- Khmernote Media
- ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ដំណើរការសាងសង់សម្រេចបានជាង ៧០ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ថ្មីៗនេះ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានធ្វើការបង្ហាញព័ត៌មានបន្ថែមខ្លះការបើកបរនៅលើផ្លូវល្បឿនលឿន ដោយបានបញ្ជាក់ឲ្យដឹងថា «សំណួរ/ចម្លើយ៖ បើខ្ញុំជិះហួសច្រកចេញ តើខ្ញុំអាចថយឡានទៅក្រោយទេ? ប្រាកដជាមិនបានដាច់ខាត។ ❌❌យើងត្រូវចាប់អារម្មណ៍ទៅលើរាល់ស្លាកចរាចរណ៍ទាំងអស់ដែលចង្អុលបង្ហាញច្រកចេញនៅលើផ្លូវល្បឿនលឿន បើជិះហួសច្រកចេញ អ្នកត្រូវតែបើកបន្តទៅមុខរកច្រកចេញបន្ទាប់ ការថយឡានទៅក្រោយគឺ
December 31, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាទីកន្លែងដ៏ល្អបំផុតមួយនៅក្នុងចំណោមទីកន្លែងដ៏ល្អផ្តាច់គេទាំង១០ សម្រាប់ដំណើរទេសចរណ៍ ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbes ដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះ។ ទស្សនាវដ្តី Forbes បានបញ្ជាក់ថា៖ “ប្រទេសកម្ពុជា បានចាប់ផ្តើមបើកដំណើរការប្រទេសរបស់ខ្លួនឡើងវិញ កាលពីខែវិច្ឆិកាកន្លងទៅនេះ ហើយការមកទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដែលមិនមានមនុស្សច្រើនកកកុញ គឺជារឿងដ៏អស្ចារ្យមួយ”។ ចំពោះទីកន្លែងដ៏ល្អផ្តាច់គេចំនួន ៩ទៀតនោះគឺ ទីក្រុង Bend នៃសហរដ្ឋអាមេរិក ទីក្រុង Cashel នៃប្រទេសអៀរឡង់ ប្រទេសកូស្តារីកា កោះ
December 31, 2021 - កូវីដ-១៩
នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 06នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងចំនួន04នាក់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 10នាក់ និងគ្មានអ្នកបាត់បង់ជីវិតថ្មីទេ(មិនបានចាក់វ៉ាក់សាំង ០នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,493នាក់, ករណីជាសះស្បើយសរុប 116,917នាក់ និងស្លាប់សរុប 3,012នាក់៕
December 31, 2021 - សង្គម
យោងតាមគណនីហ្វេស ប៊ុក លោក យ៊ាំ ថៃសាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានបង្ហោះវីដេអូពីក្មេងប្រុស ២នាក់ ដែលត្រូវជាបងប្អូននឹងគ្នា ដោយម្នាក់ជាបងប្រុសពិការភាពជាមនុស្សគ និងម្នាក់ជាប្អូនប្រុស ខំដើររើសអេតចាយតាមបុរី យកលុយមកទិញនំខួបឱ្យម្ដាយ នៅថ្ងៃខួបកំណើត នេះបើតាមសម្ដីរបស់ក្មេងប្រុស ពួកគេទាំងពីរមិនទាន់បានចូលរៀនទេ ពីព្រោះមិនទាន់ចាក់វ៉ាងសាំងបង្ការជំងឺកូវីដ-១៩ ដោយគ្មានអ្នកជូនទៅ។ តាមគណនីហ្វេស ប៊ុក លោក យ៊ាំ ថៃសាន បានរៀបរាប់ថា “២នាក់បងប្អូន ម្នាក់គ លក់អេតចាយបានលុយ៣ម៉ឺន មកទិញនំខេកឱ្យម៉ែ ស្តាប់ហើយក៏រំភើបចិត្ត មិនដឹងលាដៃយកលុយថ្លៃនំយ៉ាងដូចម្តេច? បើអ្នកលក់កាលក្នុងវ័យនេះ លំបាកជាងក្មួយៗផង។
December 31, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពី ” ការលើកពេលដាក់ឱ្យដំណើរការ សាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីភ្នំពេញ(ចោមចៅ) ដល់ទីរួមខេត្តកំពត ” ។ ក្រសួងសាធារណការ និងដឹកជញ្ជូនសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រសួងគ្រោងនឹងដាក់ឲ្យដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីភ្នំពេញ(ចោមចៅ) ដល់ទីរួមខេត្តកំពត នៅដើមខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ ប៉ុន្តែដោយបច្ចុប្បន្នក្រុមការងារបច្ចេកទេស បច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវបន្តដំណើរការតភ្ជាប់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍របស់អគ្គស្នងការនគរបាលជាតិមិនទាន់ចប់សព្វគ្រប់ ការដាក់ឲ្យដំណើរការត្រូវពន្យាពេលសិន។ ចំពោះពេលវេលាជាក់លាក់ នៃការដាក់ឲ្យដំណើរសាកល្បងកាមេរ៉ាចាប់ល្បឿននេះ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
December 31, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកការធ្វើចរាចរលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាបនាថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១។ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធពិធីអបអរសាទរបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដោយមានរៀបចំការតាំងពិព័រណ៍ ប្រគុំតន្ត្រី សម្តែងសិល្បៈកម្សាន្តនានាជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ផងដែរ។ រដ្ឋបាលខេត្ត សូមផ្អាកការធ្វើចរាចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១
December 31, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជនមេត្តាជ្រាបថា ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ទៀតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨៖០០នាទីព្រឹកតទៅ។ ស្ពានកំណោងថ្មីនេះ មានប្រវែង ២០០ម៉ែត្រ ទទឹង ៥,២៥ម៉ែត្រ ជាស្ពានឯកទិស ធ្វើចរាចរពីមហាវិថីចោមចៅឡើងស្ពានអាកាសកំណោង រួចបត់ឆ្វេងទៅភ្ជាប់ចរាចរឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សេនជ័យ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ការដ្ឋានសាងសង់សម្រេចបានលទ្ធផល៩២%គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនាឆ្នាំ២០២២ខាងមុខ ហើយមកដល់ពេលនេះ បានដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាស និងផ្លូវក្រោមដីបានចំនួន
December 31, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិក សម្រាប់ក្របខ័ណ្ឌមន្ត្រីក្រមការ “ខ” ទាំងពីរភេទ ចំនួន ២៥រូប ដើម្បីចូលរួមបម្រើការងារនៅធនាគារជាតិនៃកម្ពុជា។ ក្រសួងធនគារជាតិ នៃកម្ពុជា ជ្រើសរើសបេក្ខជនទាំងពីរភេទត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ ១.មានសញ្ជាតិខ្មែរ ២.មានអាយុច្រើនបំផុត ៣០ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ ៣.មានសញ្ញាបត្របរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ឬជំនាញបច្ចេកទេសពាក់ព័ន្ធ ៤.មានចំណេះដឹងភាពអង់គ្លេស ៥.មានសុខភាពល្អ ៦.បេក្ខជនត្រូវមានចំណេះដឹង និងបទពិសោធន៍ការងារពាក់ព័ន្ធ។ បេក្ខជនអាចមកទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែមទៀត នៅនាយកដ្ឋានបុគ្គលិកនៃធនាគារជាតិនៃកម្ពុជា ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
December 30, 2021 - កូវីដ-១៩
នៅថ្ងៃទី30 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 14នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 13នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 1នាក់(មិនបានចាក់វ៉ាក់សាំង 1នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,487នាក់, ករណីជាសះស្បើយសរុប 116,907នាក់ និងស្លាប់សរុប 3,012នាក់៕
December 30, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា លោក ឃឹម ហ្វីណង់ បានដឹកនាំគណៈបញ្ជាការឯកភាពស្រុក ដើម្បីត្រួតពិនិត្យការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរដែលនឹងមកលេងក្នុងស្រុកបន្ទាយស្រីក្នុងពេលចុងឆ្នាំនេះ។ ក្នុងនាមជាស្រុកទេសចរណ៍ រៀងរាល់ពេលមានកម្មវិធីបុណ្យទានឬព្រឹត្តការណ៍នានាគឺជាឱកាសផង និងជាការប្រុងប្រយ័ត្នផង ដែលទាមទារឱ្យមានការត្រៀមខ្លួនទុកជាមុន ដើម្បីបញ្ចៀសហានិភ័យនានាជាយថាហេតុ ជាពិសេសនៅលើការងារកកស្ទះចរាចរណ៍ សន្តិសុខសណ្តាប់ធ្នាប់ និងការគ្រប់គ្រងលើបញ្ហាអនាម័យសំរាមតែម្តង។ លោក ឃឹម ហ្វីណង់ បានបន្តទៀតថា ខ្ញុំក៏បានដឹកនាំក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់នៃការរៀបចំនៅក្នុងភូមិព្រះដាក់ ដែលបងប្អូនសហគមន៍នៅទីនោះគ្រោងរៀបចំកម្មវិធី «ពិព័រណ៍ម្ហូបអាហារជនបទ» រយៈពេល៣យប់៣ថ្ងៃ នាពេលបុណ្យឆ្លងឆ្នាំខាងមុខនេះ។ គណៈបញ្ជាការឯកភាពស្រុកនឹងដាក់ឱ្យមានទីបញ្ជាការស្រាលមួយនៅជាប់នឹងកន្លែងប្រារព្ធពិធី ដើម្បីធ្វើការគ្រប់គ្រងស្ថានការណ៍ សម្របសម្រួលគ្រប់រូបភាព និងធានាឱ្យបាននូវការគោរពតាមវិធានសុវត្ថិភាពសុខាភិបាល
December 30, 2021









