Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រុងសៀមរាប និងស្រុកពួក ខេត្តសៀមរាប ស្រុកកំចាយមារ ខេត្តព្រៃវែង មន្ត្រី ក.ប.ប. ប្រចាំនៅខេត្តទាំង៣ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានបន្តប្រតិបត្តិការត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញម្ហូបអាហារ ក៏ដូចជាទំនិញប្រើប្រាស់នានា នៅតាមទីផ្សារដើម្បីធានាបាននូវការការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ដោយបានធ្វើការត្រួតពិនិត្យឃើញ និងដកហូតនូវទំនិញមិនមានអនុលោមភាពប្រភេទពពុះសណ្តែក និងបបែលក្រៀមចំនួន ៩.៨គីឡូក្រាម រួមទាំងភេសជ្ជៈចម្រុះ នំចម្រុះ គ្រឿងសម្អាងពុំអនុលោមតាមបទដ្ឋានព័ត៌មាន និងគ្រឿងឧបភោគបរិភោគផ្សេងទៀត សរុបចំនួន ២៨៨.៧៧គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន១កានផងដែរ។ ចំពោះទំនិញដែលមិនមានអនុលោមភាពខាងលើ ត្រូវបានមន្ត្រីជំនាញ

    January 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៤) ដែលជាប្រភេទវ៉ាក់សាំង Pfizer ហើយជាជំនួយរបស់ប្រទេសអូស្ត្រាលីតាមរយៈយន្តការកូវ៉ាក់ ជូនកម្ពុជាកន្លងមកនេះ បានបង្ហាញពីវឌ្ឍនភាពបន្ថែមទៀត ដោយសម្រេចចាក់បានចំនួន ៣៩៣ ៦៨៤ នាក់ ក្នុងរយៈពេល២សប្តាហ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ ដោយឡែកសម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ១៩៦ ៩២៥ នាក់ ដែលបានចាក់ដូសទី១ និងចំនួន ៩ ៨៤៤ ៩៣៤ នាក់

    January 27, 2022
  • ព័ត៌មានជាតិ

    ខេត្ត​កំពង់​ធំ​៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៦៖២០​ នាទីរសៀល​ ដែល​សិ្ថតនៅភូមិ​ទី៦ សង្កាត់ កំពង់ធំ ក្រុងស្ទឹងសែន ខេត្ត​កំពង់​ធំ​ មានករណីអគ្គិភ័យបានកើតឡើងចំនួន០១លេីបណ្ដាលឲ្យឆេះផ្ទះល្វែងឈ្មោះ សេង ហ៊ាន ភេទ​ប្រុស អាយុ ៥៤ឆ្នាំ ផ្ទះទំហំ​ ០៤x១៥​ ម៉ែត្រ​ ធ្វើអំពីថ្មលាយឈើប្រក់ស័ង្កសី​ (ខូចខាតខាងលើជាន់ទី៣ទាំងស្រុង)​។

    January 27, 2022
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់ លោកជំទាវ ​ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និងជា​ប្រធានគណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នៅក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ណែនាំបន្ថែមពីការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសកូវីដ អូមីក្រុងនៅតាមផ្ទះ។ តាមរយៈនៃការសម្ភាស លោកជំទាវ បានមានប្រសាសន៍ “បច្ចុប្បន្ននេះ នៅលើកសកលលោកស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ ពិសេសពពួកមេរោគអូមីក្រុងនេះកំពុងតែសកម្ម ចម្លងពីប្រទេសមួយទៅប្រទេសមួយ ហើយយើងកំពុងបន្ត សង្កេតឃើញថា មកដល់ទល់ពេលនេះ បណ្ដាប្រទេសប្រហែល ១៦៨ប្រទេសហើយ នៅលើសាកលលោក ដែលបានរាយការណ៍ នៃការរកឃើញនៃវីរុសកូវីដ បំបម្លែងថ្មីអូមីក្រុង

    January 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង(CITY BUS) រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២​ បានចេញសេចក្ដីព័ត៌មាន រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានករណីបណ្ដាញសង្គម ហ្វេសប៊ុក បានចែកផ្សព្វផ្សាយពីរូបភាពបុគ្គលិកឈ្មោះ ម៉ៅ សុផល ភេទប្រុស អ្នកបើកបររថយន្តក្រុងស្លាកលេខរដ្ឋ៣៧​ ៣-០២១៨ ដែលបានឈ្លោះប្រកែកគ្នារវាងអ្នកបើកបរម៉ូតូ តាមផ្លូវសាធារណៈ ត្រង់ចំណុចម្ដុំស្ថានីយប្រេង Total ផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នោះគឺដើមហេតុបណ្ដាលមកពីអ្នកបើកបររថយន្តក្រុង បានស៊ីផ្លេទៅអ្នកបើកបរម៉ូតូដែលកំពុងបើកបរ នៅទ្រូងផ្លូវដែលជាគន្លងសម្រាប់រថយន្តធ្វើចរាចរណ៍

    January 26, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thaipbsworld បានឲ្យដឹងថា នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងបណ្តាញមន្ទីរពិសោធន៍ក្នុងប្រទេសថៃបានរកឃើញករណីឆ្លង​វីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.2 ​ចំនួន៩ករណីហើយចាប់តាំងពីដើមខែមករា នេះបើយោងតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ប្រធាននាយកដ្ឋាន។ គាត់បាននិយាយនៅថ្ងៃអង្គារកន្លងទៅថា ករណីរវីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.2 នេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃជាលើកដំបូងនៅថ្ងៃទី០២ ខែមករា មកម្ល៉េះ។ អ្នកវិជ្ជមានទាំង៩នាក់នោះ គឺមានទាំងអ្នកដំណើរមកពីបរទេស និងជនជាតថៃផងដែរ ហើយលោកបានបន្ថែមទៀតថា អ្នកស្រាវជ្រាវមិនទាន់រកឃើញភាពខុសគ្នាណាមួយពី BA.1 ទាក់ទងនឹងសមត្ថភាពក្នុងការគេចចេញពីប្រព័ន្ធភាពស៊ាំ សមត្ថភាពក្នុងការបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ឬលទ្ធភាពនៃការឆ្លងលឿននៅឡើយទេ។ វីរុសកូវីដក្លាយពូជប្រទេស BA.2 នេះត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងកាលពីចុងខែធ្នូកន្លងទៅ។ វីរុស BA.2 ត្រូវបានគេជឿថា

    January 26, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់​ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. ប្រចាំខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តសៀមរាប បានធ្វើការចុះអង្កេតទីផ្សារនានា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ដើម្បីធានាបាននូវគុណភាពទំនិញដែលចរាចរលើទីផ្សារ និងដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទំនិញម្ហូបអាហារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ ក្នុងប្រតិបត្តិការលើកនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចំនួន ២២៨.២៩ គីឡូក្រាម។ ទំនិញខាងលើត្រូវបានមន្ត្រីក.ប.ប. ដកហូតយកមករក្សាទុកដើម្បីកម្ទេចចោល ខណៈម្ចាស់ទំនិញត្រូវបានធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការចែកចាយទំនិញខូចគុណភាព៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF​

    January 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនជប៉ុន ដឹកនាំដោយលោក Shu NISHIYAMA នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអមដំណើរពីជំនាញការ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ កាលពីថ្ងៃ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៥

    January 26, 2022
  • កូវីដ-១៩

    នៅថ្ងៃទី26 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 22នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 17នាក់ និងករណីនាំចូល 5នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 20នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,116នាក់, ករណីជាសះស្បើយសរុប 117,267នាក់ និងស្លាប់សរុប 3,015នាក់៕​​

    January 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានបន្តអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមប្រតិភូ នាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះបន្តយុទ្ធនាការត្រួតពិនិត្យទំនិញជាគ្រឿងឧបភោគ បរិភោគដែលចរាចរលក់នៅលើទីផ្សារ ពិសេសមុនឱកាសបុណ្យប្រពៃណីចិន និងវៀតណាមខិតជិតមកដល់ស្ថិតក្នុងផ្សារអូរឬស្សី នៃរាជធានីភ្នំពេញ។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីធានាការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ការពារនូវសិទ្ធិអ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតនៅលើទីផ្សារ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្រ្តីជំនាញ បានរកឃើញទំនិញមិនមានអនុលោមភាពចំនួន ១១គីឡូក្រាម។ លទ្ធផលនេះបញ្ជាក់ពីភាពល្អប្រសើរក្នុងការដាក់តាំងលក់ទំនិញនៅលើទីផ្សារសម្រាប់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    January 26, 2022