- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ ដោយសារសកម្មភាពកែចង្កូតពីស្តាំមកឆ្វេងនៅតាមយានដ្ឋានទាំងនោះ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្តបើកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជាយថាហេតុនៅពេលធ្វើចរាចរណ៍លើផ្លូវថ្នល់។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបន្ថែមថា៖ កន្លងមកក្រសួងបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន០៨ ធ្វើអាជីវកម្មកែចង្កូតពីស្តាំមកឆ្វេងរួមមាន៖ ១.ក្រុមហ៊ុន Fuji Form Co., Ltd ២.ក្រុមហ៊ុន Lien Thong Investment
December 30, 2021 - ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចខាងក្រោម៖ (១) *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ (២) *1201# ពិនិត្យសមតុល្យទឹកប្រាក់ (៣) *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ (៤) *1203*PIN# បញ្ចូលទឹកប្រាក់ (៥) 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន ដូចនេះ សាធារណជនអាចប្រើប្រាស់លេខកូដទាំង៥ ខាងលើបានគ្រប់ប្រព័ន្ធទូរសព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្ដាច់សេវាបន្ថែម(Value Added Services) ដែលមិនត្រូវការប្រើ ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់
December 30, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលសសរចំនួន២៣ ដែលបានរងការខូចខាតទ្រុឌទ្រោមនៅថែវព្រះពាន់ នៃប្រាសាទអង្គរវត្ត ក្នុងដំណាច់ឆ្នាំ២០២១នេះ ដើម្បីធ្វើឱ្យប្រាសាទកាន់តែរឹងមាំ និងមានសោភ័ណភាពស្រស់ស្អាត។ លោក សយ សុភារិន្ទ មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលសសរចំនួន២៣ ក្នុងចំណោមសសរចំនួន៨៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត ដែលកំពុងប្រឈមនឹងការពុកផុយខូចខាតខ្លាំង ហើយការជួសជុលនេះនឹងបញ្ចប់ នាចុងឆ្នាំ ២០២១នេះ។ លោកបន្តថា មានកត្តាជាច្រើនដែលធ្វើឱ្យសសរចំនួន២៣នៅថែវព្រះពាន់ នៃប្រាសាទអង្គរវត្តពុកផុយ រួមមានកត្តា ធម្មជាតិនិងអាយុកាលយូរឆ្នាំនៃសំណង់
December 29, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា មុនពេលចាកចេញពីដំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងដល់អ្នកស្នើសុំធ្វើច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំសូមប្រកាសទុកឱ្យហើយ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំនឹងសម្រេចបំណងអ្នកដែលស្នើសុំឱ្យរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើជូន។ ឥឡូវ អ្នកឯងចង់បានអាយុប៉ុន្មាន ប្រាប់មកម្ដងទៀត”។ សម្ដេចតេជោបានគូសបញ្ជាក់ថា ថ្ងៃមុនសម្ដេចឃើញគេបង្ហោះ គេថាច្បាប់សញ្ជាតិតែមួយ
December 29, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការថតវីដេអូផ្សាយបន្តផ្ទាល់ក្នុងរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ដើម្បីបញ្ចៀសនូវកំហុសឆ្គងដោយអចេតនា ឬធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃរបស់ប្រាសាទខ្មែរដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាបេតិកភណ្ឌពិភពលោក សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ធ្វើការថតវីដេអូផ្សាយបន្តផ្ទាល់(Live) អំពីប្រវត្តិប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មេត្តាដាក់សំណើរសុំមកអាជ្ញាធរជាតិអប្សរាជាមុនសិន ដោយភ្ចាប់មកជាមួយនូវខ្លឹមសារដែលនឹងត្រូវធ្វើការផ្សព្វផ្សាយផងដែរ។ ចំពោះការស្នើរសុំថតផ្សាយបន្តផ្ទាល់អំពីប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរដែលមានលក្ខណៈផ្សព្វផ្សាយ ជាសាធារណៈដើម្បីជំរុញវិស័យទេសចរណ៍ គឺពុំតម្រូវឲ្យបង់ប្រាក់នោះទេ លើកលែងតែការស្នើរសុំថតលក្ខណៈអាជីវកម្មដែលតម្រូវឲ្យអនុវវត្តតាមនីតិវិធី និងគោលការណ៍ដែលបានកំណត់។ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនថា នាពេលកន្លងមកចាប់តាំងពីមានវត្តមាននៃជំងឺកូវីដ-១៩ អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតដោយឥតគិតថ្លៃជូនក្រុមហ៊ុន ឬមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ធ្វើការថតឡាយវីដេអូតាមទូរស័ព្ទ ដើម្បីបកស្រាយអំពីប្រវត្តិសាស្ត្រប្រាសាទនានាដល់ភ្ញៀវរបស់ខ្លួនផងដែរ។ ឆ្លៀតក្នុងឱកាសនេះ និងគោលដៅដើម្បីអាចគ្រប់គ្រងដោយប្រសិទ្ធភាពនូវការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ(Pre-Wedding)
December 29, 2021 - កូវីដ-១៩
នៅថ្ងៃទី29 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 04នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងចំនួន01នាក់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 09នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 1នាក់(មិនបានចាក់វ៉ាក់សាំង 1នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,473នាក់, ករណីជាសះស្បើយសរុប 116,894នាក់ និងស្លាប់សរុប 3,011នាក់៕
December 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យពិនិត្យដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់កម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ។ ប្រសាសន៍សម្តេចតេជោ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ៕ ប្រភព៖ ក្រសួងព័ត៌មាន
December 29, 2021 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១)។ នៅក្នុងឱកាសនោះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
December 29, 2021 - សិល្បៈ
អតីតារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង សាសា បានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ អ្នកនាងបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក រៀបរាប់ទាំងទឹកភ្នែក ក្រោយខំធ្វើល្អឲ្យគេខ្ចីលុយជិត១០ម៉ឺនដុល្លារ ប៉ុន្តែចុងក្រោយត្រូវគេរត់បាត់ដំណឹងសូន្យឈឹង។ អ្នកនាងសាសា បានរៀបរាប់នៅលើបណ្តាញសង្គមថា៖ “ខ្ញុំយំនេះព្រោះខ្ញុំខឹងនឹងខ្លួនឯង ដែលទុកចិត្តពួកម៉ាក់អស់ពីពោះ តែចុងក្រោយទៅចោលខ្ញុំគ្មានស្រណោះអីបន្ដិច ទាំងដែលដឹងគ្រប់យ៉ាង 🥺ថាខ្ញុំកំពុងតែពិបាក ហេីយពិបាកខ្លាំង 😓ហេងអេីយចូលខ្លួនមក ខ្ញុំត្រូវកាអ្នកដោះស្រាយរឿងលុយរបស់ខ្ញុំ មិនមែនលុយតុងទីនដូចពួកបងបងទេ ✅គឺលុយសុទ្ធជិត100kតែម្ដង សង្ឃឹមអ្វីដែរអ្នកនិយាយជាមួយនឹងខ្ញុំ ថានឹងដោះស្រាយគ្រប់បញ្ហា មិនថាមានរឿងអីកេីតឡេីងទេ ខ្ញុំត្រូវមេីលកូននឹងប្អូនៗៗខ្ញុំទៀត 🥺 អ្នកក៍ដឹងដែរ ពេលដែរអ្នកត្រូវការលុយ ខ្ញុំសុខចិត្តយកនាឡិកាពេជ្រទៅបញ្ចាំអោយទៀត គួរតែនឹកដល់ពេលនឹងផងហេង ខ្ញុំដេកមិនដែលលក់ទេតាំងពីអ្នករត់បាត់ដំណឹងសូន្យឈឹង😔😔😔 អ្នកឃេីញគាត់ជួយទំនាក់ទំនងមកខ្ញុំផងណា🙏🏻🙏🏻🙏🏻”៕
December 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ខណ:លោកជំទាវ និងតំណាងស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា អញ្ជើញទទួលការមកដល់នូវវ៉ាក់សាំងប្រភេទ Pfizer បង្ការជំងឺកូវីដ១៩ ចំនួន ១ ៥៦៧ ៥៣០ ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋអូស្ត្រាលី ជើងទី២ ផ្តល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ក្នុងពេលវ៉ាក់សាំងជើងទី១ ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅនេះ
December 29, 2021









