Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួងសុខាភិបាលរៀបចំកន្លែងទទួលចាក់វ៉ាក់សាំងដូសទី៤ ឬដូសជំរុញជូនដល់ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ បើទោះបីជាពួកគេមកពីរាជធានី ខេត្តណាក៏ដោយ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំ បង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានប្រវែង ៨៤,៧៤ គីឡូម៉ែត្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមដំណឹងដែលទទួលបានគឺក្រសួងសុខាភិបាលបានព្រួយបារម្ភចំពោះប្រជាពលរដ្ឋដែលចង់មកចាក់វ៉ាក់សាំងដូសទី៤ នៅរាជធានីភ្នំពេញច្រើន ប៉ុន្តែសម្តេចតេជោថារឿងពលរដ្ឋមកចាក់វ៉ាក់ សាំងដូសទី៤នៅរាជធានីភ្នំពេញកាន់តែស្រួលវិញទេ ពីព្រោះថាមិនបើគេមកចង់ចាក់គឺរៀបចំចាក់ឱ្យតែម្តង មិនថាមកពីខេត្តណាទេ។ ទន្ទឹមនេះ ការចាក់ជូនពលរដ្ឋមករាជធានីភ្នំពេញនឹងមិនធ្វើឱ្យក្រសួងសុខាភិបាលចំណាយក្រុមគ្រូពេទ្យចុះទៅចាក់ប្រជាពលរដ្ឋនៅតាមខេត្ត។ សម្តេចតេជោគូសបញ្ជាក់ថា

    January 10, 2022
  • សិល្បៈ

    កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best វគ្គ Beat The Team សប្ដាហ៍ទី2 កាលពីយប់មិញនេះ បេក្ខជនពីរក្រុមស្រែកច្រៀងអង្រួនវេទិកា។ កម្មវិធីកម្រិតពិភពលោក ដោយមានបេក្ខជនមកពីបណ្ដាលរាជធានី-ខេត្ត ជាច្រើនចូលមកប្រកួតប្រឡង ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី១ ទទួលប្រាក់រង្វាន់ ១ម៉ឺន ៥ពាន់ដុល្លារ នឹងក្លាយជាតារាចម្រៀងប្រចាំផលិតរស្មីហង្សមាស។ កាលពីយប់មិញនេះ បេក្ខជនពីក្រុម មានក្រុមលោកវិចិត្រ និងលោក ប៊ុនរ៉ុង ត្រូវប្រកួតជាមួយក្រុមលោករស្មី និងលោករតនៈ ចូលមកបកស្រាយបទចម្រៀង “ធ្វើម្ដេចយើងក្រ” តម្រូវអោយច្រៀងម្តងម្នាក់ ក្រុមលោកវិចិត្រ និងលោក ប៊ុនរ៉ុង ច្រៀងពោលពេញដោយកម្លាំង និងទេពកោសល្យនៅក្នុងបទចម្រៀង

    January 10, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត តំណាងអង្គភាពសាងសង់ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរដោយថ្មើរជើងដើម្បីពិនិត្យមើលការកែលម្អរង្វង់មូលស្វាយធំ

    January 10, 2022
  • កូវីដ-១៩

    កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រសួងសុខាភិបាលបានធ្វើការប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ បម្លែងថ្មីឈ្មោះ អូមីក្រុង ម្នាក់ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ហើយករណីនេះ គឺជាករណីដំបូង ដែលមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍។ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានបញ្ជាក់ថាកាលពីម្សិលមិញ ពោលគឺថ្ងៃទី០៩

    January 10, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ រួមជាមួយឯកឧត្តមមិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ប្រវែងជាង៨៤គីឡូម៉ែត្រ ចាប់ពីខេត្តបាត់ដំបងដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលបានប្រកាសបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥៥ខែ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយចំណាយថវិកាសរុបប្រមាណ ១៦៥.៧៨ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានអភិវឌ្ឍផ្លូវការពីរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងថវិកា បដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីននិង

    January 10, 2022
  • កូវីដ-១៩

    នៅថ្ងៃទី09 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 30នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 01 នាក់ និងអ្នកដំណើរពីបរទេស 29 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,621នាក់, ករណីជាសះស្បើយសរុប 117,014នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 9, 2022
  • អន្តរជាតិ

    ប្រេស៊ីល៖ យ៉ាងហោចណាស់មនុស្ស៧នាក់បានបាត់បង់ជីវិត និង៣នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់ជញ្ជាំងថ្មភ្នំសង្កត់លើទូកដឹកភ្ញៀវទេសចរនៅក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ក្រុមជួយសង្គ្រោះ រួមទាំងក្រុមអ្នកមុជទឹក និងសមាជិកនៃកងទ័ពជើងទឹកប្រេស៊ីល បានប្រញាប់ប្រញាល់ទៅកាន់បឹង Furnas ក្នុងរដ្ឋ Minas Gerais ជាកន្លែងដែលអ្នកទេសចរភ័យជួបឧបទ្ទវហេតុជញ្ជាំងថ្មភ្នំបាក់សង្កត់លើទូកចំនួន៣គ្រឿង។ អ្នកនាំពាក្យក្រុមពន្លត់អគ្គីភ័យ Minas Gerais លោក Pedro Aihara បានឲ្យដឹងកាលពីយប់ថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ជាផ្លូវការចុងក្រោយបំផុតគឺមានចំនួន៧នាក់ និងកំពុងបាត់ខ្លួន៣នាក់។ អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស ៣២ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ក្នុង​នោះ​មាន ៩ នាក់​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា មុនពេលកើតហេតុ ក្រុមអ្នក​ទេសចរ​បាននាំគ្នាជិះទូកកម្សាន្តទៅ​មើល​ជញ្ជាំង​ថ្ម រូង​ភ្នំ និង​ទឹកធ្លាក់​ដែល​ព័ទ្ធ​ជុំវិញ​ទឹក​បៃតង​ដ៏ស្រស់ស្អាតនៃ​បឹង

    January 9, 2022
  • ព័ត៌មានជាតិ

    យោងតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា គ.វ.ក-១៩ នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Pfizer ជូនដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកា នៃសមាគមសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំង

    January 9, 2022
  • កូវីដ-១៩

    កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានធ្វើការប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ បម្លែងថ្មីឈ្មោះ អូមីក្រុង ម្នាក់ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ហើយករណីនេះ គឺជាករណីឆ្លងក្នុងសហគមន៍។ ករណីវិជ្ជមានកូវីដ-១៩ អូមីក្រុងនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រូបតំណាង បុរសរូបនេះ បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ដែលមន្ទីរពេទ្យនោះ បានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ហើយបច្ចុប្បន្ន បុរសរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាពិច រាជធានីភ្នំពេញ។ តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសរូបនេះ

    January 9, 2022
  • កូវីដ-១៩

    កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានធ្វើការប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ បម្លែងថ្មីឈ្មោះ អូមីក្រុង ម្នាក់ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ហើយករណីនេះ គឺជាករណីឆ្លងក្នុងសហគមន៍។ ករណីវិជ្ជមានកូវីដ-១៩ អូមីក្រុងនេះ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សូមអានលិខិតលំអិតខាងក្រោម៖

    January 9, 2022