន្លែងកំណត់នៅរាជធានីភ្នំពេញ៕
February 6, 2022 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមចោរជំនាញខាងជិះម៉ូតូឆក់ ទូរសព្ទ័ ខ្សែក ការបូបលុយ និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅជាយដែនកម្ពុជា-ថៃ ត្រូវបាននគរបាលក្រុងប៉ោតប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយការដឹកនាំបញ្ជាផ្ទាល់និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៤នាក់ រួមមាន៖ ទី១.ឈ្មោះនី ផានិត ភេទប្រុស អាយុ ១៨ឆ្នាំ(ឆក់និងកាប់) ទី២.ឈ្មោះ
February 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមកណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ស សុខា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់ជូនអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ សិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចំនួន ១១កន្លែង សម្រាប់ឆ្នាំសិក្សា២០២១-២០២២។ ក្រុមការងារអាហារូបករណ៍ ស សុខា មានកិត្តិយស សូមជូនដំណឹងដល់សិស្ស-និស្សិត ទាំង០៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) និងសិស្ស-និស្សិតទូទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមានជីវភាពខ្វះខាតមេត្តាជ្រាបថា៖ ក្រុមការងារអាហារូបករណ៍
February 5, 2022 - កូវីដ-១៩
នៅថ្ងៃទី05 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 112នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 87នាក់ និងករណីនាំចូល 25នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 105នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,662នាក់, ករណីជាសះស្បើយសរុប 118,023នាក់ និងស្លាប់សរុប 3,015នាក់៕
February 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ជូនសាធារណជន និងក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ឲ្យបានជ្រាបថា៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញនូវករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ជាស្ត្រីមានផ្ទៃពោះម្នាក់ ហើយបានណែនាំឲ្យបាតុករទាំងអស់ទៅយកសំណាក នៅទីតាំងដែលបានកំណត់ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល ០៣ថ្ងៃ។ ប៉ុន្តែលោក ជួប ចាត់ណាត់ តំណាងក្រុងបាតុករបានសំណូមពរឲ្យក្រុមគ្រូពេទ្យមកយកសំណាកនៅទីតាំងប្រមូលផ្ដុំធ្វើបាតុកម្មជាក់ស្ដែង នៅពេលក្រុមគ្រូពេទ្យមកដល់ ក្រុមបាតុករនៅតែរឹងរួស មានះ មិនព្រមសហការឲ្យយកសំណាកទៀត។ ក្នុងករណីដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្ដុំ ដែលជាហេតុបង្កឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
February 5, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា អនុវត្តប្រកាសអន្តរក្រសួងលេខ៥៧៤ សហវ.ប្រក ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បច្ចុប្បន្នជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងយោងតាមសំណើរបស់សាខាគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែកចាក នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នេះ មន្រ្តីជំនាញសាខាក.ប.ប. ខេត្តកំពត បានចុះសហការត្រួតពិនិត្យបង្គាស្រស់នាំចូលនៅច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ក្នុងចំណោមបង្គានាំចូលសរុបចំនួន ១៣តោន៦២៥គីឡូក្រាម មន្រ្តីជំនាញបានរកឃើញបង្គាចំនួន ១២៨គីឡូក្រាមមានសារធាតុ CMC (ចាហួយ) ។
February 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០២៖១០ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ + ម្ចាស់ទីតាំងឈ្មោះ: គ្មាន ។ – មុខរបរ: គ្មាន ។ – មូលហេតុ:
February 5, 2022 - ព័ត៌មានជាតិ
កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកស្រី ម៉ម សុម៉ាលី ស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ដែលមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោ.ភ ហើយជនរ.ងគ្រោះភាគច្រើនគឺជាកុមារីតូចៗ ដែលមិនទាន់ដឹងដឹងក្តី។ អ្នកស្រីមានក្តីស្រមៃថាចង់បានឡាន pick up ដេីម្បីចុះតាមខេត្ត ស្រុកភូម៌ដាច់ស្រយាល ដេីម្បីងាយស្រួលក្នុងការទៅយកកូនៗជនរង.គ្រោះ ពេលនេះបានសម្រេចបំណងហួសពីរក្តីស្រមៃ។ ស្រាប់តែអ្នកនាងស្រីអូន សម្រស់ធម្មជាតិ បានទិញជូនរថយន្តខ្លាញ់គោ មួយគ្រឿង សម្រាប់ទៅយកក្មេងៗរងគ្រោះ និងជូនទៅតុលាការ។ រហូតមកដល់ពេលនេះលោកស្រី ម៉ម សុម៉ាលី បានរៀបរាប់ពីអត្ថប្រយោជន៍របស់រថយន្តមួយគ្រឿងនេះ និងបានប្រាប់ថា
February 4, 2022









