Khmernote Media
  • PR

    ការ​ដោះស្រាយ​ញ្ហា​ផ្លាស្ទីក គឺ​ជា​ជំហាន​ដ៏ចម្បង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​គ្រប់គ្រង​កាក​សំណល់ នៅរាជ​ធានីភ្នំ​ពេញ និងប្រទេស​កម្ពុជាទាំងមូល​​ឲ្យមានរបៀបរៀបរយព្រមទាំងធានាបាននូវសោភ័ណ្ឌភាពទីក្រុង។ បើយោង​ទៅ​តាម​របាយ​ការណ៍របស់​កម្ម​វិធី​អភិវឌ្ឍ​របស់អង្គ​ការ​សហ​ប្រជាតិ​ជាតិ ហៅ​កាត់ថា UNDP ដែល​ចេញផ្សាយ​កាលពី​​ចុង​ឆ្នាំ​២០១៩ នៅ​ភ្នំ​ពេញតែ​ឯង ថង់ផ្លាស្ទីក​ប្រមាណ​ជា​១០លាន​ថង់ ត្រូវ​បាន​ប្រើប្រាស់ជា​ប្រចាំ​ថ្ងៃ​។ ហេតុនេះ រាជធានីភ្នំ​ពេញ កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហាប្រឈម​ដ៏​ធំ​ ក្នុងការ​គ្រប់គ្រង​កាក​សំណល់ ដោយ​សារ​តែ​ការ​កើន​ឡើង​អត្រា​ប្រជា​ជន​យ៉ាង​ឆាប់រហ័ស​។ ដោយយល់​ឃើញ​ថា បញ្ហា​នេះ គួរ​តែ​មាន​ការសហ​ការ​គ្នា​ទាំងក្រុមហ៊ុន​ឯក​ជន រដ្ឋ និង​សា​ធារណៈ​ជន​ទូទៅ ក៏ដូច​ជា​ដើម្បីចូលរួម​ជាមួយ​នឹង​សា​លារាជ​ធានីភ្នំ​ពេញ​ ដើម្បី​គ្រប់​គ្រង​កាក​សំណល់ foodpanda បច្ចុប្បន្ន បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​គ្រប់គ្រង​កាក​សំណល់ តាមរយៈ​ការ​នាំយក​ធុង​សំរាម ទៅ​ចែក​ជូន​រដ្ឋបាល​ខណ្ឌ​ទាំងអស់ទូទាំងរាធានីភ្នំពេញ។ គិតត្រឹមខែមករានេះ foodpanda បាន​ផ្តល់ជូនធុងសម្រាមដល់ខណ្ខចំនួន១៤ លើសង្កាត់១០៤ ក្នុងរាជធានីភ្នំពេញ ។

    January 26, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧% ។ តាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខ។ គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប ។ គួរបញ្ជាក់ផងដែរថា ស្ពានបេតុងដែលស្ថាបនានៅអម ជាមួយស្ពានបាឡេនៅមុខឃ្លាំងសាំងនេះមានប្រវែង ៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រ សងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន៤

    January 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ការងារចាក់វ៉ាក់សាំងនៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបង្ហាញនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយមានប្រជាពលរដ្ឋសរុបទូទាំងប្រទេស បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសទី២រួចរាល់ បានចំនួន ១៣ ៧៤៣ ៦១២ នាក់ គិតត្រឹមយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ១៩៥ ២២៦ នាក់ ដែលបានចាក់ដូសទី១ និងចំនួន ៩ ៨៤២

    January 26, 2022
  • ព័ត៌មានជាតិ

    រាជរដ្ឋភិបាលកម្ពុជា នឹងធ្វើការសាងសង់ផ្លូវថ្មីមួយខ្សែមានប្រវែងប្រមាណ ២៧គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ឡេីងទៅលេីភ្នំបូកគោ។ យោងតាមការបញ្ជាក់ពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ឲ្យដឹងថា៖ “អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង។ អ្នកឧកញ៉ា

    January 26, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ព័ត៌មានបឋមពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៣:០០ នាទីយប់ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅខាងក្រោយវត្តទួល ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អគ្គិភ័យនោះបានឆាបឆេះផ្ទះចំនួន០៣លែ្វង និងមានជនរងគ្រោះចំនួន០៣នាក់ បានស្លាប់បាត់បង់អាយុជីវិតមួយម្នាក់ភេទស្រី អាយុប្រហែល២៦ឆ្នាំ ក្រោយបានយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ ក្រោយកើតហេតុអាជ្ញាធរមានសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ ចំពោះមូលហេតុនៃការឆាបឆេះ នៅមិនទាន់ដឹងនៅឡើយនោះទេ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    January 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញការគាំទ្រដល់គម្រោងលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការស្ថានីយ៍សាកថ្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន១០ទីតាំង ដើម្បីទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់ពីសំណាក់សាធារណជនទូទៅ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Zhang Hailong ប្រធានសភាពាណិជ្ជកម្មចិន ដោយមានការអមដំណើរពីតំណាងក្រុមហ៊ុន CACS និងតំណាងក្រុមហ៊ុន GCC ដើម្បីស្នើសុំអនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រីទាក់ទងនឹងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យនេះ ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយនៅកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២

    January 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥​​ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចខាងក្រោម៖ ១.ហាមដាច់ខាត៖ -មិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ -មិនឲ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ -ការហែងក្បួនផ្សេងៗ

    January 25, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. ប្រចាំខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ បានធ្វើការចុះអង្កេតទីផ្សារនានានៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ដើម្បីធានាបាននូវគុណភាពទំនិញដែលចរាចរលើទីផ្សារ និងដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទំនិញម្ហូបអាហារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ ក្នុងប្រតិបត្តិការលើកនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចំនួន ២០០.៩៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៨លីត្រ។ ទំនិញខាងលើត្រូវបានមន្ត្រីក.ប.ប. ដកហូតយកមករក្សាទុកដើម្បីកម្ទេចចោល ខណៈម្ចាស់ទំនិញត្រូវបានធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការចែកចាយទំនិញខូចគុណភាព៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    January 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សយារបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងបរិស្ថាន បានដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតនៅកម្ពុជា ដើម្បីទប់ស្កាត់ការបំពុលខ្យល់ ដែលនាំឱ្យប៉ះពាល់អវិជ្ជមានចំពោះសុខភាពសាធារណៈ បរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីផែនការខ្យល់ស្អាតកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន បានផ្តួចផ្តើមរៀបចំផែនការខ្យល់ស្អាតកម្ពុជា ដោយមានកិច្ចសហការផ្តល់បច្ចេកទេស និងហរិញ្ញវត្ថុពីកម្មវិធីភាពជាដៃគូ ស្តីពីខ្យល់ស្អាតអាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីបរិស្ថានសហប្រជាជាតិ និងវិទ្យាស្ថានបរិស្ថានស្តុកខូម នៃប្រទេសស៊ុយអ៊ែត សំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា។ ឯកឧត្តម បន្តថា

    January 25, 2022
  • សង្គម

    ឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដែលប្រជាពលរដ្ឋជាច្រើនបានស្គាល់ ដោយសារតែលោកល្បីល្បាញមានចិត្តសប្បុរស ជួយអ្នកក្រីក្រ ដូចជាបង្កើតការងារទាក់ទងនឹងវិស័យកសិកម្ម ធ្វើផ្ទះ និងបង្កើតសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ជាច្រើនជួយដល់សង្គមជាតិ។ កាលពីពេលថ្មីៗនេះលោកឧកញ៉ាបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកទាក់ទងនឹងចំការដូងប្រេង និងចំការកៅស៊ូរបស់លោកឧកញ៉ា ដែលខិតខំចំណាយកម្លាំងកាយចិត្តថែទាំ បែរជាមានមនុស្សមកចូលលេងកម្សាន្ត ហើយបោះសំរាមចោលពាសវាលពាសកាល ថែមទាំងថ្មីៗនេះមានគេលួចដុតថែមទៀត។ លោកឧកញ៉ា បានមានប្រសាសន៍ឲ្យដឹងថា៖ «ថ្ងៃនេះខ្ញុំសូមទាញអារម្មណ៍របស់ប្រិយមិត្តយើង អោយក្រឡេកមកមើលជីវិតអ្នកចំការវិញម្តង ខ្ញុំលើកយកតែជ្រុងមួយតូចនៃជីវិតអ្នកចំការ ដើម្បីអោយប្រីយមិត្តយើងទាំងអស់គ្នាបានយល់ដឹងខ្លះៗ ចំការដូងប្រេងនិងចំការកៅស៊ូទំរាំតែដាំបានពីឆ្នាំ១៩៩៦-២០២២=២៦ឆ្នាំ ត្រូវចំណាយអស់កម្លាំងកាយចិត្តរួមជាមួយនិងថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែ ទំរាំតែដាំបានអោយបងប្អូនទាំងអស់គ្នាបានចូលជ្រកម្លប់ សម្រាកកម្សាន្តហូបអាហារមានអ្នកខ្លះបានប្រមូលសំរាមវេចខ្ចប់ទុកដាក់ស្រួលបួល ខ្លះទៀតមុខដ៏ដែលៗបោះសំរាមចោលពាស់វាលពាស់កាល ប្រហែលជាគាត់គឹតស្មានថាមានជំនួយពីខាងណាបានផ្តល់ថវិការ មកបើកអោយកម្មករទាំងជាង២០នាក់ដែលដើរើសសំរាមរាល់ថ្ងៃនេះហើយមើលទៅ សូមបញ្ជាក់ថា២៦ឆ្នាំបានកន្លងផុតទៅហើយមិនដែលមានជំនួយទេ ចាប់តាំងពីដើមរដូវប្រាំងមកមានអ្នកលួចដុតចំការជាបន្តបន្ទាប់ នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២នេះចំការដូងប្រេងនឹងចំការកៅស៊ូ ត្រូវបានភ្លើងឆាបឆេះជាបន្តបន្ទាប់គួអោយសោកស្តាយជាពន់ពេកក្រៃ

    January 25, 2022