- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹង ស្ដីពីអាហារូបករណ៍នៅសិក្សាជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅសហព័ន្ធរុស្សី សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ ក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សិស្ស និស្សិត និងមន្រ្តីរាជការទាំងអស់ឲ្យបានជ្រាបថា៖ សាជីវកម្មថាមពលបរមាណូនៃសហព័ន្ធរុស្ស៊ី (POSATOM) បានផ្ដល់អាហារូបករណ៍ចំនួន ០៦កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដល់សិស្ស និស្សិតកម្ពុជា និងមន្រ្តីរាជការ ដើម្បីសិក្សាជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅតាមសាកលវិទ្យាល័យចំនួន ១០នៅសហព័ទ្ធរុស្ស៊ី។ បេក្ខជអាចដាក់ពាក្យស្នើសុំអាហារូបករណ៍តាមប្រព័ន្ធអនឡាញ(https://education-in-russia.com/) ត្រឹមថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ អាស្រ័យហេតុនេះ សូម សិស្ស និស្សិត
February 4, 2022 - កូវីដ-១៩
នៅថ្ងៃទី04 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 66នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 64នាក់ និងករណីនាំចូល 02នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 98នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,550នាក់, ករណីជាសះស្បើយសរុប 117,918នាក់ និងស្លាប់សរុប 3,015នាក់៕
February 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២២។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ បានកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី និងពង្រីកបណ្ដាញចែកចាយថ្មីជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់រដ្ឋាភិបាល។ បច្ចុប្បន្នកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ និងក្រុមតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកស្អាតកើនខ្ពស់លើសពីសមត្ថភាពផលិត។ ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រ.ទ.ស.ភ សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដោយអនុវត្តនូវគោលការណ៍១១ចំណុច ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុងដែលមានសម្ពាធទឹកខ្សោយ ៕ ខាងក្រោមជាសេចក្ដីជូនដំណឹងលម្អិតរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៖
February 4, 2022 - ព័ត៌មានជាតិ
ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តី ការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងស្ថានីយប្រេងឥន្ធនៈប្រចាំកម្ពុជាអំពីការរៀបចំឧបករណ៍សម្ភារបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗប្រចាំកម្ពុជាចំនួនប្រាំរួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងាររវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយនឹងស្ថានីយប្រេងឥន្ធនៈនានានៅកម្ពុជាទាក់ទងនឹងការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្ត អគ្គិសនី (EV
February 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នោថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទបញ្ចប់ការធ្វើកោសលវិច័យលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីមានការប្ដឹងតវ៉ាពីបេក្ខជន មាតាបិតា និងអ្នកអាណាព្យាបាលសិស្សានុសិស្ស ពាក់ព័ន្ធលើលទ្ធផលប្រឡង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានប្រព្រឹត្តទៅដោយរលូនស្របតាមគោល ការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន, ស្របតាមលក្ខណៈបច្ចេកទេសប្រឡង និងស្របតាមទស្សនាទាន «អ្នកចេះ
February 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយពិនិត្យឃើញការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងចំណោមក្រុមបាតុករអតីតបុគ្គលិកណាហ្គាវីលដ៍ក្នុងអំឡុងពេលធ្វើបាតុកម្មនៅខាងមុខស្ថានទូអូស្រ្តាលី។ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនក្រុមបាតុករទាំងអស់ឱ្យបានជ្រាបថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មានបាតុករជាស្ត្រីម្នាក់ បានទៅពិនិត្យផ្ទៃពោះ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាប្រភេទអូមីក្រុង បញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ដូច្នេះ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង ក្នុងទ្រង់ទ្រាយធំ សូមបាតុករទាំងអស់ ទៅយកសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងកោះពេជ្រ ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ បុគ្គលទាំងឡាយណាដែលមិនបានអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល
February 4, 2022 - PR
(ភ្នំពេញ) ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២២៖ ឡូយជាន់ឡូយ…អ៊ែមលើអ៊ែម…! តោះយើងមកឱ្យលឿន…! អតិថិជន សាមសុង ទាំងអស់…សូមអញ្ជើញរួសរាន់មក…ទិញភ្លាម…ថែមកាដូជូនម៉ាពេញចិត្តភ្លាម! អតិថិជនទាំងអស់គ្រាន់តែទិញ Galaxy ស៊េរី M ម៉ូឌែល Galaxy M52 5G , Galaxy M32 ឬ Galaxy M22 នឹងទទួលបានកាតាបស្ពាយដ៏ស្រស់ស្អាតភ្លាមៗតែម្តង…! សូមបញ្ជាក់ផងដែរថាសម្រាប់ Galaxy ស៊េរី M ឆ្នាំ 2022 នេះជាត្រកូលថ្មីមួយទៀតដែលក្រុមហ៊ុន សាមសុង
February 3, 2022 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា យោងតាមការវិវត្តអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងសូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុសម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២២ ដូចខាងក្រោម៖
February 3, 2022 - ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំបន្ថែម ស្ដីពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅចូលរួមចំណែកបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
February 3, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា សូមប្អូនៗយុវវ័យដែលកែបំពង់ស៊ីមាំងម៉ូតូសូមគិតគូរពីការស្អប់ខ្ពើមរបស់សង្គម ! ជាក់ស្តែងកម្លាំងផ្នែកចរាចរណ៍បានឃាត់ម៉ូតូមួយគ្រឿងដែលកែបំពង់ស៊ីមាំងខុសបច្ចេសទេសបង្កអោយមានសំលេងយ៉ាងខ្លាំងនៅលើដងផ្លូវសាធារណៈ ដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង។ ម្ចាស់ម៉ូតូត្រូវបានធ្វើកិច្ចសន្យា និង ដកហូតម៉ូតូចំនួន ១ ខែសម្រាប់ជាការព្រមាន ! សូមប្អូនៗយុវវ័យទាំងអស់ចូលរូមទាំងអស់គ្នា អោយសាកសមជាកូនល្អ សិស្សល្អ និង ប្រជាពលរដ្ឋល្អ !
February 2, 2022









