- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ការធ្វើដំណើរមកពីកម្ពុជា ចូលថៃ មិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកដំំណើរដែលបានចាក់វ៉ាក់សាំងពេញលេញមិនតិចជាង ១៤ថ្ងៃអនុវត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ (ចូលតាមផ្លូវអាកាសតែប៉ុណ្ណោះ) ៖ មុនពេលធ្វើដំណើរត្រូវមាន៖ ១.លិខិតឆ្លងដែន+ទិដ្ឋាការថៃ(បើតម្រូវឲ្យមាន) ២.ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញមិនតិចជា១៤ ថ្ងៃ ២.ឯកសារធានារ៉ាប់រងសុខភាពដែលមានទឹកប្រាក់ធានាមិនតិចជាង ៥០០០០ដុល្លារ ៣.ឯកសារកក់ SHA+ (ត្រូវមានបញ្ជាក់អំពីការបង់ប្រាក់) ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តកូវីដ-១៩ ពេលទៅដល់ប្រទេសថៃ ៤.ចុះឈ្មោះស្នើសុំ Thailand Pass ពីគេហទំព័របស់រដ្ឋាភិបាលថៃ (tp.consular.go.th)មុនពេលធ្វើដំណើរយ៉ាងតិច
January 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់លើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារីក្នុងយុគសម័យ ឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship” ចំនួន១០០កន្លែងកាលពីឆ្នាំសិក្សា២០២១ និងបន្តផ្តល់បន្ថែម១៥០កន្លែង ក្នុងឆ្នាំសិក្សា២០២២នេះ។ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរយៈពេល៤ឆ្នាំ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
January 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការដាក់ឧបករណ៍ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត នៅទីតាំងផ្សារទំនើប AEON Mall 1 និងផ្សារទំនើប AEON Mall 2 ក្នុងពេលអនាគត ដោយហេតុថា៖ ផ្សារទំនើបគឺជាច្រកចេញចូលតែមួយនៃការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទដូចជា៖ ការប្រឡងយកបណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងការពន្យារ ឬប្តូរបណ្ណបើកបរជាដើម។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីគោលបំណង និងទិសដៅក្នុងការ ពង្រីកបន្ថែមនូវការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅតាមទីតាំងផ្សារទំនើបនានាជាច្រើនទៀត ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ កាត់បន្ថយចំណាយក្រៅផ្លូវការ
January 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែក ជាប់ខាងជើងឃ្លាំងផ្ទុកប្រេងឥន្ធនៈសូគីមិច នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះថា ស្ពានអាកាសថ្មីដែលគ្រោង នឹងបើកការដ្ឋានស្ថាបនានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នេះស្ពានអាកាសនេះមាន បណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ កម្ពស់ ៥ម៉ែត្រ នៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាន និងកំពុងសាងសង់បានជាង ៦៣ភាគរយហើយនោះ។ លោក សាំ
January 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដោយសហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្រ្តី នៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ចល័តផ្នែកម្ហូបអាហារបន្តចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានីមុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់។ គោលបំណងគឺដើម្បីស្វែករកទំនិញមិនមានអនុលោមភាពណាមួយនៅលើទីផ្សារដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទិញយកទៅបរិភោគនៅក្នុងគ្រួសារ និងទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចទីផ្សារ។ យោងទៅតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញមិនមានអនុលោមភាពលើមឹកបកធំចំនួន ៦៨គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១.៩៥គីឡូក្រាម។ ទំនិញទាំងអស់ត្រូវបានដកហូតមករក្សារទុកដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញផងដែរ ៕
January 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមអមដំណើរពីលោក Peter Brongers អគ្គនាយកក្រុមហ៊ុន HGB Group
January 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ ដោយមានការណែនាំនិងចង្អុលបង្ហាញពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរដែនដី បន្តធ្វើសកម្មភាពស្តារ ប្រឡាយជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ទោះបីជួបការលំបាកក្នុងស្ថានជំងឺកូវីដ១៩ក៏ដោយ។ លោកម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាឱ្យដឹងថា ក្រុមការងារបានស្តារ ប្រឡាយទឹកក្នុងឆ្នាំ២០២១ ដែលជាឆ្នាំញាំញីដោយជំងឺកូវីដ១៩នោះ អង្គភាពលូទឹកនិងបូមទឹកបានស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុង មានទទឹង ៨ម៉ែត្រ ជម្រៅ២ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ក្នុងនោះមានកាតដាក់លូប្រអប់ទំហំ
January 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចំនួន ៥.២៩១ផ្លាក ដោយបានចំណូល៣៨ប៊ីលានរៀល ខណៈការចុះបញ្ជីផ្លាកលេខពិសេសថ្នាក់រាជធានី-ខេត្ត បានជិត៣ម៉ឺនផ្លាក ក្នុងចំណូលជាង ៣០ប៊ីលានរៀល។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃទី២៧ ខែមករានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់តាំងពីបើកដំណើរការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់
January 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង០៦៖០០នាទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឲ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងមានរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធី ហើយយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ចំពោះយានយន្តចេញពីរាជធានីភ្នំពេញ
January 27, 2022 - កូវីដ-១៩
នៅថ្ងៃទី27 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 34នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 27នាក់ និងករណីនាំចូល 7នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 19នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,150នាក់, ករណីជាសះស្បើយសរុប 117,286នាក់ និងស្លាប់សរុប 3,015នាក់៕
January 27, 2022









