Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ បញ្ចប់កិច្ចប្រជុំត្រៀមរៀបចំឆ្លងឆ្នាំសកលនៅសហគមន៍ព្រៃឈើចង្ក្រានរយ កាលពីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ថា ដើម្បីបើកទំព័រថ្មីទទួលភ្ញៀវទេសចរជាតិ និងបរទេស ក្រោយពី សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋភិបាលកម្ពុជា បានប្រកាសបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ កាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តសៀមរាបនឹងរៀប ចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំ២០២១ ចូល២០២២ខាងមុខ ចំនួនពីរទីតាំង សំខាន់ៗគឺ៖ –ទីតាំងទី១៖

    December 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ បានណែនាំឱ្យបេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិទំាងអស់ ត្រៀមខ្លួនឱ្យបានល្អដើម្បីទទួលបានជោគជ័យ និងលទ្ធផលល្អ នាពេលេខាងមុខ ខណៈថ្ងៃប្រឡងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូខាងមុខនេះ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់ សិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ត្រូវតែបន្តអនុវត្ត វិធានការ បីការពារ បីកុំ និងគោរពច្បាប់ចរាចរណ៍ ក្នុងការរក្សាសុខសុវត្ថិភាពបុគ្គល និងគ្រួសារ

    December 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដូចមានព័ត៌មានលម្អិតក្នុងសេចក្ដីណែនាំទូទៅស្ដីពីការប្រើប្រាស់ឱសថម៉ូលណាទ្រីស ជូនភ្ជាប់មកជាមួយ។ ឱសថនេះ នឹងត្រូវចែកចាយក្នុងតម្លៃ ៥៥ ដុល្លារអាម៉េរិក ក្នុង១ដូស

    December 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា អគាររដ្ឋបាលថ្មីរដ្ឋសភាតម្លៃ២៥លានដុល្លារ បានចាប់ផ្តើមបើកការសាងសង់ បន្ទាប់ពីធ្វើពិធីបញ្ចុះបឋមសិលាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបសម្តែងការគួរសម នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ង្វៀន សួនហ៊្វុក និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ដែលនឹងរួមចំណែកទ្វេដងទៀត

    December 22, 2021
  • កូវីដ-១៩

    នៅថ្ងៃទី22 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 03នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 09នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 1នាក់(មិនបានចាក់វ៉ាក់សាំង 1នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,430នាក់, ករណីជាសះស្បើយសរុប 116,824នាក់ និងស្លាប់សរុប 3,006នាក់៕

    December 22, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាប បាននឹងកំពុងរៀបចំ តុបតែងលម្អផ្លូវ ដើមី្បលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យកាន់តែស្រស់ត្រកាលឡើងវិញ ដោយបំពាក់ភ្លើងបំភ្លឺសាធារណៈ និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនស្ពានព្រះរាជដំណាក់ ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ ស្របពេលផ្លូវ៣៨ខ្សែគ្រោងនឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក។ ការរៀបចំលម្អនេះដែរជាការរំលេចនូវសោភ័ណភាពបៃតងនៅតាមដងស្ទឹង តាមរុក្ខវិថីនានាក្នុងក្រុង បរិវេណព្រះអង្គចេក ព្រះអង្គចម ក៏ដូចជានៅតាមសួនច្បារ ដើម្បីរៀចំភ្លើងនាពេលរាត្រីឱ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីមកទស្សនាកម្សាន្ត ក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះផងដែរ។ ម្យ៉ាងទៀត ក៏ជាចំណែកក្នុងការជួយជំរុញ និងផ្សព្វផ្សាយពីសត្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប

    December 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផ្ញើលិខិតជូនអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីការក្រើនរំលឹកពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ឯកឧត្តមបានលើកឡើងថា ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែងដល់ អភិបាលរាជធានី-ខេត្ត រួមទាំងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ មន្ត្រីពាក់ព័ន្ធ និងអ្នកស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលរហូតមកដល់ពេលនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។ ដើម្បីឲ្យកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយដាក់ចេញនូវការណែនាំដូចខាងក្រោម៖ ១៖

    December 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក (ប្រាំមួយរយដុល្លារអាមេរិក) ជាថ្នូរទៅនឹងការមិនចុះផ្សាយព័ត៌មាន។ ចំណែកជនរងគ្រោះឈ្មោះ នាក់ គន្ធា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អ្នកគ្រប់គ្រងហាងកាហ្វេ V88 ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ

    December 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាអគ្គលេខាធិការដ្ឋាន បានចេញលិខិតអញ្ជើញបងប្អូនកម្មករនិយោជិតចំនួន ៣៦០នាក់ ដែលត្រូវបានកាត់បន្ថយដោយក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត និងមិនទាន់ឯកភាពក្នុងការទទួលយកការទូទាត់ប្រាក់បំណាច់ផ្ដាច់កិច្ចសន្យាការងារចូលរួមប្រជុំបន្តរកដំណោះស្រាយ។ យោងកំណត់ហេតុនៃកិច្ចប្រជុំស្ដីពីការដោះស្រាយវិវាទការងារ នៃក្រុមហ៊ុន ណាហ្គាវើសដ៍ លីមីធីត កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអញ្ជើញបងប្អូនកម្មករនិយោជិតចំនួន ៣៦០នាក់ ដែលត្រូវបានកាត់បន្ថយដោយក្រុមហ៊ុន ណាហ្គាវើលដ៍ និងមិនទាន់ឯកភាពក្នុងការទទួលយកទូទាត់ប្រាក់បំណាច់ផ្ដាច់កិច្ចសន្យាការងារ ចូលរួមប្រជុំបន្តរកដំណោះស្រាយសមស្របមួយដែលគ្រប់ភាគីនៃវិវាទអាចទទួលយកបាន ស្របតាមបទប្បញ្ញត្តិច្បាប់ និងផ្អែកលើសមភាពនិងសមធម៌ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១

    December 22, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ២៩៣គ្រួសារនៅស្រុកជលគិរីខេត្តកំពង់ឆ្នាំង បានប្រគល់ដីព្រៃលិចទឹកមករដ្ឋវិញ ដើម្បីចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជុំវិញការបញ្ឈប់ការរំលោភបំពាន ដីតំបន់ព្រៃលិចទឹក រុករានកាន់កាប់ដីព្រៃលិចទឹកដោយខុសច្បាប់។ លោក ហៃ មនោរម្យ អភិបាលនៃគណ:អភិបាលស្រុកជលគិរី នៃខេត្តកំពង់ឆ្នាំងបានមាន ប្រសាសន៍ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ដកហូតដីព្រៃលិចទឹកបឹងទន្លេសាបជិត២ពាន់ហិកតាក្នុងខេត្តកំពង់ឆ្នាំងនិងខេត្តជាប់បឹង ទន្លេសាបដទៃទៀតដែលត្រូវបានប្រជាពលរដ្ឋនិងជនខិល ខូចមួយចំនួនទន្ទ្រានយកដោយខុសច្បាប់។ លោកបន្តថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោអាជ្ញាធរនៃស្រុកជលគិរី ក៏បានបំពេញការងារយ៉ាងម៉ត់ចត់

    December 22, 2021