- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោមដោយគ្របដណ្ដប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C -សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C -មានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី
December 28, 2021 - សង្គម
កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីបុរសម្នាក់បានធ្វើសកម្មភាពលក់យកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿង ដែលចតចោលនៅមុខហាង ហើយជិះគេចខ្លួនបាត់ស្រមោល។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nimol Felix បានឲ្យដឹងថា: “សូមជួយសែរដើម្បីឲ្យបងប្អូនសង្កេតមើលតាមផ្លូវ បងៗសមត្ថកិច្ច និងបងៗទិញ-លក់ម៉ូតូឲ្យបានឃើញ។ ព្រឹកមិញ (ថ្ងៃទី27 ខែធ្នូ ឆ្នាំ2021) ម៉ោង7:48នាទីព្រឹក យើងខ្ញុំបានបាត់ម៉ូតូម៉ាក Dream 2014 ស្លាកលេខភ្នំពេញ 1CG-9638 ដោយចោរមានភិនភាគដូចវីដេអូខាងក្រោមបានលួចយកទៅ ដោយបុគ្គលិកខ្ញុំមិនបានដកសោរចូលហាងត្រឹមប៉ុន្មានវិនាទី(មិនដល់1នាទីវាលឿនហួសស្មាន សរបញ្ជាក់ថាចោរវានៅដើររាតត្បាតម្តុំនេះរាល់ថ្ងៃ) នៅចំនុចផ្លូវ193កែងផ្លូវ318 ខាងត្បួងផ្សារអូទ្បាំពិក ដូច្នេះបើបងប្អូនប្រទះឃើញ សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈលេខ 015562565 / 095688899 យើងខ្ញុំនឹងមានសគុណជូន សូមអរគុណ”៕
December 27, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា នៅវេលាម៉ោង០៤និង៣០នាទីទាបភ្លឺ នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧។ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន០៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ភុន-ហ៊ាង (នាយប៉ុស្តិ៍)សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន
December 27, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យអូស្ត្រាលី បន្តផ្តល់ការគាំទ្របន្ថែមទៀត ដល់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីធានាសុវត្ថិភាព និងពង្រឹងប្រព័ន្ធសុខភាពសាធារណៈ ឱ្យកាន់តែល្អប្រសើរ។ ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង Pfizer ចំនួន ២.៣៥លានដូស ដែលរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី ផ្តល់ដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលអូស្ត្រាលីនេះ គឺជាកាយវិការដ៏ប្រពៃរបស់ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ចំពោះប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា
December 27, 2021 - កូវីដ-១៩
នៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 15នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 13នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 1នាក់(មិនបានចាក់វ៉ាក់សាំង 1នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,464នាក់, ករណីជាសះស្បើយសរុប 116,874នាក់ និងស្លាប់សរុប 3,009នាក់៕
December 27, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ នៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រសួងអប់រំយុវជននិងកីឡាបានអះអាងថា មានការប្រមូលយកសំណៅឯកសារ និងសម្ភារហាមឃាត់យ៉ាងតឹងរឹង ហើយបើមានករណីរកឃើញនាំចូលខុសបទប្បញ្ញត្តិ បេក្ខជន និងធ្លាក់ដោយស្វ័យប្រវត្តិ។ យោងតាមការចេញផ្សាយ របស់ក្រសួងអប់រំបានលើកឡើងថា សកម្មភាពប្រមូលសំណៅឯកសារ និងសម្ភារហាមឃាត់ នាព្រឹកថ្ងៃទី១ គឺនៅថ្ងៃ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា តាមរយៈការប្រមូលយកសំណៅឯកសារ
December 27, 2021 - ព័ត៌មានជាតិ
បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ។ បេក្ខជនដែលមានបញ្ហាសុខភាព ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម បានទទួលការជួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។ ដោយឡែកគណៈមេប្រយោគ និងក្រុមគ្រូពេទ្យក៏បានជួយសម្របសម្រួល ដើម្បីជួយដល់បេក្ខជនមួយរូបដែល បានជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអាចចូលរួមប្រឡងបានផងដែរ។ សូមជម្រាបថា ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៕
December 27, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការគណនីហ្វេស ប៊ុករបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ផ្លូវបេតុងប្រវែងជាង៥០០ម៉ែត្រមួយខ្សែទៀតត្រូវបានដាក់ឱ្យពុកម៉ែបងប្អូននៅក្នុងភូមិខ្នារប្រើប្រាស់ជាផ្លូវការ។ ២ឆ្នាំទៀត ភូមិនេះនឹងអាចក្លាយទៅជាភូមិទេសចរណ៍ដ៏ស្រស់ស្អាតមួយប្រចាំឃុំខ្នារសណ្តាយ មានរមណីយដ្ឋានដែលអ្នកទេសចរអាចមកលេងកម្សាន្តបាន និងអាចមានសេវាផ្ទះស្នាក់នៅតាមផ្ទះអ្នកភូមិ ប្រសិនបើមានការរៀបចំកែលម្អបន្ថែមតែបន្តិចបន្តួចទៀតនោះ។ បន្ថែមពីលើកំណាត់ផ្លូវបេតុងដែលបានធ្វើរួចហើយកាលពីឆ្នាំមុន ផ្លូវបេតុងក្នុងភូមិខ្នារមានប្រវែងជាង១គីឡូម៉ែត្រហើយ ឡោមព័ទ្ធបានទាំងស្រុងជុំវិញត្រពាំងបុរាណដ៏ធំមួយនៅចំកណ្តាលភូមិតែម្តង។ ខ្លីៗបន្តិចតែងាយស្រួលជាងមុនឆ្ងាយ ហើយបើចាំរហូតទាល់តែមានថវិកាធ្វើផ្លូវវែងៗពេញលេញទើបចាប់ផ្តើម មិនដឹងថ្ងៃណាទើបគុណភាពជីវិតរបស់អ្នកភូមិនឹងអាចមានការផ្លាស់ប្តូរបាននោះទេ។ ជាគោលការណ៍ មូលនិធិនៃកញ្ចប់ថវិកាអភិវឌ្ឍន៍របស់ឃុំ-ស្រុក បូករួមនិងថវិកាផ្សេងៗទៀត នឹងត្រូវបានផ្តល់អាទិភាពធ្វើផ្លូវបេតុងឬកៅស៊ូទៅលើផ្នែកណាមួយនៃទីប្រជុំជនរបស់ភូមិនីមួយៗដែលមានមនុស្សរស់នៅកកកុញច្រើនជាមុនសិន ជាពិសេសតំបន់ដែលមានសក្តានុពលទេសចរណ៍ដែលអាចបង្កើតមុខរបរ និងប្រាក់ចំណូលដល់អ្នកភូមិបាន។ ខ្ញុំបានសន្យាថានឹងកៀរគររកថវិកាដើម្បីបំពាក់អំពូលសូឡាជូននៅមុខផ្ទះនីមួយៗរបស់អ្នកភូមិដែលរស់នៅសងខាងផ្លូវបេតុងថ្មីមួយនេះ ជាថ្នូរនឹងការសន្យាពីអ្នកភូមិត្រលប់មកវិញថានឹងរៀបចំមុខផ្ទះរបស់ខ្លួនឱ្យមានរបៀប មានដាំផ្កា ធ្វើរបង និងគ្រប់គ្រងសំរាមឱ្យបានស្អាត។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក
December 27, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យកីឡាករ២រូប ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលព្យាបាលកូវីដ -១៩ គឺមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ សូមជម្រាបថា បេក្ខជនដែលវិជ្ជមានទាំង២រូប ជាកីឡាករការ៉ាត់តេដូ ដែលរាជរដ្ឋាភិបាលបានបញ្ចូនទៅប្រកួតនៅប្រទេសកាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ៕ ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា
December 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ “យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យកីឡាករ០២រូបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩។” នៅថ្ងៃ ២៦ ធ្នូ ២០២១ បេក្ខជនប្រឡងបាក់ឌុបបានទៅពិនិត្យឈ្មោះ, លេខបន្ទប់, លេខតុ, ស្ទង់កំដៅ និងបិទស្ទីកឃ័របញ្ជាក់សុខភាពធម្មតា ប្រកបដោយភាពរលូនតាមការគ្រោងទុក។ ដោយឡែក បេក្ខជនប្រលងបាក់ឌុបចំនួន០២រូប
December 26, 2021









