- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់បានឃើញគណនីហ្វេសប៊ុកមួយបានចុះផ្សាយថា “ផ្លូវជាតិលេខ៤ ខណ្ឌកំបូល ឡានមិនមានបទល្មើសអ្វីទាំងអស់ (ខ្សែក្រវ៉ាត់ក៏ពាក់ ទូរស័ព្ទក៏មិនបាននិយាយ) ប៉ុន្តែប៉ូលិសឃាត់ដោយមិនបានប្រាប់ថាយើងខុសអីនោះទេ គឺហៅសួសររកឯកសារឡាន និងប័ណ្ណបើកបរម៉ង” តាមពិតជាក់ស្តែងក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងសួរមន្ត្រីអនុវត្តតាមគោលដៅ គឺមិនមានករណីនេះកើតឡើងនោះទេ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក គឺអនុវត្តតាមច្បាប់ត្រឹមត្រូវ មិនមានការអនុវត្តន៍លើសសេចក្តីណែនាំរបស់ច្បាប់ ក៏ដូចជាការណែនាំរបស់ថ្នាក់ដឹកនាំឡើយ។ ការចុះផ្សាយព័ត៌មានមិនពិតនេះមានលក្ខណ:បំភ្លើសក្នុងន័យបង្ខូចកិត្តិយសរបស់កងកម្លាំងអនុវត្តន៍ច្បាប់ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកគណនីហ្វេសប៊ុក ដើម្បីចូលមកបកស្រាយបំភ្លឺលើករណីផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
January 18, 2022 - កូវីដ-១៩
នៅថ្ងៃទី18 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 22នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 5នាក់ និងអ្នកដំណើរពីបរទេស 17 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,847នាក់, ករណីជាសះស្បើយសរុប 117,129នាក់ និងស្លាប់សរុប 3,015នាក់៕
January 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានចេញសារាចរណែនាំ ស្ដីពីការកំណត់យកទិវានយោបាយ ឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ នៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក។ អស់រយៈ ២៣ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយ ឈ្នះ
January 18, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយក្នុងគណនីហ្វេស ប៊ុកផ្ទាល់របស់ឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កាលពីយប់មិញនេះបានឲ្យដឹងថា បានបញ្ជូនអូប័រពេទ្យទាំងយប់ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា ហើយត្រូវការសង្គ្រោះក្នុងពេលតែមួយ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ -ករណីទី១៖ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូនស្រីមួយរូប មានផ្ទៃពោះ មួយខែកន្លះ មានឈ្មោះ បិន ផា អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររៀបបន្ទប់ នៅរីស៊ត ហ្គោហ្គេន បានជួបគ្រោះថ្នាក់ ដួលក្នុងបន្ទប់ទឹក។ -ករណីទី២៖
January 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ថៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ នាឆ្នាំ២០២០ និង២០២១នេះក៏ដោយ ក៏អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តជួសជុល និងកែលម្អសួនច្បារបានចំនួនពីរកន្លែងទៀត ដើម្បីលើកសោភ័ណភាពក្នុងរាជធានីភ្នំពេញ និងម្យ៉ាងទៀតដើម្បីទុកជាកន្លែងឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណ ដើម្បីសុខភាពផងដែរ។ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះថា នៅក្នុងឆ្នាំ២០២០ និង២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តការងារស្ថាបនា
January 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងបរិស្ថាន បានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមានសមត្ថកិច្ច ត្រូវណែនាំដល់ពលរដ្ឋឱ្យមានការប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ ភ្លើងជាមធ្យោបាយចម្អិនអាហារ ដុតស្មៅ ព្រៃ និងការប្រមូលផលអនុផលព្រៃឈើជាដើម ដោយហេតុបញ្ហាភ្លើងឆេះព្រៃតែងតែកើតមាននៅក្នុងតំបន់ការពារ ធម្មជាតិ និងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិនានា នៅកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងរដូវប្រាំង។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថានៅរដូវប្រាំង ធាតុអាកាស ទូទៅនៅព្រះរាជាណាចក្រកម្ពុជាមានសភាពក្តៅហួតហែង និងស្ងួតខ្លាំងដែលងាយនឹងបង្កឱ្យមានកត្តាភ្លើងឆេះព្រៃ។ ទោះបីជា ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ បាននិងកំពុងទទួលរងឥទ្ធិពលបាតុភូតឡានីណា (La Nina) ក៏ដោយ តែក្រៅពីបាតុភូតធម្មជាតិដែលបង្កឱ្យមានភ្លើងឆេះព្រៃ ហានិភ័យនៃភ្លើងឆេះព្រៃដែលបង្កដោយសកម្មភាពរបស់មនុស្សផ្ទាល់ ក៏ជាកត្តាចម្បងមួយគួរឱ្យកត់សម្គាល់ និងព្រួយបារម្ភផងដែរ។ តាមការកត់សម្គាល់របស់ក្រសួងបរិស្ថាន បញ្ហាភ្លើងឆេះព្រៃតែងតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ
January 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធាន និងឧតុនិយម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា៖ -នៅថ្ងៃទី១៩ ខែមករា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) ក្នុងកម្រិតខ្សោយ -នៅថ្ងៃទី២០-២៥ ខែមករា ឥទ្ធិពលជម្រាបនៃសម្ពាធទាប(ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C -សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C -ក្នុងអំឡុងថ្ងៃទី២១-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ។
January 18, 2022 - PR
កាលពីរាត្រីថ្ងៃអាទិត្យយប់មិញនេះ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បានចូល ដល់វគ្គថ្មីមួយទៀតគឺ Beat Yourself ដែលតម្រូវឲ្យបេក្ខជនទាំង 22រូប ដែលបានជាប់កាលពីវគ្គមុន ប្រកួតយកឈ្នះលើខ្លួនឯងជាមួយវិញ្ញាសារដ៏លំបាកគឺច្រៀងចម្រៀងប្រភេទរ៉ុក ហើយថែមទាំងតម្រូវឲ្យ សម្តែងការវិការដូចជាកំពុងថត MV ផងដែរ។ ពិតជាលំបាកសម្រាប់បេក្ខជនទាំងអស់ នេះគឺជាវគ្គដ៏ល្អក៏ជាវគ្គដ៏គ្រោះថ្នាក់ បើអាចឆ្លងកាត់ដំណាក់នេះ ពួកគេនឹងបានបន្តទៅកាន់ដំណាក់កាលចុងក្រោយគឺវគ្គ Beat The Live ដែលជាវគ្គផ្សាយផ្ទាល់។ យ៉ាងណាមិញ នៅក្នុងវគ្គ Beat Yourself កាលពីយប់មិញនេះ មានបេក្ខជនជាច្រើននាក់ដែលមិនអាច Beat ខ្លួនឯងបាន មិនអាចទទួលពាក្យថា
January 17, 2022 - ព័ត៌មានជាតិ
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង បានប្រកាសជាសាធារណៈថានឹងឧបត្ថម្ភម៉ូតូចំនួន ៣៣គ្រឿង សម្រាប់ចែកសិស្សានុសិស្សដែលបានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១ ជាប់និទ្ទេសA ។ តាមការសន្យា ពេលនេះឯកឧត្តមបានប្រកាសពីការទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ និងសុំមេត្តាយោគយល់ និងអធ្យាស្រ័យដែលធ្លាប់សន្យាទិញ Zoomer X ដោយសារតែម៉ូដែលនេះគេមិនបានផលិតទៀតទេ ដោយឯកឧត្តម បានរៀបរាប់ថា៖ “ជម្រាបសួរក្មួយៗបេក្ខជនដែលទទួលបាននិទ្ទេស A របស់ខេត្តកំពង់ស្ពឺទាំងអស់ ជាទីនឹករលឹក! កាលថ្ងៃដែលក្មួយៗប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ២៧ ធ្នូ ២០២១ ពូបានប្រកាសជាឧឡារិកថា
January 17, 2022 - សិល្បៈ
កាលយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ កម្មវិធីដ៏ល្បីកម្រិតលំដាប់ពិភពលោក Beat The Best ចាក់ផ្សាយក្នុងស្ថានីយទស្សន៍រស្មីហង្សមាស ដោយមានបេក្ខជនជាច្រើនរូប បានបញ្ជេញសមត្ថភាពក្នុងកម្មវិធីប្រឡង ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភី លើកពានរង្វាន់រដូវកាលទី១ ទទួលទឹកប្រាក់ ១ម៉ឺន ៥ពាន់ដុល្លារ នឹងក្លាយខ្លួនជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស។ កាលពីយប់មិញនេះ កម្មវិធីកម្រិតលំដាប់ពិភពលោក បានបង្ហាញនូវវគ្គថ្មី គឺ Beat Yourself តម្រូវអោយបេក្ខជនបកស្រាយប្រភេទបទ Rock ប្រកួតជាមួយខ្លួន ដើម្បីទទួលបាន Beat ពីគណៈកម្មការទាំង ៤រូបនៅក្នុងកម្មវិធី បន្តទៅវគ្គ Live show. នៅក្នុងកម្មវិធីប្រកួតប្រឡង បេក្ខជន
January 17, 2022









