Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងអប់រំ បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងកន្លែងលក់ម្ហូបអាហារ សូមកុំដំឡើងថ្លៃនៅថ្ងៃប្រឡងបាក់ឌុប ដើម្បីជួយបង្កលក្ខណៈងាយស្រួល ដល់បេក្ខជនប្រឡង និងលោកគ្រូអ្នកគ្រូ។ នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ការមិនដំឡើងថ្លៃផ្ទះសំណាក់និងម្ហូបអាហារ គឺបានសម្រាលការលំបាក របស់បេក្ខជនប្រឡង និងអ្នកគ្រូ លោកគ្រូដែលមកបំពេញ ការងារដល់ដំណើរការប្រឡង។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ទៀតថា

    December 21, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២២-២៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា៖ -ចាប់ពីថ្ងៃទី២២-២៦ ខែធ្នូ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)​ខ្សោយ -ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) គួបផ្សំនឹងខ្យល់មូសុងឦសានក្នុងកម្រិតពីមធ្យមទៅខ្លាំង ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    December 21, 2021
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីគឺឧកញ៉ា អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះដែរ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្លន់បាន ដោយក្រុមចោរប្លន់ទាំងនោះបានលាក់ខ្លួននៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រាប់មកក្រុមអ្នកសារព័ត៌មាន។ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងផងដែរថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ឯកឧត្តម

    December 21, 2021
  • ព័ត៌មានជាតិ

    បឋម៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក លោក សុខ សុវណ្ណ វឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។ ព័ត៌មានលំអិតសូមតាមដានពេលក្រោយទៀត។ គួរបញ្ជាក់ថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីគឺឧកញ៉ា អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះដែរ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន

    December 21, 2021
  • ព័ត៌មានជាតិ

    កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីគឺឧកញ៉ា អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះដែរ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្លន់បាន ដោយក្រុមចោរប្លន់ទាំងនោះបានលាក់ខ្លួននៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រាប់មកក្រុមអ្នកសារព័ត៌មាន។ ព័ត៌មានលំអិតនឹងធ្វើការជូនដំណឹងនាពេលក្រោយទៀត៕

    December 20, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងពី មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ សូមទៅពិនិត្យមើលឈ្មោះនៅតាមមណ្ឌលប្រឡងនានាក្នុងរាជធានីភ្នំពេញ។ សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងអប់រំ យុវជន និងកីឡាដូចខាងក្រោម៖ ប្រភព៖ MoEYS Cambodia

    December 20, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលស្រុកបន្ទាយស្រី បានប្រារព្ធពិធីបុណ្យខ្លែងរយៈពេល១ថ្ងៃ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងមានការចូលរួមយ៉ាងច្រើនកុះករពីមហាជន មកពីគ្រប់ ទិសទី ក្នុងគោលដៅលើក កម្ពស់ប្រពៃណីវប្បធម៌ជាតិ។ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍ក្នុងឱកាសបើកកម្មវិធីបុណ្យខ្លែង ស្ថិត នៅភូមិសសី ឃុំត្បែង ស្រុកបន្ទាយស្រី កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា ការប្រារព្ធបុណ្យខ្លែងជាព្រឹត្តិការណ៍ដំបូង ដែលរដ្ឋបាលស្រុកបានបង្កើតឡើង ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ឱ្យស្របនឹងការបើកឡើងវិញ នៃវិស័យទេសចរណ៍ ដែលបានផ្អាកមួយរយៈពេលដោយសារជំងឺកូវីដ១៩ និងមានគោលដៅង្កើតកម្មវិធីនេះឱ្យទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ លោកបន្តថា ក្នុងនាមជាស្រុកដែលមានសក្តានុពលលើវិស័យទេសចរណ៍ អាជ្ញាធរស្រុកតែងតែសម្លឹងមើល ដើម្បីរកលទ្ធភាពក្នុងការបង្កើតព្រឹត្តិការណ៍ផ្សេងទៅតាមរដូវកាល ឱ្យភ្ញៀវទេសចរមកទស្សនាស្រុកបន្ទាយស្រីមិនចេះជិន

    December 20, 2021
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារពិសេសមួយជូនបងប្អូនជនរួមជាតិ។ តាមរយៈសារពិសេសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រកាសបិទបញ្ចប់ទាំងស្រុងនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលសម្តេចបានប្រសិទ្ធនាមថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រោយមានការខិតខំប្រឹងប្រែងប្រយុទ្ធជាមួយមេរោគនេះអស់រយៈពេល១០ខែកន្លងមកនេះ។

    December 20, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា គ.វ.ក-១៩ នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់

    December 20, 2021
  • កូវីដ-១៩

    នៅថ្ងៃទី20 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 07នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,423នាក់, ករណីជាសះស្បើយសរុប 116,803នាក់ និងស្លាប់សរុប 3,005នាក់៕

    December 20, 2021