Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល១ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងនាឱកាសខួប៤៣ឆ្នាំ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២២) លើរបបប្រល័យពូជសាសន៍ ប៉ុល ពត មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៥៨,៦៣០នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិចំនួន១៥៦,៤៧៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន២,១៥១នាក់។ ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍បានបញ្ជាក់ថា សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ -រាជធានីភ្នំពេញ ៥៥,៨៤២នាក់

    January 8, 2022
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៨៖២៥ នាទីយប់ នៅចំណុចភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មានករណីគ្រោះអគ្គិភ័យភ្លើងឆេះផ្ទះចំនួន០១ខ្នង ផ្ទះទំហំ ៦ម៉ែត្រ×៧ម៉ែត្រ ធ្វើពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងក្តា តែពុំមានការខូចខាតសម្ភារៈទ្រព្យសម្បត្តិអ្វីឡើយ ព្រោះម្ចាស់ទុកផ្ទះចោលស្នាក់នៅអចិន្ត្រៃយ៍ផ្ទះចំការ។ -ជនរងគ្រោះឈ្មោះ ឃិន សុភា ភេទប្រុស អាយុ

    January 8, 2022
  • កូវីដ-១៩

    នៅថ្ងៃទី08 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 27នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 12នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,591នាក់, ករណីជាសះស្បើយសរុប 117,003នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 8, 2022
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ដោយបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការការពារផលប្រយោជន៍ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារ ហាងលក់ទំនិញ សិប្បកម្មផលិត និងឃ្លាំងស្តុកនានា និងបានរកឃើញ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាពជាបន្តបន្ទាប់។ ជាក់ស្ដែង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីក.ប.ប. ប្រចាំខេត្តស្វាយរៀងបានធ្វើការដុតកម្ទេចទំនិញខូចគុណភាពចំនួន ៣,២៤៣.២៨គីឡូក្រាម ដែលបានរកឃើញ និងដកហូតពីទីផ្សារ និងឃ្លាំងស្តុកនានាក្នុងខេត្តស្វាយរៀងកន្លងមក។ សកម្មភាពនេះក៏ត្រូវបានចូលរួមពីព្រះរាជអជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងផងដែរ៕ ប្រភព​៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

    January 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំស្តីពីការប្រើប្រាស់កម្មវិធីតេឡេក្រាម ” សុវត្ថិភាពចរាចរណ៍យើង ” ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធិបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្កើតគ្រុបតេឡេក្រាម(Telegram Gorup) ឈ្មោះ “សុវត្ថិភាពចរាចរណ៍យើង OUR ROAD SAFETY” ជូនសាធារណជនគ្រប់រូបប្រើប្រាស់ដោយសេរី។ ដើម្បីផ្ដល់ព័ត៌មានអំពីស្ថានភាពចរាចរណ៍ផ្លូវគោកទាន់ហេតុការណ៍ បន្ថែមលើបណ្ដាញសង្គម កម្មវិធីផ្ដល់ព័ត៌មាននានាដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកំពុងទំនាក់ទំនងជាមួយសាធារណជន សំដៅបង្ការទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ និងបង្ការទប់ស្កាត់អំពីល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមាននៅលើផ្លូវថ្នល់នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ។

    January 8, 2022
  • សង្គម

    កាលពីពេលថ្មីៗនេះសិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន បានចេញលិខិតបដិសេធមួយជុំវិញករណី អ្នកលេង Facebook ឈ្មោះ Kakada Sohorn បានប្រើប្រាស់គម្របសៀវភៅ ដែលប្រើឈ្មោះ និងនិម្មិតសញ្ញា របស់សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ទៅបង្ហោះរូបភាពមិនសមរម្យចំនួន៨សន្លឹក និងសរសេរខ្លឹមសារថា “មានសៀវភៅត្រៀម ចូលរៀនវិញឬនៅ boy boy ចាំជេចែក?”។ ក្នុងនោះដែរ សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ក៏បានបញ្ជាក់ថាការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kakada Sophorn គឺបានធ្វើអោយប៉ះពាល់ដល់ សីលធម៌ និងវប្បធម៌ ដែលមិនមែនផ្សាយចេញពីផេកផ្លូវការរបស់ សិប្បកម្មផលិតសៀវភៅ

    January 7, 2022
  • កូវីដ-១៩

    នៅថ្ងៃទី07 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 11នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 09នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,564នាក់, ករណីជាសះស្បើយសរុប 116,991នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 7, 2022
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោង៩:០០ ព្រឹកថ្ងៃទី ៧ ខែមករា​ ឆ្នាំ២០២២នេះ​ លោកជំទាវវេជ្ជបណ្ឌិត​ យក់​ សម្បត្តិ​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានដឹកនាំគណៈប្រតិភូ បានដឹកជញ្ជូនសម្ភារវេជ្ជសាស្ត្រអំណោយរបស់រាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជា​ ត្រូវបានដឹកជញ្ជូនដល់អាកាសយានដ្ឋានអន្តរជាតិ ណៃពិដោ នៃសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ាហើយ។ សូមជម្រាបថា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រគល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

    January 7, 2022
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានរកឃើញករណីវិជ្ជមានមេរោគ “flurona” ជាការផ្គួបគ្នានៃ ជំងឺផ្តាសាយដំណាលគ្នា និងការឆ្លងវីរុសកូវីដ-១៩ លើកុមារ២រូបនៅរដ្ឋ Texas និងmនៅភាគខាងត្បូងរដ្ឋ California។ យោងតាមការចុះផ្សាយលើសារព័ត៌មាន dailymail បានឲ្យដឹងថា ករណីទី១ គឺរកឃើញនៅមន្ទីរពេទ្យ Texas Children’s Hospital កាលពីថ្ងៃច័ន្ទកន្លងទៅ ក្រោយលទ្ធផលធ្វើតេស្តបញ្ជាក់ថា កុមាររូបនោះបានឆ្លងមេរោគគ្រុនផ្តាសាយ និង SARS-CoV-2 ដំណាលគ្នា។ កុមារ​រូបនោះដែរមិន​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ។ ចំណែកឯករណីទី២វិញ ត្រូវបានរកឃើញនៅទីក្រុង Brentwood រដ្ឋ California នៅថ្ងៃឆ្នាំសកល នៅមជ្ឈមណ្ឌលធ្វើតេស្តចល័ត។ អ្នកជំងឺមកពីទីក្រុង Cabo San

    January 7, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ឬហៅថា «បាកាណ» ដើម្បីពង្រឹងតួប្រាង្គឱ្យរឹងមាំឡើងវិញ។ លោក ហួន សុខជាតិ វិស្វករ និងជាមន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុង ឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាង្គបាកាណមានការរំកិលថ្មចេញពីទីតាំងដើមខ្លះៗតាមចំណុចជ្រុង។ ការរំកិលថ្មនេះគឺដោយសារកត្តាធម្មជាតិ ដូចជាទឹកភ្លៀងបានហូរច្រោះកម្ទេចដី និងថ្មតូចៗចូលក្នុងចន្លោះថ្ម ឫសរុក្ខជាតិដុះហែក រួមទាំងអាយុកាល នៃប្រាសាទជាហេតុធ្វើឱ្យថ្មបាយក្រៀមនៅផ្នែកខាងក្នុងតួប្រាង្គពុកផុយ បណ្ដាលឱ្យទម្ងន់ទាំងស្រុងសង្កត់មកលើថ្មភក់ស្រទាប់ខាងក្រៅបាក់បែក និងរំកិលចេញ។ លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាង្គបាកាណ

    January 6, 2022