Khmernote Media
  • ព័ត៌មានជាតិ

    ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិ ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ដើម្បីទទួលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ យោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា យោងតាមអនុក្រឹត្យ ស្តីពីទិវាជាតិអំណាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រឡង ប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើស រើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលពានរង្វាន់សម្តេចតេជោ ហ៊ុន

    February 1, 2022
  • កូវីដ-១៩

    នៅថ្ងៃទី01 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 35នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 28នាក់ និងករណីនាំចូល 07នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 98នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,390នាក់, ករណីជាសះស្បើយសរុប 117,633នាក់ និងស្លាប់សរុប 3,015នាក់៕​​

    February 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា៖ – ពីថ្ងៃទី២-៣​ ខែកុម្ភៈ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ – ពីថ្ងៃទី៤-៦ ខែកុម្ភៈ មានការកើតឡើងនូវឥទ្ធិពលពីរស្របគ្នា ពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសានក្នុងកម្រិតមធ្យម – ពីថ្ងៃទី៧-៨ ខែកុម្ភៈ ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ –

    February 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ស សុខានៅថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់អាហារូបករណ៍ ស សុខា ថ្នាក់ជាតិ សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១៥កន្លែង សម្រាប់ឆ្នាំសិក្សា២០២១-២០២២។ ដោយ ក្រុមការងារអាហារូបករណ៍ ស សុខា មានកិត្តិយស សូមជូនដំណឹងដល់សិស្ស-និស្សិត ទាំង ០៣ខេត្ត(ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) និងសិស្ស-និស្សិតទូទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមានជីវភាពខ្វះខាតមេត្តាជ្រាបថា៖ ក្រុមការងារអាហារូបករណ៍ ស សុខា ក្រោមការឧបត្ថម្ភ

    January 31, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នៅរមណីយដ្ឋានអង្គរ បើនិយាយពីគោលដៅទស្សនាថ្ងៃរៀបលិច នោះគេនឹងស្គាល់ច្បាស់ពីប្រាសាទភ្នំបាខែង។ តែដើម្បីជម្រុញគោលដៅទស្សនាថ្ងៃរៀបលិចឱ្យកាន់តែច្រើន និងផ្តល់នូវទេសភាពថ្ងៃរៀបលិចប្លែកៗ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងថ្មីៗបន្ថែមទៀតមួយចំនួន។ ជាក់ស្ដែង អាជ្ញាធរជាតិអប្សរាកំពុងរៀបចំវង់ទស្សនាថ្ងៃរៀបលិចមួយបន្ថែមទៀតនៅរមណីយដ្ឋានប្រាសាទភ្នំក្រោមដែលនៅជាប់បឹងទន្លេសាប ព្រោះនៅទីនោះភ្ញៀវទេចរអាចមើលឃើញនូវទិដ្ឋភាពស្រស់ស្អាតអមដោយវាលស្រែ និងផ្ទៃដីព្រៃលិចទឹកដាច់កន្ទុយភ្នែកនៃបឹងទន្លេសាប។ លោក សេង សុធារ៉ា អនុប្រធានអភិវឌ្ឍន៍ទេសចរណ៍អង្គរ លើកឡើងថា ក្នុងការរៀបចំវង់ទស្សនាថ្ងៃលិច អាជ្ញាធរជាតិអប្សរាបានកែលម្អបរិស្ថាន លើកកម្ពស់សោភ័ណភាពជុំវិញប្រាសាទ រៀបចំផ្លូវដើរជុំវិញប្រាសាទ ដាក់ស្លាកសញ្ញាបង្ហាញទិស ដាក់បង្គោលខ្សែការពារសុវត្ថិភាព រៀបចំផ្ទាំងព័ត៌មានស្តីពីប្រាសាទ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National

    January 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Rural Hunter ដែលបានសរសេរថា (ឡានទឹកចចារលុយគ្នាត្រូវនៅ បានជាមិនពន្លត់) ដែលជាករណីអគ្គិភ័យខាងលើនេះ កើតឡើងនៅតាមបណ្តោយផ្លូវណតប្រ៊ិត ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ។ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសប៊ុកផេក Rural Hunter

    January 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរ សរុបចំនួន ២១៤,៦៣៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២០២,៧០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៩២៩នាក់។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា គោលដៅទេសចរណ៍ សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ៥៧,៨២៣ នាក់, រាជធានីភ្នំពេញ ៣៤,០៦៥ នាក់

    January 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សក្រ ត្រាស់បង្គាប់ ផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារលោក ជាវិស បេន យ៉ូសែប ដែលមានសមាជិក ៤នាក់​រួមមាន ប្តីប្រពន្ធ​លោក ដាវិស បេន យ៉ូសែប និងកូនស្រី ២នាក់របស់​លោក។ ១.លោក ជាវិស បេន យ៉ូសែប ជនជាតិអាម៉េរិក សញ្ជាតិអាម៉េរិក កើតថ្ងៃទី១៣ ខែតុលា ឆ្ណាំ១៩៦៦ នៅទីក្រុង Verdun សាធារណរដ្ឋបារាំង(ជាប្ដី)។ ២.លោកស្រី ជាវិស សារិន ប៉ាទ្រីសា ជនជាតិអូស្ត្រាលី

    January 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មិត្តចិនបានប្រកាសនឹងផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា តាមតម្រូវការចំបាច់នានា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានបេតុងអាមេខ្សែកាបប្ញស្សីកែវ ឆ្លងកាត់ទន្លេសាប និងផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស វ៉ាក់ សាំងដែលអាចទប់ទល់ជាមួយ មេរោគបំប្លែងថ្មីបានគឺវ៉ាក់សាំងរបស់ចិន

    January 31, 2022
  • កូវីដ-១៩

    នៅថ្ងៃទី31 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 56នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 47នាក់ និងករណីនាំចូល 9នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 107នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,355នាក់, ករណីជាសះស្បើយសរុប 117,535នាក់ និងស្លាប់សរុប 3,015នាក់៕​​

    January 31, 2022