- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី25 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 28នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 10នាក់ និងករណីនាំចូល 18នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 15នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,094នាក់, ករណីជាសះស្បើយសរុប 117,247នាក់ និងស្លាប់សរុប 3,015នាក់៕
January 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការសាងសង់ផ្លូវថ្មីចំនួន ០១ខ្សែ ចាប់ពីចុងផ្លូវចាស់មុខស្ថានីយទូរទស្សន៍ហង្សមាស ស្ថិតក្នុងសង្កាត់ព្រែកឯក ដល់វត្តព្រះច័ន្ទរង្ស៊ី ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដីពាក់ព័ន្ធ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង និងភូមិព្រែកធំ សង្កាត់ក្បាលកោះ មេត្តាជ្រាបថា៖ រដ្ឋបាលខណ្ឌច្បារអំពៅនឹងសាងសង់ផ្លូវថ្មី ចំនួន ០១ខ្សែ ចាប់ពីចុងផ្លូវចាស់មុខស្ថានីយទូរទស្សន៍ហង្សមាស ស្ថិតក្នុងសង្កាត់ព្រែកឯងរហូតដល់វត្តព្រះច័ន្ទរង្ស៊ី ស្ថិតក្នុងសង្កាត់ក្បាលកោះ ស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់ខណ្ឌឆ្នាំ២០៣៥ នៅសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២២។ ដូចនេះ ដើម្បីសម្រួលដល់ការសាងសង់ផ្លូវខាងលើឲ្យមានភាពរលូន រដ្ឋខណ្ឌ
January 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០២២នេះ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា(AstraZeneca) ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ប្រទេសប៉ូឡូញ គឺជាប្រទេសទី៧ហើយ ក្នុងចំណោមប្រទេសដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ តាមរបាយការណ៍ក្រសួងសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង៤៣លានដូស បើគិតទាំងពីការបញ្ជាទិញដោយផ្ទាល់ និង ជំនួយរបស់ប្រទេសជាមិត្តតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជាកន្លងមក
January 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សូមជម្រាបជូនដល់សាធារណជន និងនិស្សិត ឲ្យបានជ្រាបថា ដើម្បីពង្រឹងនិងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេសដើម្បីធានាឱ្យបានភាពជោគជ័យនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក្រសួងត្រូវការជ្រើសរើសអ្នកជំនាញចំនួន ១២៥នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង តាមជំនាញដូចខាងក្រោម៖ – អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud Technology) ចំនួន ១៥នាក់ – អ្នកជំនាញមជ្ឈមណ្ឌលទិន្នន័យ (Data Center) ចំនួន ១៥នាក់ – អ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI)
January 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា៖ -នៅថ្ងៃទី២៦-៣១ ខែមករា ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី)ក្នុងកម្រិតខ្សោយ។ -នៅថ្ងៃទី០១ ខែកុម្ភៈ ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C -សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ °C -នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១
January 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ជាពិសេសលើគោលនយោបាយសម្រាប់ការគាំទ្ររថយន្តប្រើប្រាស់ថាមពលអគ្គិសនី(EV) នៅកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។ ការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដីនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមអមដំណើរពីលោក Peter Brongers អគ្គនាយកក្រុមហ៊ុន HGB Group លោក
January 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia) ឲ្យបានជ្រាបថា៖ ស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្រសួងបានបង្កើតប្រព័ន្ធ «សហគមន៍ឌីជីថលកម្ពុជា»។ ប្រព័ន្ធនេះ បង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំបុគ្គល ដែលមានគុណវុឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស និងក្រៅប្រទេស ចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធ ដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន ឱកាសការងារល្អ ការចែករំលែកចំណេះដឹងនិងបទពិសោធទៅវិញទៅមករវាងអ្នកជំនាញ ព្រមទាំងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងគោលនយោបាយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានផងដែរ។ ក្រសួងសូមលើកទឹកចិត្តដល់ មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត
January 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើពិធីប្រគល់-ទទួល រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន០៤គ្រឿង ជាជំនួយរបស់ប្រជាជនជប៉ុន ដែលបានផ្តល់ជូនតាមរយៈរដ្ឋបាលសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជណាចក្រកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ចំពោះរថយន្តពន្លត់អគ្គិភ័យប្រភេទថ្មីចំនួន ៤គ្រឿងខាងលើនេះ គឺផ្ដល់នូវសារៈសំខាន់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ។ ជាពិសេសទៅទៀតនោះ មានរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ដែលមានជណ្តើរសម្រាប់ប្រើប្រាស់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជាប់គាំងនៅលើអាគារខ្ពស់មិនអាចចុះមកខាងក្រោម ចំណែកឯ
January 24, 2022 - កូវីដ-១៩
នៅថ្ងៃទី24 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 40នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 25នាក់ និងករណីនាំចូល 15នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 19នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,066នាក់, ករណីជាសះស្បើយសរុប 117,232នាក់ និងស្លាប់សរុប 3,015នាក់៕
January 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេសបាននិងកំពុងបន្តយ៉ាងយកចិត្តទុកដាក់ និងដំណើរការបានយ៉ាងល្អ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ ហើយការចាក់វ៉ាក់សាំងនេះបានបង្ហាញប្រសិទ្ធភាពតាមរយៈការមិនមានករណីមរណភាពថ្មីរយៈពេល៣សប្តាហ៍មកហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ សម្រាប់ដំណើរការនៃការចាក់វ៉ាក់សាំងដល់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ប្រជាពលរដ្ឋចំនួន ១០ ១៩០ ៦២៤ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៣៨ ៨៨៦ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៩១% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី
January 24, 2022









