Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទជ្រាបថា៖ ក្នុងឆ្នាំ២០២២នេះ ក្រសួងនឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន ៥៥នាក់ ឲ្យទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ សោហ៊ុយធ្វើដំណើរមក កម្ពុជា-ចិន-កម្ពុជា ជាបន្ទុករបស់សាមីជន ឯការចំណាយផ្សេងៗដូចជា ការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍ ជាបន្ទុករបស់រដ្ឋាភិបាលចិន។ ពាក្យសុំប្រឡង នឹងចាប់ទទួលពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦៖០០ នៅការិយាល័យអាហារូបករណ៍

    January 5, 2022
  • កូវីដ-១៩

    នៅថ្ងៃទី05 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 09នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 08នាក់ និងអ្នកបាត់បង់ជីវិតថ្មីចំនួន 0នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,535នាក់, ករណីជាសះស្បើយសរុប 116,971នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បានអូសបន្លាយពេលជិត២ឆ្នាំនៅកម្ពុជាយ៉ាងណាក្តី ប៉ុន្តែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា នៅតែដំណើរការជាធម្មតា។ បើតាមការបញ្ជាក់ឱ្យដឹងពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះថា សម្រាប់រាជធានីភ្នំពេញ ក្នុងបរិបទកូវីដ-១៩ ការអភិវឌ្ឃនៅតែបន្តសកម្មភាពដដែល ។ ជាក់ស្ដែងសម្រាប់ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ គឺបានដំណើរការរហូតមក ដោយមកដល់ពេលនេះ

    January 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី សម្ដេចតេជោ ហ៊ុន សែន បានមានប្រកាសថា សម្រាប់អ្នកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ត្រូវព្យាបាលក្នុងមន្ទីរពេទ្យ គឺមិនអនុញ្ញាតឲ្យព្យាបាលនៅក្នុងផ្ទះជាដាច់ខាត។ សំឡេង ” ខ្ញុំមិនកំណត់ថាអ្នកនោះជាអ្នកណាទេ គឺខ្ញុំសុំដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតអោយព្យាបាលនៅផ្ទះទេគឺសុំយកទៅមន្ទីរពេទ្យ ព្យាបាលនៅមន្ទីរពេទ្យ ព្រោះរឿងនេះ អូមីក្រុងវាមិនគ្រោះថ្នាក់ធំទេ បើនិយាយពីអត្រាស្លាប់វាអត់គ្រោះថ្នាក់អីប៉ុន្មានទេ

    January 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ(១១៥)ចាប់ពីផ្លូវជាតិ លេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្តាល ចន្លោះម៉ោង ៦:០០ល្ងាច ដល់ម៉ោង ០៣:០០ទៀបភ្លឺ ចាប់ពីថ្ងៃទី ០១ ដល់ ២៧ ខែមករា ឆ្នាំ២០២២។ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា មន្ទីរសាធារណការ នឹងបន្តបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២១បេ(១១៥) ចាប់ពីផ្លូវជាតិលេខ២១អា ដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្ដាល ចន្លោះម៉ោង ៦:០០នាទីល្ងាច

    January 4, 2022
  • កូវីដ-១៩

    នៅថ្ងៃទី04 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 10នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងអ្នកបាត់បង់ជីវិតថ្មីចំនួន ១នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,526នាក់, ករណីជាសះស្បើយសរុប 116,963នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 4, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទក្នុងតំបន់អង្គរ តែងតែចុះកាត់សម្អាតរុក្ខជាតិតូចធំជាប្រចាំថ្ងៃ ទៅតាមផែនការគ្រោងទុកប្រចាំខែ ដែលបានរៀបចំឡើងតាមស្ថានភាពជាក់ស្តែង។ លោក ងិន ធី អ្នកគ្រប់គ្រងក្រុមការងារកាត់សម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីថ្ងៃ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ថា ក្នុងចំណោមរុក្ខជាតិទាំងអស់ ដែលដុះនៅលើប្រាសាទ មានរុក្ខជាតិប្រភេទធំៗមួយចំនួន ដូចជា ដើមពោធិ៍ ជ្រៃ ស្ពង់

    January 4, 2022
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាប្រព័ន្ធ Telegram ទាក់ទងនឹងករណី រថយន្តស៊េរីទំនើប2គ្រឿងបំពាក់ផ្លាកលេខ ភ្នំពេញ 2CJ-8888 ដែលបង្កឲ្យមានការងឿងឆ្ងល់ចង់ដឹងថា តើរថយន្តមួយណាស្របច្បាប់ ហើយមួយណាមិនស្របច្បាប់? ទាក់ទងនឹងករណីនេះផងដែរ លោក ហ៊ាង សុទ្ធាយុទ្ធ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការបញ្ជាក់ឲ្យដឹងថា៖ អរុណសួរស្តីបងប្អូន! ខ្ញុំបាទសូមធ្វេី​ សេចក្តីសន្និដ្ឋាន លើករណី ភិនភាគរូបភាពរថយន្ត ៣គ្រឿង បំពាក់ផ្លាកលេខ PP 2CJ-8888​ ខាងក្រោម… យោង៖ រូបភាពដែលបានចែកផ្សាយក្នុងក្រុមតេឡេក្រាម ចរាចរណ៍នៅកម្ពុជា​ “Traffic in Cambodia” នាយប់ថ្ងៃទី០៣ មករា

    January 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ករណីវីរុសបំប្លែងថ្មី អូមីក្រុង ដែលបាននិងកំពុងនាំចូលមកកម្ពុជាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ពិតមែនតែជាវីរុសបំប្លែងថ្មីដែលមានសមត្ថភាពឆ្លងរហ័ស គិតមកទល់ថ្ងៃនេះ មិនមានករណីមរណភាពដោយសារវីរុសបំប្លែងថ្មី អូមីក្រុង នៅកម្ពុជានោះទេ ហើយស្ថានភាពរបស់អ្នកជំងឺក៏មិនមានអ្វីគួរឱ្យកត់សម្គាល់នោះដែរ នេះបើតាមការឱ្យដឹងពី លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។ លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ករណីអូមីក្រុងនៅកម្ពុជា គិតមកត្រឹមថ្ងៃនេះ មានចំនួនសរុប ៧៥ករណី ហើយក៏មានការព្យាបាលបានជាសះស្បើយជាបន្តបន្ទាប់ផងដែរ។ ពាក់ព័ន្ធនឹងករណីអ្នកដែលក្រុមគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ចំនួន

    January 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៌មាន សូមជម្រាបជូន ក្រុមហ៊ុន ពាណិជ្ជករ សមាគម ដឹកជញ្ជូនទំនិញចេញ-នាំចូល និងសាធារណជន ឲ្យបានជ្រាបថា នាពេលបច្ចុប្បន្ន ដោយប្រឈមនឹងស្ថានភាពដ៏ស្រួចស្រាវនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី “អូមីក្រុង” ដែលមានហានិភ័យខ្ពស់ បណ្ដាប្រទេសក្នុងតំបន់និងសកលលោកបានចាប់ផ្ដើមដាក់នូវវិធានការរឹតបន្តឹងផ្នែកសុខាភិបាល និងរឹតត្បិតការធ្វើដំណើរចេញ-ចូលនិងឆ្លងកាត់ សំដៅបង្ការ និងទប់ស្កាត់ការីករាលដាលជាយថាហេតុ។ យោងតាមសេចក្ដីជូនដំណឹងនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឲ្យដឹងថា សកម្មភាពនាំចូល និងនាំចេញនៅច្រកព្រំដែនវៀតណាម និងចិនបានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេសនៅច្រកទ្វារព្រំដែនខេត្ត Lang Son

    January 4, 2022