ខ្មែរណូត

ស្វែងរក

  • សង្គម

    កក្កដា សោភ័ណ្ឌ យក logo សៀវភៅ ស្រ៊ុន ងួន ទៅផុសរូបមិនសមរម្យ ត្រូវម្ចាស់ក្រុមហ៊ុនចេញលិខិតបដិសេធ

    BY Khmernote Media January 7, 2022
    កក្កដា សោភ័ណ្ឌ យក logo សៀវភៅ ស្រ៊ុន ងួន ទៅផុសរូបមិនសមរម្យ ត្រូវម្ចាស់ក្រុមហ៊ុនចេញលិខិតបដិសេធ

    កាលពីពេលថ្មីៗនេះសិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន បានចេញលិខិតបដិសេធមួយជុំវិញករណី អ្នកលេង Facebook ឈ្មោះ Kakada Sohorn បានប្រើប្រាស់គម្របសៀវភៅ ដែលប្រើឈ្មោះ និងនិម្មិតសញ្ញា របស់សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ទៅបង្ហោះរូបភាពមិនសមរម្យចំនួន៨សន្លឹក និងសរសេរខ្លឹមសារថា “មានសៀវភៅត្រៀម ចូលរៀនវិញឬនៅ boy boy ចាំជេចែក?”។

    ក្នុងនោះដែរ សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ក៏បានបញ្ជាក់ថាការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kakada Sophorn គឺបានធ្វើអោយប៉ះពាល់ដល់ សីលធម៌ និងវប្បធម៌ ដែលមិនមែនផ្សាយចេញពីផេកផ្លូវការរបស់ សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន នោះទេ។ ទោះជាយ៉ាងណា ម្ចាស់គណនី kakada Sophorn ក៏បានធ្វើការលុបចោលនៅផុសទាំងនោះចេញពីគណនីរបស់ខ្លួនវិញផងដែរ៕

    Share This Post: