Khmernote Media
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃថ្ងៃសម្រាកឆ្លងឆ្នាំសកល និងចុងសប្តាហ៍ គឺពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរផ្ទៃក្នុងចំនួន ២ ០០២ ២៩៨នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិ ១ ៩៩០ ៤២៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១១ ៨៦៩នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា

    January 3, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានមកកម្សាន្ដសម្រាប់ឆ្លងឆ្នាំសកល២០២១-២០២២ ដោយភ្ញៀវបានបោះ តង់ នៅ តាមបណ្តោយឆ្នេរខ្សាច់ និងតាមបណ្ដាកោះនានា ក្នុងខេត្ដព្រះសីហនុ ដើម្បីរង់ចាំឆ្លង ឆ្នាំ សកល មាន ចំនួនច្រើនកុះករ ដែលសរុបចំនួន ៥២ ៧១៧ នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាម របាយការណ៍ របស់ មន្ទីរ ទេសចរណ៍ខេត្តព្រះសីហនុ។ បើតាមមន្ទីរទេសចរណ៍ខេត្ដបានឱ្យដឹងថា សម្រាប់ថ្ងៃបុណ្យឆ្លងឆ្នាំសកល២០២១-២០២២ ភ្ញៀវទេសចរសរុប ៥២ ៧១៧នាក់ កើនឡើង

    January 3, 2022
  • កូវីដ-១៩

    នៅថ្ងៃទី2 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 03នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងអ្នកបាត់បង់ជីវិតថ្មីចំនួន ១នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,510នាក់, ករណីជាសះស្បើយសរុប 116,940នាក់ និងស្លាប់សរុប 3,013នាក់៕​

    January 2, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ យោងតាមការបញ្ជាក់នៅលើទំព័រផ្លូវការរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២១ ឈានចូលឆ្នាំ២០២២ មានភ្ញៀវទេសចរចំនួន ១៨៩ ៤៣៦នាក់ បានដើរកម្សាន្តក្នុងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។ * ភ្ញៀវទេសចរជាតិមានចំនួន ១៨៩ ០០០នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានពី៧៥-៨០% ប្រមាណជា ១៤០ ០០០-១៥០ ០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់៖ – រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១៧០ ០០០នាក់ – រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៥ ០០០នាក់

    January 2, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាឱកាសឆ្លងឆ្នាំសកល២០២១ឆ្លងចូល២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន១សែននាក់ ក្នុងនោះរាជធានីភ្នំពេញ និងខេត្តសៀមរាបមានអ្នកចូលទស្សនាច្រើនជាងគេ។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតិភ្ញៀវទេសចរនាឱកាសឆ្លងឆ្នាំសកល ២០២១ ឆ្លងចូល ២០២២ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ភ្ញៀវទេសចរសរុបមានចំនួន១,១៤៥,១៤១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,១៣៩,៣៨៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៥,៧៥៤នាក់។ ឯកឧត្ដមរដ្ឋមន្ត្រីបានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ * រាជធានីភ្នំពេញ៖

    January 2, 2022
  • ព័ត៌មានជាតិ

    កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ អ្នកនាងនួន ស៊ុន្ទរី ហៅស្រីអូន និងស្វាមី បានធ្វើឲ្យកុមារកំព្រា154 នាក់ មានស្នាមញញឹម ក្តីរីករាយ និងភាពសប្បាយរីករាយ នៅរាត្រីឆ្លងឆ្នាំ ជាមួយនឹងការទទួលទានអាហារជុំគ្នា និងចែកកាដូជាង 700កាដូជូនកូនៗ។ នៅក្នុងវិដេអូប្រកដដោយស្នាមញញឹម កូនៗរងគ្រោះបានមកទទួលអ្នកនាងស្រីអូនដោយក្តីរំភើប គួរបញ្ជាក់ថាវិដេអូនេះនៅក្នុងមណ្ឌល Afesip Cambodia ទីតាំងនៅខណ្ឌដង្កោ។ ជាចុងក្រោយ សូមអរគុណទៅអ្នកនាងស្រីអូន សម្រស់ធម្មជាតិ និងស្វាមី ដែលតែងតែជួយទំនុកបំរុង និងយកចិត្តទុកដាក់ចំពោះប្អូនៗប្រៀបបានទៅនឹងកូនបង្កើត៕

    January 1, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា រាល់វ៉ាក់សាំងទាំងអស់ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) សុទ្ធតែមានសមត្ថភាពអាចទប់ទល់នឹងវីរុសកូវីដ-១៩ គ្រប់ប្រភេទទាំងអស់ រួមទាំងពពួកបំប្លែងថ្មីបំផុត អូមីក្រុង (Omicron)។ លោកជំទាវបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈបណ្តាញតេឡេក្រាម ដោយបានសង្កត់ធ្ងន់ថា នេះហើយជាមូលហេតុដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាត្រូវតែមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ចំពោះអ្នកដែលមិនទាន់បានចាក់ សូមរួសរាន់ទៅចាក់នៅមន្ទីរពេទ្យជាតិ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតកន្លែងរស់នៅ ហើយសម្រាប់អ្នកដែលបានចាក់ដូសទី១ហើយ សូមប្រញាប់ទៅចាក់ដូសទី២ ទៅតាមថ្ងៃខែកំណត់។ ដោយឡែកសម្រាប់អ្នកដែលបានចាក់២ដូស ឬដូសមូលដ្ឋានរួច

    January 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ដោយសូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រសួងត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៨៧នាក់ ដើម្បីបម្រើការនៅទីស្តីការក្រសួងរ៉ែនិងថាមពល។ អាស្រ័យហេតុនេះ សូមសាធារណជនដែលមានចំណាប់អារម្មណ៍ មកដាក់ពាក្យស្នើសុំចូលបម្រើការងារចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកពីម៉ោង ៨៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤៖៣០នាទី ដល់ម៉ោង១៦៖៣០នាទី។ ព័ត៌មានលម្អិតអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១៧ ៦០៧ ១៨១ ឬ០១០ ៧៦៧ ៨៧៦ ៕

    December 31, 2021
  • PR

    មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) នឹងក្លាយជាព្រឹត្ដិការណ៍ស្ដង់ដារអន្ដរជាតិក្នុងកម្រិតពិភពលោកសម្រាប់ឆ្នាំ២០២២ ខាងមុខ ដើម្បីអបអរការប្រារព្ធបិទការ «គ្រងតំណែង» ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២២ របស់ក្រុងសៀមរាប។ លោក Aaron Carpene នាយកផ្នែកគ្រប់គ្រងលិល្បៈនៃមហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA) កំពុងតែរៀបចំកម្មវិធីមួយដោយរួមបញ្ចូលការសម្ដែង Mozart at Angkor នៅក្នុងគម្រោងល្ខោនអូប៉េរ៉ាអង្គរ ដែលនឹងបង្ហាញវត្ដមានរួមគ្នារវាងសិល្បករអន្ដរជាតិ ក៏ដូចជាសិល្បករជាតិនៅលើបរិវេណឧទ្យានបុរាណវត្ថុវិទ្យាអង្គរដ៏វិសេស និងអស្ចារ្យ។ ព្រឹត្ដិការណ៍ ដែលត្រូវបានចុះផ្សាយតាមបណ្ដាសារព័ត៌មានអន្ដរជាតិនានា ដូចជា ទស្សនាវដ្ដីតន្ដ្រី BBC Music Magazine ទទួលបានការសព្វព្រះរាជហារទ័យគាំទ្រពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជារួចហើយ។

    December 31, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និង វប្បធម៌រុស្សី ប្រចាំក្រុងភ្នំពេញ មានកិត្តិយសសូមជម្រាប ឯកឧត្តមបណ្ឌិតសភាចារ្យថា ក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានផ្ដល់អាហារូបករណ៍ចំនួន ២០កន្លែង ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (SPECIALIST) នៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។ សូមបញ្ជាក់ថា ការបកប្រែសញ្ញាបត្រ ព្រឹត្រិ្តបត្រពិន្ទុ និងឯកសារពាក់ព័ន្ធផ្សេងៗត្រូវធ្វើឡើងនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

    December 31, 2021