- Khmernote Media
- ព័ត៌មានជាតិ
នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រុមចោរប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយក្នុងនោះដែរ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានបង្ហាញវិដេអូសារភាពរបស់មេខ្លោងធំនៅពីក្រោយការប្លន់មួយនេះដែលគេស្គាល់ថាជាលោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង និងជាប្រធានគណៈបក្សខ្មែរក្រោក ដោយលោកបានសារភាពថា៖ កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួន០២លើក: ទី១គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ អាវុធវែង០១ដើម អាវុធខ្លី០២ដើម
December 24, 2021 - ព័ត៌មានជាតិ
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមនុស្ស០៤នាក់ ពាក់ព័ន្ធករណីប្លន់អ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ទៅតុលាការហើយ! ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ច្រឹងខ្មៅ ចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ សម្របសម្រួល និងដឹកនាំបញ្ជាកម្លាំងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន
December 24, 2021 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរខេត្តកំពត ត្រៀមខ្លួនសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនាឱកាសឆ្លងឆ្នាំនាពេលខាងមុខ ដើម្បីឱ្យអ្នកទេសចរមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងមានទំនុកចិត្ត។ លោក សយ ស៊ីណុល ប្រធាន មន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា នៅក្នុងឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខ អាជ្ញាធរខេត្តកំពតបានត្រៀមខ្លួនរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ដែលពួកគាត់មកលេងកម្សាន្តប្រកបដោយភាពសប្បាយ រីករាយ និងមិនភ័យខ្លាចក្នុងការធ្វើដំណើរកំសាន្ត ដោយពង្រឹងនូវសុវត្ថិភាពតាមរយៈការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍យ៉ាងខ្ជាប់ខ្ជួន។ លោកបានបន្តថា ចំពោះផ្លូវធ្វើដំណើរមកកាន់តំបន់រមណីយដ្ឋានខេត្តកំពត គឺមានលក្ខណៈងាយស្រួល ដោយអាជ្ញាធរខេត្តបានបំពាក់អំពូល ភ្លើងនៅតាមដងផ្លូវសម្រាប់បំភ្លឺផ្លូវ ក្នុងការធ្វើដំណើរ ដើម្បីឱ្យភ្ញៀវទេសចរអាចមកលេងកម្សាន្តប្រកបដោយសុវត្ថិភាព ។ លោកបានបន្តទៀតថា នៅតាមតំបន់រមណីយដ្ឋាននីមួយៗ មន្ទីររួមទាំងអាជ្ញាធរពាក់ព័ន្ធ
December 24, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីប្លន់យកគ្រឿងអល័ង្កា នៅចំណុចបូរីមូនថោន ផ្ទះលេខV1 ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ១-ឈ្មោះ ថុន វឌ្ឍនៈបូរាម៉ី ភេទស្រី អាយុ២៧ឆ្នាំ ២-ឈ្មោះ កេត ម៉ាច ហៅ អាតឿ ភេទប្រុស អាយុ ២៦ឆ្នាំ។ វត្ថុតាងដកហូត៖ គ្រឿងអល័ង្កា (ពេជ្រ) មួយចំនួន
December 24, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថានៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ ក្នុងភូមិសាស្រ្តក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវ៖ ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។ ពលករដែលវិលត្រលប់មកកម្ពុជាវិញ សរុបចំនួន១២៥នាក់, ស្រី៥០នាក់ និងក្មេង២៣នាក់ បន្ទាប់ពីសាកសួរ
December 24, 2021 - កូវីដ-១៩
នៅថ្ងៃទី24 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 06នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 1នាក់(មិនបានចាក់វ៉ាក់សាំង 1នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,440នាក់, ករណីជាសះស្បើយសរុប 116,845នាក់ និងស្លាប់សរុប 3,007នាក់៕
December 24, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា គណៈមេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កំពុងមានភាពមមាញឹកក្នុងការរាប់ស្រោមវិញ្ញាសា និង រៀបចំហឹបវិញ្ញាសាត្រៀមសម្រាប់ដឹកជញ្ជូនទៅកាន់បណ្ដាខេត្តឆ្ងាយៗ ដែលត្រូវដឹកជញ្ជូនចេញទៅនៅព្រឹកថ្ងៃ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ។ ការរាប់វិញ្ញាសា និងការរៀបចំដឹកជញ្ជូននេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមជម្រាបថា បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី
December 24, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុនសុវត្ថិភាពកុំព្យូទ័រ ReasonLabs បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នក្នុងការទាញយករឿងថ្មីរបស់ Spider-Man ព្រោះក្រុមជនខិលខូចបានប្រើវិធីនេះដើម្បីបញ្ចូលកម្មវិធីមេរោគ ដែលអាចឱ្យពួកគេប្រើប្រាស់កុំព្យូទ័ររបស់ជនរងគ្រោះដើម្បីស្វែងរករូបិយប័ណ្ណកាក់ឌីជីថល។ ReasonLabs បានរាយការណ៍ថា ឯកសារដែលកំពុងត្រូវបានចែកចាយនោះមានឈ្មោះ “spiderman_net_putidomoi.torrent.exe” ជាភាសារុស្សី ឬ “spiderman_no_wayhome.torrent.exe” ជាភាសាអង់គ្លេស។ កម្មវិធីនេះក៏អាចធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុងកម្មវិធីការពារមេរោគ Windows Defender ដើម្បីចៀសវាងពីការរកឃើញ។ ទោះបីជាមេរោគប្រភេទនេះមិនបានលួចទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ដែលអ្នកប្រើភាគច្រើនខ្លាចនៅពេលគិតអំពីមេរោគនៅលើកុំព្យូទ័ររបស់ពួកគេ ប៉ុន្តែវាធ្វើឱ្យជនរងគ្រោះចំណាយថវិកាច្រើនជាមួយនឹងការប្រើអគ្គិសនី និងអាចធ្វើឱ្យខូចកុំព្យូទ័រដោយសារតែអ្នកស្វែងរកកាក់ឌីជីថលត្រូវការការប្រើប្រាស់ស៊ីភីយូខ្ពស់។ គួរបញ្ជាក់ផងដែរថា ក្រុមជនខិលខូចតែងតែប្រើវិធីសាស្ត្រក្លែងបន្លំជាកម្មវិធីពេញនិយមក្នុងការចែកចាយកម្មវិធីមេរោគមានដូចជាកម្មវិធី ‘windows updater’ និង ‘discord app’ ជាដើម។
December 24, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្តីពីការបិទចរាចររថយន្តធុនធ្ងន់ លើកំណាត់ផ្លូវជាតិលេខ២១បេ (១១៥) ចាប់ពីម៉ោង៦៖០០ល្ងាច ដល់ម៉ោង៣៖០០ទាបភ្លឺ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា៖ មន្ទីសាធារណការ បានបើកការដ្ឋានសាងសង់លូកាត់ទទឹងផ្លូវប្រវែង ២០ម៉ែត្រ ត្រង់ស្ថានីយបូមទឹកដើមអំពិលចាស់ ផ្លូវជាតិលេខ២១បេ(១១៥) សម្រាប់រំដោះទឹកជំនន់ទឹកភ្លៀងក្នុងក្រុងតាខ្មៅ និងសហការជួសជុលកំណាត់ផ្លូវលេខ២១បេ(១១៥) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។ ដូចនេះ មន្ទីរសូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ(១១៥) ចាប់ពីផ្លូវជាតិលេខ២១អា
December 23, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស ពីការសម្រេចពន្យារការចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឱ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មនៃស្ថាប័នគយ។ ថ្លែងក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលគយ អគារសាលាជាតិគយ និង អគារ សារមន្ទីរគយ នៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃ ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ នៅ
December 23, 2021









