Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី១២ និង១៣ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តឧត្តរមានជ័យ និងខេត្តព្រះសីហនុ បានចុះប្រតិបត្តិការត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារយ៉ាងសកម្មក្នុងគោលបំណងដើម្បីធានាឱ្យបាននូវការការពារ រារាំង ទប់ស្កាត់អំពើមិនសុចរិតចំពោះបុគ្គលធ្វើធុរកិច្ច និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ជាពិសេសការពារនូវសិទ្ធិជូនអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងទៅតាមលទ្ធផលនៃការចុះត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៤៩៥.២១គីឡូក្រាមមករក្សាទុកដើម្បីបន្តនីតិវិធី និងពិន័យអន្តរការណ៍លើម្ចាស់ទំនិញផងដែរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    January 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ការអញ្ជើញមកទទួលយកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២២ ចាប់ម៉ោង១៥៖០០នាទី និងខេត្តដទៃទៀត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក

    January 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្សព្វផ្សាយលក់ផលិតផល ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញបណ្ដាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ៖ 1.Hamer Candy Cambodia, 2Hamer U Store, 3.HAMER CANDY USA, 4.Hamer Candy, 5.Zeii Thy Online Shop, 6.សេង ហួចដេគ៍ Online, 7.Hamer Candy ស្ករគ្រាប់ជំនួយសុខភាពផ្លូវភេទ, 8.Hamer Khmer កំពុងផ្សព្វផ្សាយលក់ផលិតផលចំណីអាហារឈ្មោះ

    January 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រជាពលរដ្ឋ បានគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរឹតបន្តឹងនិងការផាកពិន័យចំពោះប្រជាពលរដ្ឋមិនពាក់ម៉ាស់ ខណៈដែលបច្ចុប្បន្ននេះប្រជាពលរដ្ឋគ្រប់គ្នាបានរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ លោក សុខ ចិត្រា ជាប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា ជាការពិតណាស់ ខណៈដែលជំងឺកូវីដ-១៩មានការថមថយ ហើយ មេរោគបំប្លែងថ្មីក៏ចាប់ផ្តើមរាតត្បាតចូលក្នុងសហគមន៍ទៀត នោះ គឺធ្វើឱ្យយើងនៅតែមានការព្រួយបារម្ភនៅឡើយ ដូចនេះ លោកពិតជាគាំទ្រនូវចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការរឹតបន្តឹងនិងការផាកពិន័យចំពោះប្រជាពលរដ្ឋណាដែលមិនពាក់ម៉ាស់ ព្រោះវាគឺជាវិធានការដ៏ល្អក្នុងការទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវនេះ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ លោកបានបន្តថា ចំពោះការពាក់ម៉ាស់គ្រប់ពេលវេលានៅពេលចេញក្រៅ ឬទៅកន្លែងណាដែលមាន មនុស្សច្រើន វាពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាផ្នែកមួយដែលអាចការពារអាយុជីវិតរបស់យើងពីការឆ្លងជម្ងឺកូវីដ-១៩ ក៏ដូចជាមេរោគបំប្លែងថ្មីអូមីក្រុង។ លោកថ្លែងថា

    January 13, 2022
  • ព័ត៌មានជាតិ

    ក្រុងបាវិត៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៩និង៣០នាទី ដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនជនជាតិវៀតណាម ចំនួន ១៧នាក់ ស្រី០២នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ឲ្យទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម។ កិច្ចប្រតិបត្តិការប្រគល់ទទួលបានដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងទទួលផែនអន្តោប្រវេសន៍ សហការជាមួយកម្លាំងប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ

    January 13, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទៅផ្សារ ស្ថិតក្នុងស្រុកគងពិសី ដោយបានរកឃើញនិងដកហូតឡេលាបស្បែក ដែលមានស្លាកសញ្ញាមិនត្រឹមត្រូវចំនួន៣០គីឡូក្រាម ដោយបានធ្វើការផាកពិន័យទៅលើម្ចាស់ទំនិញតាមនីតិវិធីផងដែរ។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញសហការជាមួយមន្រ្តីនៃនាយកដ្ឋានកិច្ចការហាឡាលបានចុះត្រួតពិនិត្យនៅទីតាំងសិប្បកម្មផលិតបាយក្ដាំងមួយកន្លែងស្ថិតនៅខណ្ឌច្បារអំពៅក្នុងគោលបំណងត្រួតពិនិត្យអនុលោមភាពរបស់ផលិតផល។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានអញ្ជើញម្ចាស់សិប្បកម្មឱ្យមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    January 13, 2022
  • កូវីដ-១៩

    នៅថ្ងៃទី13 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 34នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 12នាក់ និងអ្នកដំណើរពីបរទេស 22 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 14នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,718នាក់, ករណីជាសះស្បើយសរុប 117,057នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 13, 2022
  • ព័ត៌មានជាតិ

    រាជាធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការទទួលបានមកវិញនូវបេតិកភណ្ឌវប្បធម៌ខ្មែរ វត្ថុបុរាណខ្មែរចំនួន២៨រូប នឹងត្រូវបញ្ជូនមកកម្ពុជាវិញពីអ្នកកាន់កាប់សមុច្ច័យឯកជន ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនជ្រាបថា ដោយអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នារវាងរាជដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សមុច័្ចយដ៏មានតម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ នឹងត្រូវបញ្ចូនត្រឡប់មកប្រទេសកម្ពុជាវិញ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយារដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក​ បានដំណើរការក្នុងតុលាការពាក់ព័ន្ធនឹងវត្ថុបុរាណខ្មែរចំនួន ២៨រូប ដែលបានរឹបអូសពីអ្នកកាន់កាប់សមុច្ច័យឯកជន។ វត្ថុបុរាណទាំងនោះមានជាអាទិ៍ រូបចម្លាក់ព្រះគណេស ដែលគេជឿជាក់ថាមានប្រភពមកពីប្រាសាទបាក់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ផ្អែកតាមសាក្សីបានបញ្ជាក់ថា រូបចម្លាក់នេះត្រូវបានលួចយកចេញពីប្រាសាទអស់រយៈពេលប្រមាណពីរទសវត្សរ៍មកហើយ។ ក្នុងឆ្នាំ២០២១ អង្គការសម្ព័ន្ធភាពបុរាណវត្ថុ(Antiquities Coalition) បានចាត់ទុកបដិមាព្រះគណេសនេះ ជារូបចម្លាក់ដ៏ប្រណីតមួយដែលពិភពលោកចង់បានបំផុតក្នុងចំណោមវត្ថុទាំង ១០

    January 13, 2022
  • ព័ត៌មានជាតិ

    ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគម្រោងរៀបចំអភិវឌ្ឍកម្មវិធី (App)សម្រាប់តាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិ នៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃអនុវត្តគម្រោងនៅតាមការដ្ឋាន ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ក្រុមការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង និងមន្ត្រីជំនាញមកពី អង្គភាពក្រោមឱវាទក្រសួងផងដែរ។ សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពអភិវឌ្ឍកម្មវិធី(App) មួយដែលមានឈ្មោះថា៖ គម្រោង PR

    January 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី កិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ,​ សង្កាត់ដង្កោ ខណ្ឌដង្កោ, ប្លុកបុរីខេស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ, សង្កាត់តាខ្មៅ ក្រុងតាខ្មៅ, សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ, សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ, សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅ៖ ១. លើផ្លូវលេខ៥៥KK នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

    January 12, 2022