- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ខេត្តសៀមរាបមានចំនួនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេសA ច្រើនជាងគេលំដាប់លេខ២ ទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ។ សេចក្ដីប្រកាសព័ត៌មានដដែលនេះ បញ្ជាក់ថា បេក្ខជនដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានជាប់និទ្ទេសA មានចំនួនសរុប ១,៧៥៣នាក់ ក្នុងនោះលំដាប់ថ្នាក់លេខ១ គឺរាជធានីភ្នំពេញមានចំនួន ៥៦៥នាក់, លេខ២ សៀមរាបមានចំនួន ១៥៣នាក់ និងតាមពីក្រោយគឺខេត្តកណ្ដាលមានចំនួន ១២៧នាក់។ តាមលិខិតដដែលនេះដែរ ក៏បានបញ្ជាក់ថា បេក្ខជនទូទាំងប្រទេសដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួនសរុប១១៤,១៨៧នាក់ និងបានប្រឡងជាប់សរុប ៧២,០១៦។
January 15, 2022 - សង្គម
យោងតាមការចុះផ្សាយរបស់គណនីហ្វេស ប៊ុកផ្ទាល់របស់ អ្នកគ្រូ នូយ៉ុន សុរិយា “Nou Yon Sorya” ជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ បានបង្ហោះនូវក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្ញុំឈ្មោះ នូយ៉ុន សុរិយា គ្រូបង្រៀនអក្សរសាស្រ្តខ្មែរ មានកិត្តិយស ជម្រាបដល់សិស្សានុសិស្សទាំងអស់ថា ខ្ញុំនឹងបង្រៀនគួរនៅសាលា CK (ជិតមាត់ស្ទឹងខាងផ្សារតាខ្មៅថ្មី) ថ្នាក់ទី11 និង12។ សូមទំនាក់ទំនងលេខ 012 642 752 សម្រាប់ការចូលរៀន។ ក្នុងន័យនេះដែរ អ្នកគ្រូបានបញ្ជាក់បន្ថែមទៀតថា ខ្ញុំជម្រាបមាតាបិតា អាណាព្យាបាលនិងសិស្សានុសិស្សថា ខ្ញុំបង្រៀនគួរ តែមិនយកប្រាក់ទេ។ មូលហេតុគឺខ្ញុំចង់ធ្វើអ្វីម៉្យាងសម្រាប់ជីវិតចុងក្រោយឲ្យមានប្រយោជន៍ដល់សង្គម ។
January 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ បានឲ្យដឹងថា ការប្រឡងដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត សរុប ២០៤មណ្ឌល, បន្ទប់ប្រឡង ៤ ៦១៥បន្ទប់, និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៤ ១៨៧នាក់ ដែលក្នុងនោះ ១០៤ ២៩៩ នាក់ ជាបេក្ខជនចំណេះទូទៅ, ៤
January 14, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចុះបង្ក្រាប ទីតាំងមជ្ឈមណ្ឌលកែសម្ជស្សផ្ការំដួល នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្រ្កាប ទីតាំងមជ្ឈមណ្ឌលកែសម្ជស្សផ្ការំដួល ស្ថិតនៅអគារ One Park Building #B01 ផ្លូវលេខ០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងនេះធ្វើឡើងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះមួយចំនួន។ ក្រោយពីការត្រួតពិនិត្យនិងឆែកឆេរ កម្លាំងចម្រុះរបស់គណៈកម្មាធិការ បានរកឃើញ៖ ១.គ្រូពេទ្យជាជនជាតិចិន ដែលកំពុងបម្រើការងារផ្នែកវេជ្ជសាស្រ្តនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល សុទ្ធតែជាគ្រូពេទ្យដែលពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល
January 14, 2022 - កូវីដ-១៩
នៅថ្ងៃទី14 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 10នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 6នាក់ និងអ្នកដំណើរពីបរទេស 4 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 15នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,728នាក់, ករណីជាសះស្បើយសរុប 117,072នាក់ និងស្លាប់សរុប 3,015នាក់៕
January 14, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F16) មូលហេតុដោយសាររថយន្តក្រឡុកស៊ីម៉ង់តិ៍បើកទាក់ខ្សែ Internet បណ្តាលឲ្យបាក់បង្គោល និងធ្លាក់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ១.សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ២.ផ្លូវចំការដូង សង្កាត់ដង្កោ ៣.ផ្លូវជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៥:០០នាទីរសៀល។ អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី
January 14, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានប្រកាសហាមឃាត់ជាដាច់ខាត ចំពោះនិស្សិត ឬសិស្សានុសិស្ស និងអ្នកមិនពាក់ព័ន្ធ ទៅទីតាំងបិតផ្សាយលទ្ធផលប្រឡងបាក់ឌុបជាដាច់ខាត។ ការបញ្ជាក់របស់ក្រសួងអប់រំយុវជន និងកីឡា ខណៈបេក្ខជនប្រឡងបាក់ឌុបពុំចាំបាច់ទៅមើលលទ្ធផលប្រឡងរបស់ខ្លួន នៅមណ្ឌលប្រឡង ឬអាចមើលតាមផេកហ្វេសប៊ុក របស់ក្រសួងក៏បាន ។ ការធ្វើបែបនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
January 14, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ទីបំផុតអ្នកផ្សារបន្ទាយស្រីអាចធ្វើបានដោយខ្លួនឯង! ថវិការាប់ម៉ឺនដុល្លារត្រូវបានគណៈគ្រប់គ្រង និងបងប្អូនអាជីវករនៅក្នុងផ្សារទាំងមូលស្រុះស្រួលរៃអង្គាសគ្នាយកមកជួលជុលកែលម្អផ្សារ ដែលធ្លាប់តែចាស់ទ្រុឌទ្រោម ដំបូលលិចធ្លុះធ្លាយ និងតូចចង្អៀតស្ទើរតែរកតែផ្លូវដើរមិនចង់បានមួយនេះឡើងវិញ ក្នុងឱកាសដ៏កម្រដែលផ្សារនេះត្រូវបានផ្អាកសកម្មភាពដោយសារមានការរីករាលដាលនៃជំងឺកូវីដ និងស្របទៅតាមការអំពាវនាវរបស់រដ្ឋបាលស្រុក។ ក្នុងនាមជាអភិបាលនៃស្រុកទេសចរណ៍មួយ ខ្ញុំពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះសមិទ្ធិផលថ្មីដែលកើតឡើងដោយសារសហគមន៍ខ្លួនឯងមួយនេះ ដែលមិនត្រឹមតែបានជួយលើកមុខលើកមាត់របស់ស្រុកបន្ទាយស្រីនោះទេ តែថែមទាំងបានបង្ហាញពីវប្បធម៌ចូលរួមសហការយ៉ាងផុសផុលពីសំណាក់បងប្អូនប្រជាពលរដ្ឋទៅលើការងារដើម្បីប្រយោជន៍រួមរបស់សហគមន៍ និងជំនឿទុកចិត្តមកលើអាជ្ញាធរនៅក្នុងមូលដ្ឋាន។ ឆ្លៀតឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានផ្តល់ការអនុញ្ញាតទៅលើសំណើររបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីបើកផ្លូវឱ្យសំណង់ផ្សារសហគមន៍មួយនេះអាចដំណើរការជួសជុលកែលម្អឡើងវិញបាន៕ ប្រភព៖ លោក ឃឹម ហ្វីណង់ – Khim Finan
January 14, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ដីពីការរក្សាវិធានការសុវត្ថិភាព អំឡុងពេលប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២១ បានឲ្យជ្រាបថា ក្រសួងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ និងខេត្តដទៃទៀតនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវធ្វើឡើងក្នុងបរិការណ៍ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងខណៈនៃការរកឃើញករណីថ្មីៗ មួយចំនួននៃវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។ ក្នុងន័យនេះ ក្រសួង សូមស្នើ ឯកឧត្តម លោក លោកស្រី
January 14, 2022 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ សាលាបញ្ញាសាស្ត្រអន្តរជាតិ (Paññāsāstra International School-First ) បានចេញសេចក្តីជូនដំណឹងនៅលើគណនីហ្វេសប៊ុកអំពីករណីវិជ្ជមានកូវីដ-១៩ លើសិស្សរបស់ខ្លួន ដោយសាលាបញ្ញាសាស្ត្រអន្តរជាតិ បានឲ្យដឹងថា៖ គណ:គ្រប់គ្រងសាលា មានកិត្តិយស សូមជម្រាបជូនដំណឹងដល់មាតាបិតាសិស្សទាំងអស់មេត្តាជ្រាបជាព័ត៌មាន អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើសិស្ស និងគ្រូបង្រៀន ដូចមានរៀបរាប់ខាងក្រោម៖ 1. កាលពីថ្ងៃអាទិត្យ ទី៩ ខែមករា ឆ្នាំ២០២២ យើងខ្ញុំបានទទួលដំណឹងពីមាតាសិស្សថ្នាក់ទី១១ក ម្នាក់ បានឆ្លងជំងឺកូវី-១៩ 2. នៅរសៀលថ្ងៃអាទិត្យ ថ្ងៃខែឆ្នាំដដែល មានមាតាសិស្សម្នាក់ថ្នាក់ទី៨ក បានបញ្ជាក់ប្រាប់ថា កូនរបស់គាត់ឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី (អូមេក្រុង) 3.
January 14, 2022









