- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី11 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 34នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 10នាក់ និងអ្នកដំណើរពីបរទេស 24 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,670នាក់, ករណីជាសះស្បើយសរុប 117,034នាក់ និងស្លាប់សរុប 3,015នាក់៕
January 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានចេញសារាចរ ស្ដីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង។ កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន រហូតសម្រេចបាននូវការបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងសម្រេចបិទបញ្ចប់ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ គិតមកទល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ បានប្រមាណជិត ៩០% ធៀបនឹងគោលដៅប្រមាណ
January 11, 2022 - ព័ត៌មានជាតិ
បច្ចុប្បន្ននេះ មានក្រុមជនខិលខូចមួយចំនួនបានប្រើគ្រប់វិធីសាស្ត្រ ដើម្បីបោកប្រាស់លុយកាកប្រជាពលរដ្ឋស្លូតត្រង់តាមរយៈរូបភាពផ្សេងៗដូចជា ការឈ្នះរង្វាន់ពីធនាគារ ការឈ្នះរង្វាន់ពីរាជរដ្ឋាភិបាល ការផ្ញើរបស់របរមកពីក្រៅប្រទេស និងរូបភាពផ្សេងៗទៀត។ ជាក់ស្តែងថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គម ទាក់ទងនឹងករណីល្បិចបោកប្រាស់ថ្មីមួយទៀត ដោយជនខិលខូចបានបន្លំឈ្មោះរបស់ធនាគារ អេស៊ីលីដា ហើយបានបង្កើតជាគ្រុបតេឡេក្រាម ដើម្បីធ្វើការប្រមែប្រមូលប្រជាពលរដ្ឋឲ្យមកដាក់លុយវិនិយោគ។ គ្រុបតេឡេក្រាមនោះមានឈ្មោះថា ACLEDA-INVEST ដែលនៅក្នុងគ្រុបនោះមានសមាជិកជាង១០០នាក់។ ជុំវិញករណីនេះ ធនាគារ អេស៊ីលីដា ក៏បានចេញសេចក្តីប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែរថា៖ «សេចក្តីជូនដំណឹង ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបថា រូបភាពខាងក្រោមនេះ ជាព័ត៌មានក្លែងបន្លំ។ សូមអតិថិជន និងសាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងទទួលជ្រាបជាព័ត៌មាន។ សូមអរគុណ»។ ដូច្នេះមុនបងប្អូនប្រជាពលរដ្ឋសម្រេចដាក់ប្រាក់ធ្វើការវិនិយោគនៅលើអ្វីមួយ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានលំអិត
January 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឬស្ពានស្វាយជ្រុំ បានសិក្សាជិតចប់សព្វគ្រប់ហើយ ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព មិនពិបាកឆ្លងសាឡាងដូចពេលបច្ចុប្បន្ន។ ក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នៅស្វាយជ្រុំ ឥឡូវនេះសិក្សាជិតចប់សព្វគ្រប់ហើយ ដោយមានជម្រើសស្ពាន៣ប្រភេទ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា
January 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននឹងរំកិលចុះមកក្រោម គ្របដណ្ដប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងល្បឿនបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី ១៥-១៨ °C -សីតុណ្ហភាពអតិបរមា មានពី
January 11, 2022 - សង្គម
ឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដែលប្រជាពលរដ្ឋជាច្រើនបានស្គាល់ ដោយសារតែលោកល្បីល្បាញមានចិត្តសប្បុរស ជួយអ្នកក្រីក្រ ដូចជាបង្កើតការងារទាក់ទងនឹងវិស័យកសិកម្ម ធ្វើផ្ទះ និងបង្កើតសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ជាច្រើនជួយដល់សង្គមជាតិ។ កាលពីពេលថ្មីៗនេះលោកឧកញ៉ាបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ទាក់ទិននឹងរឿងចូលរួមពិធីអាពាហ៍ពិពាហ៍បានជិះឡាន Pick up និងស្លៀកសំលៀកបំពាក់ធម្មតា ត្រូវបានសន្តិសុខដេញឲ្យចតឡានឆ្ងាយពីគេ លោកបានទូន្មានថា ៖ ” ត្រូវចងចាំទុកក្នុងអារម្មណ៍ជានិច្ចថា គ្រឿងសម្ភារក្រៅខ្លួនទាំងអស់ និងខ្លួនមិនមែនជារបស់យេីងទេ កិត្តិយសនិងសេចក្ដីថ្លៃថ្នូរទេីបវាជារបស់យេីងពិតប្រាកដណាកូនចៅ”។ ខាងក្រោមនេះជាសំណេររបស់លោក៖ ” ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៣ ចុះមកពិនិត្យមេីលការរៀបចំផ្ទុក ជ័រកៅស៊ូបង្កកចូលនាវានៅចុងខាងជេីងផែថ្មភ្នំពេញ ដេីម្បីនាំចេញទៅកាន់ប្រទេសសឹង្ហបុរី បានឃេីញសកម្មភាពក្រុមវិស្វករ
January 10, 2022 - សិល្បៈ
ពីរោះណាស់! បេក្ខជនពីរក្រុមច្រៀងបកស្រាយបទ “បញ្ឍប់ចិត្តនឹក” អង្រួនចិត្តគណៈកម្មការ សម្រេចអាចទៅវគ្គបន្តទៀតបានយ៉ាងជោគជ័យ។ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best ដែលមានអ្នកទស្សនាយ៉ាងច្រើនកុះករ នៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកមានបេក្ខជនមកពីបណ្ដាលរាជធានី-ខេត្ត ជាច្រើនចូលមកប្រកួតប្រឡង ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី១ ទទួលប្រាក់រង្វាន់ ១ម៉ឺន ៥ពាន់ដុល្លារ នឹងក្លាយជាតារាចម្រៀងប្រចាំផលិតរស្មីហង្សមាស។ បេក្ខជនពីរក្រុម មានលោកសាន់ សារិ និង អ៊ី ម៉ារីណែត ត្រូវប៉ះជាមួយក្រុមលោក សំ សុផាន់ណា និងកែវ វល័ក្ខ ធ្វើការបកស្រាយបទចម្រៀង “បញ្ឍប់ចិត្តនឹក” ម្នាក់ម្ដង ធ្វើបានយ៉ាងល្អតែម្ដង ជាពិសេសបេក្ខជនទាំងពីរក្រុមស្រែកច្រៀងអង្រួនវេទិកា ធ្វើអោយគណៈកម្មការពេញចិត្តជាខ្លាំង
January 10, 2022 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានធ្វើការប្រកាសផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Pfizer ជូនដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកា នៃសមាគមសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួច។ ជុំវិញការផ្តល់វ៉ាក់សាំងដូសទី៤នេះផងដែរ ក៏មានការចោទសួរទៅកាន់លោកជំទាវ ឱ
January 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មានបន្ថែមស្ដីពី ការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីការចេញសេចក្ដីជូនព័ត៌មានលេខ០១៥/២២ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Pfizer សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ គ.វ.ក-១៩ សូមជូនព័ត៌មានបន្ថែម ស្ដីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនដល់មន្ត្រីរាជការចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្ម ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩
January 10, 2022 - កូវីដ-១៩
នៅថ្ងៃទី10 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 15នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 03 នាក់ និងអ្នកដំណើរពីបរទេស 12 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 09នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,636នាក់, ករណីជាសះស្បើយសរុប 117,023នាក់ និងស្លាប់សរុប 3,015នាក់៕
January 10, 2022









