Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រោយពីបានរកឃើញរថយន្តដឹកគ្រឿងសមុទ្រដែលមានចាក់បញ្ចូលសារធាតុចាហួយ ( CMC) កាលពីសប្តាហ៍កន្លងទៅ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពត ក្រោមការសម្របសម្រួលដោយលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត សហការជាមួយគណៈកម្មការបង្ក្រាបបទល្មើសនាំចូលខេត្តកំពត បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពទំនិញ លើរថយន្តដឹកគ្រឿងសមុទ្រចំនួន ០២ឡានតូរីស ដែលសមត្ថកិច្ចបានឃាត់ក្នុងថ្ងៃខែឆ្នាំខាងលើ និងបញ្ជូនមកទីតាំងតំបន់សឹករងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ។ រថយន្តទាំង

    January 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល ស្ដីពី ការការពារចម្លងជំងឺកូវីដ-១៩ ជំងឺផ្ដាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រាស ដែលរៀបចំមិ​នត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ ដោយសង្កេតឃើញថា​ ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានការទិញ និងចរាចរនូវបសុបក្សីច្រើន ដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្ដាសាយបក្សី ដែលមាននៅលើសត្វ និងក្នុងបរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមានការបង្ការបានត្រឹមត្រូវនោះទេ។ ម្យ៉ាងទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬពុលស្រាស ក៏តែងតែសង្កេតឃើញកើតឡើង នៅតាមតំបន់ ឬទីតាំងមួយចំនួននៅក្នុងប្រទេស

    January 24, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ អាជ្ញាធរបានរកឃើញស្ត្រីម្នាក់ដោយលទ្ធផលបញ្ជាក់វិជ្ជមាន(+) Omicron នៅទីតាំងផ្ទះជួល ក្រុមទី៤ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១។ ក្រោយពីទទួលបានព័ត៌មានរកឃើញស្ត្រីម្នាក់ដោយលទ្ធផលបញ្ជាក់វិជ្ជមាន(+) Omicron ក្រុមការងារសង្កាត់ ភូមិ បានចុះពិនិត្យមើលដល់ទីផ្ទះជួល ដោយហេតុផ្ទះជួលមិនអំណោយផល មានបន្ទប់ជួលច្រើន ទើបស្នើសុំរថយន្តមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បញ្ជូនអ្នកជម្ងឺ(+) Omicron ទៅកាន់មណ្ឌលព្យាបាល។ អាជ្ញាធរក៏បានធ្វើការប្រកាស សូមជម្រាបជូន អញ្ជើញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទៅទទួលការចាក់វ៉ាក់សាំង ដូសទី៤ ឲ្យបានគ្រប់គ្នា។ សូមគោរពអនុវត្តនៅវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩

    January 24, 2022
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ មានការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងយុវជន និងយុវនារីមួយក្រុមបានផលិតខ្សែរឿងខ្លីៗ ប៉ុន្តែមានឈុតឆាកក្តៅសាច់ជាច្រើន ដែលមើលទៅហាក់មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ។ ជុំវិញបញ្ហានេះផងដែរ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកស្នើឲ្យសមត្ថកិច្ចពិនិត្យមើលទង្វើរបស់ក្រុមយុវជនទាំងនោះផង។ លោកជំទាវ បានមានប្រសាសន៍ឲ្យដឹងថា “សូមអោយក្រសួងពាក់ព័ន្ធមេីលផងពេលនេះកំពុងពេញនិយមណាស់ឥលូវអារឿងអប់រំ​ ផិតក្បត់នឹង​ អប់រំអោយក្មេងឆាត់ចេះ”។ ក្រោយរងការរិះគន់យ៉ាងខ្លាំងពីសំណាកមហាជន និងជាពិសេសមានការប្រតិកម្មពីលោកជំទាវ ហ៊ុន ស៊ីណាត ផងនោះ ថ្មីៗនេះ ក្រុមយុវជនខាងលើបានធ្វើការ Live វីដេអូសុំជាសាធារណៈទៅកាន់មហាជន និងលោកជំទាវ ហ៊ុន ស៊ីណាត ចំពោះកំហុសឆ្គងដែលខ្លួនបានប្រព្រឹត្តិកន្លងមក៕

    January 23, 2022
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ មានការរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងយុវជន និងយុវនារីមួយក្រុមបានផលិតខ្សែរឿងខ្លីៗ ប៉ុន្តែមានឈុតឆាកក្តៅសាច់ជាច្រើន ដែលមើលទៅហាក់មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ។ មហាជនជាច្រើនបានបញ្ចេញមតិថា ការដែលក្រុមយុវជនទាំងនោះថតខ្សែរឿងខ្លីៗក្នុងន័យអប់រំ វាជារឿងល្អ ប៉ុន្តែការបញ្ចូលឈុតឆាកបែបស្រើបស្រាលទៅក្នុងសាច់រឿង មើលទៅហាក់មិនសមរម្យទាល់តែសោះ។ ជុំវិញបញ្ហានេះផងដែរ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកស្នើឲ្យសមត្ថកិច្ចពិនិត្យមើលទង្វើរបស់ក្រុមយុវជនទាំងនោះផង។ លោកជំទាវ បានមានប្រសាសន៍ឲ្យដឹងថា “សូមអោយក្រសួងពាក់ព័ន្ធមេីលផងពេលនេះកំពុងពេញនិយមណាស់ឥលូវអារឿងអប់រំ​ ផិតក្បត់នឹង​ អប់រំអោយក្មេងឆាត់ចេះ”៕

    January 23, 2022
  • កូវីដ-១៩

    នៅថ្ងៃទី23 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 26នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 21នាក់ និងករណីនាំចូល 5នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 18នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,026នាក់, ករណីជាសះស្បើយសរុប 117,213នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 23, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់ជូនអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ សិក្សានៅសាកលវិទ្យាល័យបញ្ញាជាតិ ចំនួន ១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២១-២០២២។ ដោយក្រុមការងារអាហារូបករណ៍ ស សុខា សូមជូនដំណឹងដល់សិស្ស-និស្សិត ទាំង ០៣ខេត្ត (ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ) និងសិស្ស-និស្សិតទូរទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមានជីវភាពខ្វះខាតមេត្តាជ្រាបថា៖ ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តម ស សុខា

    January 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងសាធារណការ បានចេញវីដេអូបកស្រាយដែលដកស្រង់ចេញពីកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ “ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក” ក្នុងនោះមាន ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។ នៅក្នុងកម្មវិធីផ្សាយមានជាសំនួរពីសាធារណជន ដែលបានលើកឡើងថា៖​ ជំរាបសួរលោកពូ សុំសួរទាក់ទងនឹងការដាក់ភ្លើងបន្ថែមលើយានយន្ត និងទោចក្រយានយន្ត ដោយយានយន្តមានការដាក់បន្ថែមភ្លើងបាន បើត្រឹមត្រូវតាមច្បាប់ ចុះទោចក្រយាយន្តអាចដាក់បន្ថែមបានឬក៏អត់ ? ចម្លើយ៖ យោងមាត្រា៣០នៃច្បាប់ចរាចរណ៍ផ្លូវគោកហាមឃាត់ការបំពាក់សូរស័ព្ទ ភ្លើងបំភ្លឺលើយានជំនិះក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះ។ ដូច្នេះការបំពាក់ភ្លើងបំភ្លឺនេះ

    January 22, 2022
  • កូវីដ-១៩

    នៅថ្ងៃទី22 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 44នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 16នាក់ និងអ្នកដំណើរពីបរទេស 28នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 15នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,000នាក់, ករណីជាសះស្បើយសរុប 117,195នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 22, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាយប់រំលងអាធ្រាតថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មន្រ្តី ក.ប.ប. ប្រចាំខេត្តកំពតបានបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រដែលចូលមកតាមច្រកព្រំដែន មកកាន់ខេត្តកំពត។ គោលបំណងគឺដើម្បីទប់ស្កាត់ទំនិញដែលមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន និងវៀតណាមខាងមុខ។ លទ្ធផលគឺមន្រ្តីជំនាញបានស្ទាក់ និងឃាត់រថយន្តកូរ៉េមួយគ្រឿងដោយរកឃើញ បង្គាចំនួន ១តោន និង៤៨៤គីឡូក្រាមដែលមានសារធាតុ CMC (ចាហ៊ួយ) គីមីហាមឃាត់។ មន្រ្តីជំនាញបានធ្វើការដកហូតមកកម្ទេចចោលភ្លាមៗ និងម្ចាស់ទំនិញត្រូវរងពិន័យពីមន្រ្តីជំនាញផងដែរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    January 22, 2022