ខ្មែរណូត

ស្វែងរក

  • សង្គម

    អ្នកនាំពាក្យក្រសួងសាធារណការ ធ្វើការបកស្រាយករណីរថយន្តស៊េរីទំនើប២គ្រឿង បំពាក់ផ្លាកលេខ ភ្នំពេញ 2CJ-8888 ដូចគ្នា

    BY Khmernote Media January 4, 2022
    អ្នកនាំពាក្យក្រសួងសាធារណការ ធ្វើការបកស្រាយករណីរថយន្តស៊េរីទំនើប២គ្រឿង បំពាក់ផ្លាកលេខ ភ្នំពេញ 2CJ-8888 ដូចគ្នា

    កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាប្រព័ន្ធ Telegram ទាក់ទងនឹងករណី រថយន្តស៊េរីទំនើប2គ្រឿងបំពាក់ផ្លាកលេខ ភ្នំពេញ 2CJ-8888 ដែលបង្កឲ្យមានការងឿងឆ្ងល់ចង់ដឹងថា តើរថយន្តមួយណាស្របច្បាប់ ហើយមួយណាមិនស្របច្បាប់? ទាក់ទងនឹងករណីនេះផងដែរ លោក ហ៊ាង សុទ្ធាយុទ្ធ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការបញ្ជាក់ឲ្យដឹងថា៖

    អរុណសួរស្តីបងប្អូន! ខ្ញុំបាទសូមធ្វេី​ សេចក្តីសន្និដ្ឋាន លើករណី ភិនភាគរូបភាពរថយន្ត ៣គ្រឿង បំពាក់ផ្លាកលេខ PP 2CJ-8888​ ខាងក្រោម…
    យោង៖ រូបភាពដែលបានចែកផ្សាយក្នុងក្រុមតេឡេក្រាម ចរាចរណ៍នៅកម្ពុជា​ “Traffic in Cambodia” នាយប់ថ្ងៃទី០៣ មករា ២០២២ និងការចែកផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក៖

    ១- រថយន្ត “Mercedes​ ខ្មៅ” កំពុងបំពាក់ផ្លាកលេខ PP 2CJ-8888​ ស្របច្បាប់
    ២- រថយន្ត “Bentley​ ខ្មៅ” ​កំពុងបំពាក់ផ្លាកលេខ PP 2BS-2678 ស្របច្បាប់
    ៣- រថយន្ត “Bentley​ ស” ដែលមានរូបភាពបំពាក់ PP 2CJ-8888​ គឺជាការប្រើប្រាស់យានយន្តខុសពីនីតិវិធីច្បាប់ តាមករណីនីមួយក្នុងចំណោមករណីខាងក្រោម៖

    – រថយន្តក្លែងបន្លំបំពាក់ផ្លាកលេខដោយខុសច្បាប់
    – ឬរថយន្តប្តូរពណ៌ ឬបិទបាំងដោយពណ៌ខុសច្បាប់។
    ដើម្បីចូលរួមក្នុងការធារក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការអំពាវនាវដល់៖

    ១- ម្ចាស់រថយន្ត Bentley ភិនភាគខាងលើ ត្រូវអនុវត្ត៖
    – មិនត្រូវបំពាក់ផ្លាកលេខខុសនីតិវិធីច្បាប់
    – ករណីជារថយន្ត PP 2BS-2678 ត្រូវរក្សាពណ៌ដើម “ខ្មៅ”។

    ២- មន្ត្រី ឬភ្នាក់ងារនគរបាលជំនាញពាក់ព័ន្ធ មេត្តា៖
    – ចាត់វិធានត្រួតពិនិត្យ និងអនុវត្តនីតិវិធីច្បាប់លើរថយន្ត Bentley ដែលកំពុងប្រើប្រាស់ខុសច្បាប់ខាងលើ។

    ៣- បណ្តាញសារព័ត៌មាន និងសាធារណៈ មេត្តា៖
    – ជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយនូវសេចក្តីបំភ្លឺខាងលើ
    – សូមពិនិត្យប្រភព និងកាលបរិច្ឆេទ នៃខ្លឹមសាររូបភាព វីដេអូ និងអត្ថបទ ឱ្យបានល្អិតល្អន់ មុននឹងធ្វើការចុះផ្សាយ ចែកផ្សាយ ឬវិភាគខ្លឹមសារជាសាធារណៈ
    – សូមលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋមេត្តា ចូលរួមធ្វើការរាយការណ៍ ពីបញ្ហាបាក់ព័ន្ធចរាចរណ៍ និងការខូចខាតផ្លូវថ្នល់តាមរយៈ៖

    + “កម្មវិធីថែទាំផ្លូវ Road Care Mobile App” ដែលអាចទាញយកពី
    . App Store (https://roadcare.mpwt.gov.kh/ios)
    . Play Store (https://roadcare.mpwt.gov.kh/android)
    + ក្រុមតេឡេក្រាម “ចរាចរណ៍នៅកម្ពុជា Traffic in Cambodia”
    . Telegram Group: https://t.me/TrafficInCambodia
    + ទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
    . Facebook page: https://facebook.com/mpwt.gov.kh
    សូមអរគុណ!
    អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: