- Khmernote Media
- កូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ បម្លែងថ្មី អូមីក្រុង(Omicron) ចំនួន ០២នាក់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដោយសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ-១៩ បម្លែងថ្មីឈ្មោះ អូមីក្រុង ២នាក់ទៀត (ជាករណីទី៣ និងទី៤) ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅលើអ្នកដំណើរជាស្ត្រីជនជាតិខ្មែរ ចំនួន២នាក់ មានដូចខាងក្រោម៖
December 19, 2021 - PR
នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ប្រទេសកម្ពុជា បានរៀបចំពិធី សម្ពោធពហុកីឡាដ្ឋាន មរតកតេជោ ដែលជាជំនួយឥតសំណងពីប្រទេសចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង អ្នកមុខអ្នកការជាតិ អន្តរជាតិជាច្រើនរូប។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងពិធីសម្ពោធនេះដែរ ក៏មានការរៀបចំ និង សម្តែងនូវផ្ទាំងទស្សនីយភាព វប្បធម៌ និង កីឡា ជាច្រើន ដើម្បីញ៉ាំកម្មវិធីឱ្យកាន់តែអធឹកអធមឡើងផងដែរ។ ជាមួយគ្នានោះ បើងាកទៅមើលផលិតកម្ម រាម ដែលជាផលិតកម្មថ្មីមួយទើបបង្ហាញខ្លួនថ្មីៗនោះ
December 18, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ការធ្វើដំណើរពីប្រទេសកម្ពុជាមកប្រទេសថៃ មិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះទេ តែត្រូវរង់ចាំលទ្ធផលតេស្តរកូវីដ-១៩ជាមុនសិន សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញមិនតិចជាង ១៤ថ្ងៃអនុវត្តចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ (ចូលតាមផ្លូវអាកាសតែប៉ុណ្ដោះ)។ នីតិវិធីនៃការចូលប្រទេសថៃ សម្រាប់ប្រទេសលើកលែងចត្តាឡីស័កមុនពេលធ្វើដំណើរត្រូវមាន៖ ១.លិខិតឆ្លងដែន + ទិដ្ឋាការថៃ(បើតម្រូវឲ្យមាន) ២.ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញមិនតិចជាង ១៤ថ្ងៃ ៣.ឯកសារធានារ៉ាប់រងសុខភាពដែលមានទឹកប្រាក់ធានាមិនតិចជាង ៥០០០០ដុល្លារ ៤.ឯកសារកក់ SHA+ (ត្រូវមានបញ្ជាក់អំពីការបង់ប្រាក់) ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តកូវីដ-១៩ ពេលទៅដល់ប្រទេសថៃ ៥.ចុះឈ្មោះស្នើសុំ Thailand Pass ពីគេហទំព័របស់រដ្ឋាភិបាលថៃ
December 18, 2021 - PR
“Mera Secret Garden” ដែលជាដំណាក់កាលថ្មីនៃគម្រោង ដឹស្តា មេរាហ្កាដិន ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) បានចាប់បើកលក់ជាផ្លូវការហើយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយមានការផ្ដល់ជូនពិសេសៗជាច្រើនសម្រាប់ដំណាច់ឆ្នាំ២០២១តែម្ដង។ ដំណាក់កាលថ្មីដ៏ល្អឯកនេះមានសួនអាថ៌កំបាំងមេរា ដែលរៀបចំឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងមុខងារប្រើប្រាស់នៃលំហធម្មជាតិបៃតង អមទៅដោយវីឡាថ្មីពីរប្រភេទ នោះគឺវីឡា ចាស្មីនណា ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 39ម៉ឺនដុល្លារឡើងទៅ និងវីឡា ភ្លោះ ម៉ូដឺន ដែលមានតម្លៃចាប់ពីជាង 21ម៉ឺនដុល្លារឡើងទៅ ត្រូវបានរចនាឡើងជាមួយនឹងសោភ័ណភាពដ៏ល្អឥតខ្ចោះ គុណភាពសំណង់រឹងមាំ ដើម្បីផ្ដល់នូវការរស់នៅជាមួយឧត្តមភាពបែបធម្មជាតិដល់ជូនអតិថិជន។ គម្រោងនេះផ្ទាល់គឺជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍចម្រុះ ជាមួយអគារពាណិជ្ជកម្ម បែបទាន់សម័យតាមស្តង់ដារអន្តរជាតិ រុក្ខវិថីអមដោយផ្កាចម្រុះពណ៌
December 18, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបន្តផ្អាកជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី និងការដំឡើងបៀវត្សតាមឋានន្តរសក្ដិ និងថ្នាក់ សម្រាប់ឆ្នាំ២០២២។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនថា ដើម្បីរាជរដ្ឋាភិបាលអាចសន្សំថវិកាបានមួយចំនួន សម្រាប់ការបន្តការងារអន្តគមន៍ផ្នែកសុខាភិបាល និងសង្គមក្នុងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩, តាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លើលិខិតលេខ៨២១៩ សហវ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១, សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ លើការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី និងការដំឡើងបៀវត្សឋានន្តរស័ក្ដិនិងថ្នាក់ សម្រាប់ឆ្នាំ ២០២២ ដូចខាងក្រោម៖
December 18, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាគាំទ្រយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ទទួលបានការគាំទ្រនិងប្រកបដោយជោគជ័យ។ ថ្លែងក្នុងពិធីបើកសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Gamesនិង ASEAN Para Games ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន
December 18, 2021 - សិល្បៈ
បទ LAMBO TOY របស់កំពូលតារា CAM-POP Galaxy Navatra តន់ ចន្ទសីម៉ា បានថត MV រួចរាល់ហើយ ដោយបទចម្រៀងមួយនេះមានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗក្នុងប្រទេសកម្ពុជា។ ប៉ែន ចំរ៉ុង ដែលជាតារាសម្ដែងសំខាន់ក្នុងចំណោមតារាសម្ដែងល្បីៗជាច្រើននាក់ បានសម្ដែងអារម្មណ៍រំភើបជាខ្លាំងបន្ទាប់ពីលោកបានចូលរួមសម្ដែង។ លោកចាត់ទុកថា MV មួយបទនេះបានចំណាយច្រើន ធ្វើឡើងក្នុងទ្រង់ទ្រាយធំដែលខ្លួនមិនធ្លាប់ជួបនាពេលកន្លងមក។ ខណៈដែលបទ LAMBO TOY កំពុងតែល្បីនៅលើបណ្ដាញសង្គម Facebook ក៏ដូចជា TiKTok ក៏មានវីដេអូឃ្លីបមួយសំដែងពីចំណាប់អារម្មណ៍របស់អ្នកសិល្បៈដែលបានចូលសម្ដែងបទនោះផងដែរ ក្នុងនោះគេឃើញ លោក ប៉ែន ចំរ៉ុង ដែលត្រូវបានគេស្គាល់ថា
December 18, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “វិមានកីឡដ្ឋាន” ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ និងជាជំនួយឥតសំណងនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។យើងខ្ញុំជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សគ្រប់រូប សូមសម្តែងនូវការអបអរសាទរ
December 18, 2021 - កូវីដ-១៩
នៅថ្ងៃទី18 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 05នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 2នាក់(មិនបានចាក់វ៉ាក់សាំង 2នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,410នាក់, ករណីជាសះស្បើយសរុប 116,782នាក់ និងស្លាប់សរុប 3,003នាក់៕
December 18, 2021 - សង្គម
កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាពនារីរូបស្រស់ម្នាក់បានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃពីក្មេងប្រុសម្នាក់កំពុងអង្គុយចុចទូរស័ព្ទលេងនៅក្នុងហាង។ តាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកមិនបានបញ្ជាក់ទីតាំងកើតហេតុនោះទេ ដោយគ្រាន់តែដឹងថា ហេតុការណ៍នោះបានកើតឡើងវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ យោងតាមកាមេរ៉ាសុវត្ថិភាពបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់កំពុងតែអង្គុយលេងទូរស័ព្ទនៅក្នុងហាងមួយកន្លែង មួយសន្ទុះក្រោយមកស្រាប់តែមាននារីរូបស្រស់ម្នាក់បានជិះកង់បីឥណ្ឌា ហើយដើរចូលមកក្នុងហាង រួចក្រឡេកចុះឡើងក៏ឆក់យកទូរស័ព្ទពីដៃក្មេងប្រុសរងគ្រោះ បន្ទាប់មកស្ទុះឡើងកង់បីរត់គេចខ្លួនបាត់តែម្តង។ នេះជាការដាស់តឿនមួយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ជៀសវៀងជួបហេតុការណ៍ដូចនេះ។ ចង់ដឹងសកម្មភាពនោះយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
December 18, 2021









