Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជាយើង សម្រាប់ដូសជំរុញ (ដូសទី៣ និងដូសទី៤) បាននិងកំពុងបន្តប្រកបដោយមោទកភាព ជាមួយនឹងការសម្រេចបានប្រមាណ ៥លាន៥សែននាក់ គិតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២០០ ៨៧៥ នាក់ ដែលបានចាក់ដូសទី១ និងចំនួន ៩ ៨៥០ ៨១៤ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង

    January 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឲ្យបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម បានឲ្យជ្រាបថា៖ ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបេក្ខភាព ដែលមានចំណេះដឹងនិងជំនាញផ្នែកច្បាប់ ដើម្បីចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យានៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដែលបេក្ខជន/បេក្ខនារី ត្រូវមានគុណវុឌ្ឍិដូចខាងក្រោម៖ -សញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រឡើងទៅ -ចំណោះដឹងភាសាអង់គ្លេស ឬបារាំងស្ទាត់ជំនាញ -ឆន្ទៈមោះមុត តស៊ូ ព្យាយាមបំពេញការងារក្រោមគ្រប់លក្ខខណ្ឌទាំងអស់ -ត្រូវមានអត្តចរិកនិងសីលធម៌រស់នៅល្អ -ត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រ (Microsoft Office, Internet and E-mail,…)។ បេក្ខជន ឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេបនិងឯកសារពាក់ព័ន្ធ មកលេខាធិការដ្ឋាន ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអាសយដ្ឋានផ្លូវលេខ ៩២

    January 31, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថា ពេទ្យម្នាក់បែកគំនិត មកចាប់របរប្លន់ម៉ូតូ ត្រូវអាវុធហត្ថភ្នំពេញ ចាប់បញ្ជូនទៅតុលាការ។ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ធាក់ជនរងគ្រោះយកម៉ូតូ១គ្រឿង នៅចំណុច ស្តុប ផ្លូវ១០០៣កែង ផ្លូវ៩២ មុខផ្សារទំនើប អ៊ីអន២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី កាលពីនៅវេលាម៉ោង ៧.៤០នាទីព្រឹក ថ្ងៃទី២៩ ២០២២។ ជនសង្ស័យឈ្មោះ ហេង ពិសី ហៅ វិរៈ ភេទ ប្រុស

    January 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការគណនីហ្វេស ប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (AstraZeneca) ចំនួន៣០ម៉ឺនដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ

    January 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា នៅព្រឹក ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃនោះ។ ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥

    January 31, 2022
  • កូវីដ-១៩

    នៅថ្ងៃទី30 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 57នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 65នាក់ និងករណីនាំចូល 9នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 60នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,299នាក់, ករណីជាសះស្បើយសរុប 117,428នាក់ និងស្លាប់សរុប 3,015នាក់៕​​

    January 30, 2022
  • សង្គម

    ភ្នំពេញ៖ អ្នកនាង ស្រីអូន ដែលប្រិយមិត្តស្គាល់ថាជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និងជាម្ចាស់បុរីបុស្បា កាលពីពេលថ្មីៗនេះបានបបង្ហោះឲ្យដឹងពីអត្តចរិកដ៏ល្អរបស់ក្មេងៗបីនាក់ដែលមករើសសំបកកំប៉ុងក្នុងកម្មវិធីសម្ពោធបុរីបុស្បា ដោយ សំពះសុំរេីសសំបកកំប៉ុង និងសំពះអរគុណពេលរើសរួច ធ្វើឲ្យអ្នកនាងចាប់អារម្មណ៍ជាខ្លាំង រហូតសួរឪពុកម្តាយរបស់ក្មេងៗទើបដឹងថា ពួកគាត់ជាអ្នកទូន្មានកូនៗឲ្យចេះសំពះអរគុណ និងសុំតែមិនឲ្យលួចទេ។ អ្នកនាងបានបង្ហោះថា៖ ” សំពះសុំរេីសសំបកកំប៉ុងកូនអេីយដេីម្បីក្រពះ🥺ជូនអាំងប៉ាវអោយកូនញាំឆ្ងាញ់🙏🏾 ចេះគួរសមណាស់🙏🏾អាណិតកូនគេកូនយេីងម៉ោង2យប់នៅប្រឹងរកលុយ”។ នៅក្នុងអាំងប៉ាវអ្នកនាងបានជូនម្នាក់ ១០០$ សរុប ១០០$ ទុកទិញម្ហូបឆ្ងាញ់ៗទទួលទានក្នុងគ្រួសារ។ អរគុណសម្រាប់ការចែករំលែកស្នាមញញឹមសម្រាប់ក្មេងទាំង ៣ នាក់៕  

    January 30, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារបានផ្តល់ព័ត៌មានថាមកទល់ពេលនេះកីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ៧០ភាគរយហើយ។ ព្រឹកនេះក្រុមការងារកំពុងត្រៀមតម្លើងបង្គោលភ្លើងធំៗចំនួន៤បង្គោលនៅជុំវិញទីលានបាល់ទាត់ ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀតយ៉ាងសកម្ម ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់។ តាមរយៈគំនិតផ្តួចផ្តើមជាមួយក្រុមការងារ កន្លងមក ខ្ញុំជឿជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍SEAGAME ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត។ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញនឹងទទួលបានសមិទ្ធផលថ្មីសន្លាងមួយក្នុងពេលឆាប់ៗនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងអរគុណដល់សប្បុរជន ក៏ដូចជាការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំខេត្ត និងជាពិសេសក្រុមការងារបច្ចេកទេសសាងសង់យ៉ាងស្រស្រាក់សស្រាំ បើទោះបីជាយើងកំពុងតែឆ្លងកាត់ការលំបាកក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ

    January 29, 2022
  • សិល្បៈ

    ខេត្តសៀមរាប៖ ពិតជាគួរឲ្យសរសើរ ពីទឹកចិត្តចេះចែករំលែកក្ដីស្រឡាញ់ របស់តារាកូនកាត់ខ្មែរ-កូរ៉េ ស្រីស្រស់ EE និងអ្នកម្ដាយរបស់នាង (ម៉ាក់ EE) ដែលបានឆ្លៀតពេលពីការប្រគំតន្រ្តី តាំងពិព័រណ៍លក់ផលិតផលរបស់ខ្លួនពេល២ថ្ងៃ ដើម្បីចែករំលែកក្ដីស្រឡាញ់ដល់មណ្ឌលកុមារកំព្រាមួយ មានឈ្មោះថា «សេចក្ដីសង្ឃឹមនាងហាណា» ស្ថិតក្នុងខេត្តសៀមរាប ដោយបាននាំយកនូវសម្ភារៈសិក្សា, គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់កុមារកំព្រាប្រមាណ ៤៩នាក់ ក្នុងមណ្ឌលមួយនេះដោយផ្ទាល់។ តំណាងរបស់តារាកូនកាត់ខ្មែរ-កូរ៉េ វ័យក្មេង ស្រីស្រស់ EE បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា កញ្ញា EE និងម្ដាយរបស់នាង ដែលមហាជនតែងហៅថា

    January 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត គង់ កុល ក្រុមគ្រូពេទ្យពិនិត្យមើលថែ អ្នកជំងឺតាមផ្ទះនិងជា (OD ) ខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារសង្កាត់។ បានចុះពិនិត្យវាយតម្លៃនៅទីតាំងផ្ទះអ្នកជំងឺអូមីក្រុងម្នាក់ស្នើសុំព្យាបាលនៅផ្ទះ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៧៥A ក្រុមទី១០ ភូមិទ្រា និងមានអ្នកជំងឺ ម្នាក់ទៀតបញ្ជូនទៅកាន់មណ្ឌលព្យាបាល ដោយទីតាំងរបស់គាត់ស្នាក់នៅ ជាបន្ទប់ជួល ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាថ្មីម្តងទៀត សូមចូលរួមអនុវត្តនៅវិធានការ ៣កុំ

    January 29, 2022