- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី06 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 18នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងអ្នកបាត់បង់ជីវិតថ្មីចំនួន 0នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,553នាក់, ករណីជាសះស្បើយសរុប 116,982នាក់ និងស្លាប់សរុប 3,015នាក់៕
January 6, 2022 - ព័ត៌មានជាតិ
ការពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមទាក់ទងនឹងការបង្ហោះលក់ប័ណ្ណចេញ-ចូល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ យ៉ាងអាណាធិបតេយ្យ ដែលនេះគឺជាទង្វើល្មើសនឹងច្បាប់។ ជុំវិញករណីនេះដែរ ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ១.ប័ណ្ណចេញ-ចូល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានផលិតជាប្រចាំឆ្នាំ តាមចំនួនកំណត់សម្រាប់ផ្តល់ជូន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អង្គភាព មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល អង្គការដៃគូរ និងភ្ញៀវ ដែលមានទំនាក់ទំនងការងារចេញ-ចូលបរិវេណក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។ ២.ប័ណ្ណនេះ សម្រួលដល់ការត្រួតពិនិត្យរបស់កម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារចេញ-ចូលបរិវេណ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។ ៣.ប័ណ្ណនេះអាចប្រើបាន លុះត្រាតែមានបោះត្រាក្រសួងមហាផ្ទៃ (សម្រាប់ប័ណ្ណក្រសួងមហាផ្ទៃ) ឬបោះត្រាអគ្គស្នងការដ្ឋាននគរបាលជាតិ (សម្រាប់ប័ណ្ណអគ្គស្នងការដ្ឋាននគរបាលជាតិ) និងត្រូវបានហាមឃាត់ចំពោះការប្រើប្រាស់ប័ណ្ណថតចម្លង។ ៤.ជាគោលការណ៍រួម ប័ណ្ណចេញ-ចូលនេះ
January 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា យោងតាមប្រសាសន៍របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសដែលលោកជំទាវ អញ្ជើញចុះពិនិត្យមើលការរៀបចំសម្ភារវេជ្ជសាស្ត្រសម្រាប់ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជាថា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
January 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ចំពោះយុទ្ធសាស្ត្រយានយន្តអគ្គិសនី ក្រសួងបានស្នើទៅកម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ (UNDP) ឱ្យជួយបង្កើតស្ថានីយសាកថ្មចំនួនប្រាំទីតាំង ដែលក្នុងនោះទីតាំងទី១ស្ថិតនៅទីស្តីការក្រសួង និងទីតាំង៤កន្លែងទៀតស្ថិតនៅតាមបណ្ដារាជធានី-ខេត្តនានា ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងបានស្វែងរកថវិកាទិញរថយន្តដើរដោយថាមពលអគ្គិសនីចំនួនពីរគ្រឿង ដើម្បីជាការនាំមុខ និងជាការបង្ហាញថា ក្រសួងកំពុងប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនី។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង កាលពីថ្ងៃ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ
January 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល ស្ដីពីករណីអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាឲ្យស្នាក់នៅ ថែទាំ និងព្យាបាលនៅតាមផ្ទះឡើយ។ លោកជំទាវ ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ជ្រាបថា ករណីជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានរកឃើញថាជាករណីនាំចូលមកពីបរទេស និងភាគច្រើនជាអ្នកដំណើរមកពីបរទេសតាមផ្លូវអាកាស។ ទោះបីជាពុំមានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្ដាលឲ្យមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវាមានលទ្ធភាពឆ្លងលឿន។ ដូច្នេះ ដើម្បីបង្ការ និងទប់ស្កាត់ជាអតិបរមានូវការឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឲ្យបានព្យាបាលនៅតាមផ្ទះឡើយ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី
January 6, 2022 - កូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា Omicron នៅកម្ពុជា ជាសរុបបានកើនដល់៩៤ករណី ប៉ុន្តែក្នុងចំណោមនោះមានមួយចំនួនបានជាសះស្បើយហើយ ខណៈអ្នកមិនទាន់ជាសះស្បើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ។ សំឡេង “អូមីក្រុងនៅក្នុងប្រទេសរបស់យើង ឡើងដល់ ៩៤ករណីហើយ ប៉ុន្តែនៅក្នុង ៩៤ករណីក៏មានអ្នកជាសះស្បើយមួយចំនួនរួចទៅហើយ ឥឡូវកើតនៅក្នុង ៩៤ករណីនេះមួយចំនួនជាសះស្បើយ ចំណែកមួយចំនួនទៀតមិនអនុញ្ញាតអោយព្យាបាលនៅផ្ទះទេ ខ្ញុំដាក់ចេញនៅបទបញ្ជានេះ ព្រោះមិនដូច្នេះទេរីករាលតែម្នាក់ ដើម្បីសេចក្ដីសុខរបស់បុគ្គលម្នាក់ ស្រាប់តែចេញផលប៉ះពាល់ដល់ប្រពន្ធ កូនទៅឆ្លងពេញតែភូមិ រួចហើយភាពមិនជាក់លាក់ចេញធ្វើដំណើរទៅកន្លែងនេះ ទៅកន្លែងនោះអាចរាលដាលពេញទីក្រុងភ្នំពេញ ព្រោះមេរោគប្រភេទនេះ វាឆ្លងដោយត្រូវប្រុងប្រយ័ត្ននៅតាមព្រលានយន្តហោះ ៖ ព្រលានយន្តហោះភ្នំពេញ
January 5, 2022 - ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ដំណើរការសាងសង់សម្រេចបានជាង ៧០ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ថ្មីៗនេះ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានធ្វើការបង្ហាញព័ត៌មានបន្ថែមខ្លះការបើកបរនៅលើផ្លូវល្បឿនលឿន ដោយបានបញ្ជាក់ឲ្យដឹងថា «សំណួរ/ចម្លើយ៖ បើឡានរបស់យើងជិតអស់សាំង តើយើងគួរធ្វើយ៉ាងម៉េច? នៅតាមដងផ្លូវល្បឿនលឿនគឺមានកន្លែងផ្តល់សេវាកម្ម ក្នុងនោះមានដូចជា ស្ថានីយ៍ប្រេងឥន្ធនៈ ចំណតឡាន កន្លែងឈប់សម្រាក
January 5, 2022 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ហើយនៅថ្ងៃនេះផងដែរ គឺជាខួបអាពាហ៍ពិពាហ៍របស់សម្ដេច ដែលជាខួបលើកទី៤៦ឆ្នាំ។ សម្តេចតេជោក៏បានអរគុណដល់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន ក៏ដូចជាប្រជាពលរដ្ឋដែលបានជូនពរសម្ដេចនៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍នេះ។ ហើយឆ្លៀតក្នុងឱកាសនេះផងដែរសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវទៅដល់គូស្រករ ដែលបានចែកផ្លូវគ្នា គួរតែបញ្ឈប់ទង្វើអសីលធម៌ ដែលឈ្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម។ សម្តេចតេជោ ហ៊ុន
January 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសម្នាក់ដែលបានបើកបរ ផាស អេប ដាក់ភ្លើង និងសរសេរអក្សរមិនត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី២ បានធ្វើការឃាត់ដើម្បីដកភ្លើង និងអក្សរចេញ និងបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះផងដែរ។ សូមបងប្អូនអ្នករត់កង់៣ ឥណ្ឌាទាំងអស់កុំកែច្នៃបំពាក់ភ្លើងនានា ដែលខុសបច្ចេកទេស ចៀសវាងបង្កឲ្យមានគ្រោះថ្នាក់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
January 5, 2022 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ផ្អែកតាមស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននៅទូទាំងប្រទេស ដែលមានកម្រិតឆ្លងទាបបំផុត និងស្របតាមការប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានមត្តេយ្យសិក្សា ព្រមទាំងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ត្រូវចាប់ផ្តើមទទួលការចុះឈ្មោះចូលរៀន និងដំណើរការបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ តទៅ។ រូបតំណាង ជាមួយគ្នានេះ ក្រសួងអប់រំ បានជំរុញឲ្យមានការផ្សព្វផ្សាយការសម្រេចនេះ ឱ្យបានទូលំទូលាយដល់គ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ, មត្តេយ្យសិក្សា និងកម្មវិធីអប់រំកុមារតូចគ្រប់រូបភាព ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
January 5, 2022









