Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា៖ មន្ទីរសាធារការ និងដឹកជញ្ជូន ខេត្តកណ្ដាល នឹងធ្វើការបើកការដ្ឋានស្ថាបនាលូបេតុង មុខកាត់ ១,៥០ម តាមបណ្ដាលផ្លូវជាតិលេខ២១ ប្រវែង ៧៦២ម៉ែត្រ ចន្លោះគ.ម ០+៩៥៦ រហូតដល់គ.ម០១+៧០៤ និងរ៉ឺហ្គាបេតុងសរសៃដែក ២,៥ម×១,៨ម ចំនួន ៣៤ កន្លែងព្រមទាំងការងារស្ថាបនាលូបេតុង មុខកាត់ ១ម តាមបណ្ដាយផ្លូវក្រុងលេខ ២១០ប្រវែង ២៣២ម៉ែត្រ ចន្លោះគ.ម ០+៧៣០

    January 20, 2022
  • សង្គម

    កាលពីថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ ដោយមានបេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦នាក់ និងមានបេក្ខជនជាច្រើនប្រឡងធ្លាក់ផងដែរ។ ជុំវិញការប្រឡងបាក់ឌុបឆ្នាំ២០២១កន្លងទៅនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឲ្យសិស្សានុសិស្ស ដែលប្រឡងធ្លាក់បាក់ឌុបគួរតែរៀនបរិញ្ញាបត្ររង ជាជាងរៀនថ្នាក់ទី១២ឡើងវិញ។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់នៅលើបណ្តាញសង្គមឲ្យដឹងថា៖ “យុវជនខ្មែរមួយចំនួន ឆោតមហាសែនឆោត។ ឆោតត្រង់ថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ធ្លាក់ ពួកគេចូលចិត្តទៅរៀនថ្នាក់ទី១២ឡើងវិញ។ យុវជនខ្លះទៀត

    January 20, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២៖១៥នាទី រំលងអធ្រាត្រ ត្រង់ចំណុចសណ្ឋាគារវល្លិ៍មាស ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពត និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។ ក្រុមជនសង្ស័យទាំងអស់នេះ ពាក់ព័ន្ធការធ្វើសកម្មភាពរួមគ្នាដើម្បីលួចលុយ នៅកន្លែងវេរលុយ និងដូរលុយ។ ក្នុងនោះរួមមាន៖ ១.ឈ្មោះ យ័ន្ត វ៉ា ភេទប្រុស អាយុ៦១ឆ្នាំ ២.ឈ្មោះ សុខ រ៉ា ភេទប្រុស

    January 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៩៖៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បានផ្តល់ព័ត៌មានឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចុះត្រួតពិនិត្យ អប់រំណែនាំ និងបានរុះរើកន្លែងស្នាក់នៅរបស់ជនអាណាថាប្រហែល៨គ្រួសារចេញ ដើម្បីរក្សាសោភ័ណភាព សណ្តាប់ធ្នាប់តាមដងផ្លូវ នៅចំណុចផ្លូវមុខដីឡូតិ៍ទំនេរ ផ្លូវលេខ៤៧២ កែងផ្លូវ១២៣ ភូមិ១ សង្កាត់ទួលទំពូងទី១៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    January 20, 2022
  • កូវីដ-១៩

    នៅថ្ងៃទី20 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 37នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 19នាក់ និងអ្នកដំណើរពីបរទេស 18នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 16នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,914នាក់, ករណីជាសះស្បើយសរុប 117,162នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ចំនួន ២០០កន្លែង សិក្សារយៈពេល ៤ឆ្នាំ សម្រាប់ឆ្នាំ២០២១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជានាយនគរបាលបន្តវេនក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ បណ្ឌិត្យសភានគរបាលកម្ពុជា សូមជូនដំណឹងអំពីការជ្រើសរើសបេក្ខជនទាំងពីរភេទ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល សិក្សារយៈពេល ៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីបណ្ដុះបណ្ដាលឲ្យក្លាយជានាយនគរបាលបន្តវេនក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃដូចខាងក្រោម៖ ប្រភព៖​ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ – Directorate General of Prisons

    January 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្នាក់ដឹកនាំ ក្រុមជួរមុខ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋចំនួន ១៦៦ ២១០ នាក់ បានចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤) ខណៈពេលដែលប្រជាពលរដ្ឋទូទាំងប្រទេស ចាក់ដូសជំរុញ (ដូសទី៣) បានចំនួន ៤ ៦១៦ ២៣៩ នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។ ដោយឡែកសម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០ ១៨៤ ០៩៥៣៧៧

    January 20, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី១៧ និង១៩ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្ត ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។ យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន ៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។ បង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរមាន ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង

    January 20, 2022
  • សិល្បៈ

    តារាសម្តែង ដែលមានពហុជំនាញក្នុងវិស័យសិល្បៈគឺលោក ម៉ាដូណា បានទម្លាយរឿងរ៉ាវពិតរបស់ខ្លួនដែលបានធ្លាក់ខ្លួនជំពាក់លុយគេជាង ៥២ម៉ឺនដុល្លារដោយសារតែធ្វើជាមេតុងទីន ហើយត្រូវបានកូនតុងទីនរត់គេចមិនព្រមបង់ ហើយលោកត្រូវរ៉ាប់រងសងកូនតុងទីនផ្សេងៗជំនួសដោយខ្លួនឯង។ តារាសម្តែងរូបនេះបានរៀបរាប់ទាំងទឹកភ្នែកនៅក្នុងកម្មវិធី 3Fun ថាខ្លួនលេងតុងទីន ៧ឆ្នាំហើយមិនដែលមានបញ្ហានោះទេ ទើបតែ២ឆ្នាំចុងក្រោយដែលរូបលោកបានបម្លែងខ្លួនពីកូនតុងទីន ទៅធ្វើជាមេតុងទីនវិញ ក៏បានជួបរឿងមិនគួរអោយជឿបែបនេះ។ ម៉ាដូណា បានបញ្ជាក់ថាខ្លួនលក់ទ្រព្យដែលប្រឹងរកជាច្រើនឆ្នាំអស់ជាច្រើន ដើម្បីសងបំណុលតុងទីន ហើយបច្ចុប្បន្នមិនទាន់សងអស់ឡើយ គឺនៅសល់បំណុលតុងទីនជាង ៣០ម៉ឺនដុល្លារទៀតឯណោះ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

    January 19, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានថតពីសកម្មភាពក្មេងទំនើងមួយក្រុមជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២១ ដល់ចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើការបង្ហោះម៉ូតូពាសពេញផ្លូវ បន្ទាប់មកបានរាយការណ៍មកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយផ្ទាល់។ ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឲ្យក្រុមការងារប្រតិកម្មរហ័ស ស្រាវជ្រាវអត្តសញ្ញាណក្រុមក្មេងទំនើងខាងលើ។

    January 19, 2022