- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់(ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមាមានពី២០-២២ °C -សីតុណ្ហភាពអតិបរមាមានពី៣១-៣៣ °C -នៅថ្ងៃទី ៦-៨ ខែមករា អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង។ ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមាមានពី ១៩-២១ °C -សីតុណ្ហភាពអតិបរមាមានពី ៣០-៣២
January 4, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់លោក ឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្ញុំបានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ចំនួន៣គ្រឿង ចេញទៅលម្ហសមុទ្រ ក្នុងខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ដែលជួបឧបហេតុ ចំនួន២ករណីផ្សេងគ្នា ក្នុងពេលតែមួយ។ -ករណីទី១ គឺផ្ទុះឆេះម៉ូតូទឹក មួយគ្រឿងពេលកំពុងធ្វើដំណើរ ចេញពីខេត្តព្រះសីហនុ ទៅកោះរ៉ុងសន្លឹម បណ្តាលឲ្យជនរងគ្រោះចំនួន២នាក់នៅលើម៉ូតូទឹក ឆេះរងបួស។ -ករណីទី២ ទូកដឹកសម្ភារៈ មួយគ្រឿង កំពុងធ្វើដំណើរនៅផ្ទៃសមុទ្រ មានមនុស្សរួមដំណើរក្នុងទូកចំនួន ១០នាក់ ក្នុងនោះមានក្មេងចំនួន ៣នាក់
January 3, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន នៅវិមានរដ្ឋសភាជាតិ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដែលបានណែនាំឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ធ្វើការបង្រ្កាបផលិតផល ឧបករណ៍ សម្ភារៈ បរិក្ខាពេទ្យ សម្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលខុសច្បាប់ និងតាមការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ២០២១នេះ។ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន
January 3, 2022 - ព័ត៌មានជាតិ
ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាផងដែរ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកលកន្លងទៅថ្មីៗនេះ គឺជាការសាកល្បងដ៏ធំមួយរបស់កម្ពុជា ចំពោះស្ថានភាពជំងឺកូវីដ-១៩ ដែលមិនមានអ្នកឆ្លងកូវដ-១៩ច្រើន តែទោះជាយ៉ាងណាក៏ដោយក៏យើងត្រូវរងចាំមើលស្ថានភាពជំងឺកូវីដ-១៩ ក្រោយបុណ្យឆ្លងឆ្នាំសកលជាបន្តទៀត។ សម្តេចតេជោបានលើកឡើងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុក ហើយមិនបានចេញទៅក្រៅស្រុកនោះទេ ដែលជាការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។
January 3, 2022 - កូវីដ-១៩
នៅថ្ងៃទី03 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 06នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 12នាក់ និងអ្នកបាត់បង់ជីវិតថ្មីចំនួន ១នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,516នាក់, ករណីជាសះស្បើយសរុប 116,952នាក់ និងស្លាប់សរុប 3,014នាក់៕
January 3, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១០០រៀល មានន័យថាឡើង ១០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៧៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
January 3, 2022 - ព័ត៌មានជាតិ
ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាផងដែរ។ ថ្លែងនៅក្នុងឱកាសនោះដែរ សម្តេចតេជោ បានបញ្ជាអោយអគ្គស្នងការ ស្នងការនគរបាលរាជធានី-ខេត្ត បង្កើតគ្រុបតេឡេក្រាមដើម្បីអោយប្រជាពលរដ្ឋជួយថតរូប និងបញ្ជូនរូបថតអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ អោយសមត្ថកិច្ចតាមគ្រុបតេឡេក្រាមនោះ ហើយសមត្ថកិច្ចអាចធ្វើការហៅអ្នកបើកបរល្មើសច្បាប់មកធ្វើការផាកពិន័យ។ សម្តេចតេបានសង្កត់ធ្ងន់ថា បើអាចធ្វើបាននោះវានឹងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍៕
January 3, 2022 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ព្រមានដកអភិបាលខេត្តណាដែលជំពាក់លុយក្រុមហ៊ុន លី ឈួង រឿងឃុបឃិតគ្នាសាងសង់គម្រោងនានាដោយមិនមានការដេញថ្លៃ ហើយសម្តេចបញ្ជាឱ្យអភិបាលខេត្តទាំងអស់បញ្ឈប់គម្រោងបែបនេះជាបន្ទាន់។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា រឿងឃុបឃិតគ្នាសាងសង់មុនទើបធ្វើការទូទាត់ប្រាក់តាមក្រោយ ដោយមិនមានការដេញថ្លៃ ត្រូវបញ្ឈប់គម្រោងបែបនេះជាបន្ទាន់ ទាំងរាជធានីខេត្ត និងស្ថាប័នរដ្ឋទាំងអស់ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដែរថាថវិកាដែលជំពាក់ក្រុមហ៊ុន លី ឈួង ត្រូវសងវិញក្នុងរយៈពេល២០ឆ្នាំ ទុកជាការព្រមាន។ ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ
January 3, 2022 - ព័ត៌មានជាតិ
កោះកុង៖ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។ បើតាមសម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឲ្យតំបន់នោះនៅក្លាយជាទីក្រុងរណប នៅពេលខាងមុខ។ របាយការណ៍នៃសិក្សាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា
January 3, 2022 - សិល្បៈ
កាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅក្នុងកម្មវិធីដ៏ល្បីមួយប្រចាំស្ថានីយទូរទស្សន៍រស្មីហង្សមាសគឺ “Beat The Best កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក” ប្រជុំដោយបេក្ខជនដែលមានទេពកោសល្យ និងសមត្ថភាព ធ្វើការបកស្រាយទៅគណៈកម្មការ ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភីទទួលទឹកប្រាក់ចំនួន ១ម៉ឺន ៥ពាន់ដុល្លារ ហើយនឹងក្លាយជាតារាចម្រៀងពេញសិទ្ធរបស់ផលិតកម្មរស្មីហង្សមាស។ បេក្ខជនទាំងពីរក្រុម ដោយមានលោកណារ៉ា និងចិត្ត ត្រូវប្រកួតជាមួយ លោកថៃ និងលោកបញ្ញារ័ត្ន ធ្វើការបកស្រាយបទ “ស៊ូឃ្លាត” ម្នាក់ម្ដង ទាក់ទាញចិត្តគណៈកម្មការ ធ្វើឲ្យគណៈកម្មការសសើរពីសំលេងនៃការលើកដាក់មនោសញ្ចេតនានៅក្នុងបទចម្រៀង តែក៏មានចំនុចខ្វះខាតបន្តិចបន្តួចផងដែរ នៅក្នុងកម្មវីធីក៏មានការបញ្ចេញបញ្ចាលពាក្យសម្ដី ពោលពេញដោយភាពសប្បាយរីករាយ គណៈកម្មការ បានសម្រេចចិត្តអោយក្រុមទាំងពីរ ទៅវគ្គបន្តទៀតផងដែរ។ តោះទៅទស្សនាវីដេអូខាងក្រោម៖
January 3, 2022









